នៅពេលកើតរោគទឹកនោមផ្អែមគួរបរិភោគអាហារដូចម្ត៉េច?

fruit មនុស្សមួយភាគធំបានយល់ថា អាហារ​របស់​អ្នក​កើត​ទឹក​នោម​ផ្អែម​ចាំ​បាច់​ត្រូវ​តែ​ជា​អា​ហារ​ពិ​សេស​ដែល​ខុស​ប្លែក​ពី​មនុស្ស​ទូ​ទៅ។ គេ​ត្រូវ​តែ​បែង​ចែក​តុ​អា​ហារ​មិន​អាច​អោយ​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម​ចូល​រួម​អា​ហារ​ជា​មួយ​ញាតិ​បង​ប្អូន​បាន​ទេ។​ការ​យល់​នេះ​ជា​ការ​យល់​មួយ​ពុំ​ត្រឹម​ត្រូវ តាម​ពិត​អា​ហារ​ដែល​មនុស្ស​ធម្ម​តា​ទទួល​ទាន​ជា​ទូ​ទៅ ភាគ​ច្រើន​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម ក៏​អាច​ទទួល​ទាន​បាន​ដែល គ្រាន់​តែ​មាន​ការ​កម្រិត​បរិ​មាណ​ប៉ុ​ណ្ណោះ។

តើការទទួលទាន​យ៉ាងដូចម្តេច​ទៅ​ទើប​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម​ទទួល​ទាន​ហើយ​ទើប​មាន​សុវត្ថិ​ភាព​ល្អ?

-អាហារដែលអ្នក កើត​រោគ​ទឹក​នោម​ផ្អែម​គួរបរិ​ភោគ​ត្រឹម​តែ​បន្តិច​បន្តួច​នឹងយូរៗម្តង

១-អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​ដូច​ជា​ធា​ខ្ញៃ បាយ​ត្រៀប។

២-អាហារដែលដាក់ខ្ទិះ ដូចជាសម្លខ្ទិះ នំដែលដាក់ខ្ទិះ។

៣-សាច់សត្វ​ដែល​​មានខ្លាញ់​ច្រើន ដូច​ជា​ជើង​ជ្រូក បាយ​សាច់​មាន់ សាច់​ជ្រូក​បី​ជាន់។

៤-នំដែលប្រើប័រ ឬខ្លាញ់ច្រើន ដូចជានំខួបកំនើត នំខ្លាញ់។

៥-គ្រឿងក្នុងសត្វគ្រប់ប្រភេទ ស៊ុតក្រហម។

៦-អាហារដែលមានរសជាតិប្រៃខ្លាំងនិងជ្រក់ត្រាំ។

៧-ប្រភេទនំផ្អែមផ្សេងៗ។

៨-ផ្លែឈើហាល​ស្ងួត ដូច​ជា​ចេក​ហាល ទំពាំង​បាយ​ជូរ​ស្ងួត ផ្លែ​ទម្លាប់​ស្ងួត។

៩-ផ្លែឈើកំប៉ុង ផ្លែ​ឈើ​ធ្វើ​ជា​ដំណាប់​ដូច​ជា​មៀន​កំប៉ុង សាវ​ម៉ាវ​កំប៉ុង​…។

១០-ផ្លែឈើដែលមានរស​ជាតិ​ផ្អែម​ខ្លាំង​ដូច​ជា​ទុ​រេន ផ្លែ​មៀន ខ្នុរ ទៀប ល្មុត។

១១-ភេសជ្ជ: គ្រឿងស្រវឹង ដូចជាស្រាបៀរ ស្រាជាដើម។

fruit-អាហារដែលគួរជៀសវាង

១-ទឹកបង្អែម​ផ្សេង​ៗ ដូច​ជា​ទឹក​បង្អែម​មាន​កំ​ហាប់​ជាតិ​ផ្អែម​ខ្ពស់ ផ្លែ​ឈើ​លាយ​ស្ករ ទឹក​ក្រូច គ្រឿង​ភេស​ជ្ជ:លាយ​ស្ករ។

២-អាហារ​ដែល​មាន​ជាតិ​ស្ករខ្ពស់​ដូច​ជា ស្ករ​កៅ​ស៊ូ ស្ករ​សូ​កូ​ឡា ផ្លែ​ឈើ​ធឹង​ស្ករ ទឹក​ដោះ​គោ​ខាប់​។ល។

-តើអ្នកកើតរោគ​ទឹក​នោម​ផ្អែម​គួរ​ទទួល​ទាន​អា​ហារ​ប៉ុ​ន្មាន​ពេល?

អ្នកកើតរោគ​ទឹក​នោម​ផ្អែម តែង​យល់​ខុស​ថា ការ​ទទួល​ទាន​អា​ហារ​ត្រឹម​តែ​១ ឬ ២​លើក​ក្នុង​មួយ​ថ្ងៃ នឹង​ជួយ​អោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ។ តាម​ការ​ពិត​ការ​ទទួល​ទាន​តែ​ចំពោះ​ពេល​ដែល​ហេវ​អាច​ធ្វើ​ឲ្យ​ការ​ទទួល​ទាន​ច្រើន​ខុស​ពី​ធម្មតា ហេតុ​ដូច្នេះ​ត្រូវ​ហាម​ចំពោះ​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម។

(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា) 

ខែមិថុនា 17, 2006 at 7:47 ព្រឹក មតិ 3

ផ្កាយដុះកន្ទុយនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែឧសភា

moonអ្នក ​វិទ្យាសាស្ត្រចិនបាននិយាយ​ថា​ ផ្កាយ​ដុះ​កន្ទុយ​​​ឈ្មោះ​​​ 73P/Schwassmann​Wach mann​នឹង​រំកិល​ខិត​មក​​​ជិត​​​ផែន​​ដី​នៅ​​ពាក់​កណ្តាល​​ ខែ​ឧសភា​ហើយ​​មនុស្ស​​លោក​​ ទំនង​​នឹង​​អាច​​​មើល​​ វា​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​បាន។​លោក​​វ៉ាង ​ស៊ី​ឆៅ ដែល​​ជា​អ្នក​​ស្រាវ​ជ្រាវ​ ​និង​អង្កេត​​ខាង​​វិទ្យា​​សាស្ត្រ​របស់​​ចិន​​និយាយ​​ថា​ មួយ​​ភាគ​​ធំ​​នៃ​​តួ​​ផ្កាយ​​ដុះ​​កន្ទុយ 73P​ នេះ​ត្រូវ​គេ រំពឹង​ថា​នឹង​ស្ថិត​នៅ​ចម្ងាយ​១០​លាន​គី​ឡូ​ម៉ែត្រ​ពី​ផែន​ដី​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០០៦ ។

ផ្កាយ​ដុះ​កន្ទុយ​ត្រូវ​បាន​រក​ឃើញ​ដោយ​មណ្ឌល​អង្កេត​មើល​ផ្កាយ​នៅ​ទី​ ក្រុង ហាំ​បឺករបស់​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​១៩៣០។ ផ្កាយ​បាន​បំ​បែក​ខ្លួន​វា​ចេញ​ជា​បី​ផ្នែក នៅ​ពេល​ដែល​វា​វិល​ត្រឡប់​មក​វិញ​ចុង​ក្រោយ​បង្អស់ ក្នុង​ឆ្នាំ​១៩៩៥។

លោក វ៉ាង និយាយ​ថា​តាម​ការ​អង្កេត​ចុង​ក្រោយ​បង្ហាញ​ឱ្យ​ឃើញ​ថា ផ្កាយ​ដុះ​កន្ទុយ​នេះ បាន​បំបែក​ខ្លួន​ទៅ​ជា ៤០​ផ្នែក​ហើយ​វា​នឹង​បង្ហាញ​ខ្លួន​នៅ​ពី​លើ​ផែន​ដី​មាន​ទម្រង់​ជា ខ្សែ​ក​ធ្វើ​ពី​គ្រាប់​គុជ​នៅ​ពាក់​កណ្តាល ខែ​ឧសភា។

(ប្រភពៈ ស៊ីនហួរ)

ខែ​ឧសភា 3, 2006 at 2:27 ព្រឹក មតិ 2

ការផ្លាស់ប្តូរខ្លះនៃបែបផែនរស់នៅនាំឱ្យមនុស្ស មានអាយុវែង

Exerciseតាម ​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ ខ្លះ​នៃ​ដំណើរ​ជីវិត​របស់​លោក​អ្នក​អាច​ជះ​ឥទ្ធិពល​ យ៉ាង​ល្អ​ដល់​ការ​រស់​នៅ​បាន​យូរ​របស់​លោក​អ្នក​។ សាកល​វិទ្យាល័យ ​(Cambridge) របស់​អង់គ្លេស បាន​សិក្សា​ទៅ​លើ​មនុស្ស​ ២៥,០០០​នាក់។ ​តាម​ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា​ការ​ឈប់​ជក់​បារី ការ​ហាត់​ប្រាណ​ច្រើន​ការ​ទទួល​ទាន​ត្រឹម​ត្រូវ អាច​ធ្វើឱ្យ​អាយុ​កាល​របស់​មនុស្ស​ម្នាក់​ក្មេង​ជាង​វ័យ​ពី​១១ ទៅ​១២​ឆ្នាំ។

រាជ ​រដ្ឋាភិបាល​អង់គ្លេស​កំពុង​តែ​ធ្វើ​ការ​តាម​ដាន​បុរស និងស្ត្រី​ចំនួន ២៥,៦៦៣​នាក់​ដែល​មាន​អាយុ​ ចន្លោះ​ពី ៤៥ ដល់​៧៩​ឆ្នាំ​ចាប់​តាំង​ពី ឆ្នាំ​១៩៩៣​ ដោយ​បាន​ស្រាវ​ជ្រាវ​មើល​ពី ការ​តម​អាហារ​បរិ​ស្ថាន​ បែប​ផែន​នៃ​ការ​រស់​នៅ​ និង​សុខ​ភាព​របស់​ពួក​គេ។​ ពួក​អ្នក​ចូល​រួម​ទាំង​អស់​បាន​បំពេញ​បញ្ជី​សំនួរ​ចម្លើយ​ របស់​ខ្លួន​យ៉ាង​ទៀង​ទាត់​ស្តី​ពី ​ការ​តម​អាហារ​បែប​ផែន​នៃ​ ការ​រស់​នៅ​​ហើយ​​​​​ ​នឹង​ការ​ទទួល ​ការ​ថែ​ទាំ​សុខ​ភាព​ពី​គិ​លា​នុប​ដ្ឋា​យិ​កា​ ។

លទ្ធ​ផល​ពី​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ផ្លែ​ឈើ និង​បន្លែ​៥​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឱ្យ​មនុស្ស​មាន​អាយុ​កាល​ក្មេង​ជាង ​វ័យ​៣​ឆ្នាំ​។ ការ​មិន​ជក់​បារី ធ្វើ​ឱ្យ​មនុស្ស​មាន​ជីវិត​រស់​នៅ​បាន​ពី ៤​ទៅ​៥​ឆ្នាំ​។ សូម្បី​តែ​ការ​ហាត់​ប្រាណ​ជា​មធ្យម​ក៏ដោយ​ក៏​អាច​កើន​អាយុ​បាន ៣​ឆ្នាំ​ដែរ​។ ប៉ុន្តែ​ចំនួន​នៃ​ការ​ហាត់​ប្រាណ​របស​់មនុស្ស​ម្នាក់ អាច​ធ្វើ​បាន​សំរេច​វា​អា​ស្រ័យ​ទៅ​លើ​មុខ​របរ​របស់​គេ។

បុគ្គលិក​ការិយាល័យ​ម្នាក់​ត្រូវ​ការ​ហាត់​ប្រាណ​ក្នុង​រយៈ​ពេល​១​ម៉ោង ដូច​ជា ហែល​ទឹក រត់​ត្រឹកៗ​ជា​រៀង​រាល់​ថ្ងៃ។ ចំណែក​ឯ​អ្នក​ដែល​មាន​មុខ​របរ​សកម្ម​ដូច​ជា ជាង​កាត់​សក់​ជា​ដើម ត្រូវ​ការ​ហាត់​ប្រាណ​រយៈ​ពេល ៣០​នាទី​ក្នុង​១​ថ្ងៃ។

មនុស្ស​ដែល​មាន​ការ​ងារ​សកម្ម​រួម​មាន គិ​លា​នុប​ដ្ឋា​យិ​កា និង​ជាង​លាប​ឥដ្ឋ​មិន​ចាំ​បាច់ ធ្វើ​ការ​ហាត់​ប្រាណ​ច្រើន​ទេ​ព្រោះ​ការ​ងារ​របស់​គេ ប្រើ​កម្លាំង​ច្រើន​គ្រប់​គ្រាន់​ហើយ។

(ប្រភពៈ ប៊ីប៊ីស៊ី)

ខែ​មេសា 28, 2006 at 4:07 ព្រឹក មតិ ១

ផ្នូរសពប៉ុល ពត ក្លាយជាកន្លែងបួងសួង

សពប៉ុលពតស្រុក ​អន្លង់​វែង​(ឧត្តរ​មាន​ជ័យ) ទី​សក្ការៈ​បូ​ជា​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្បែរ​ផ្នូរ​កប់​សព ​ប៉ុល​ពត ​អ​តី​ត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​បច្ចុ​ប្បន្ន​នេះ​នៅ​តែ​មាន​មនុស្ស​ទៅ​កាន់ ​ទី​នោះ​ស្ទើរ​តែ​រាល់​ថ្ងៃ​ដើ​ម្បី​ក្រាប​សំពះ​សុំ​សេច​ក្តី​សុខ និង​ខ្លះ​ទៀត​សុំ​ឱ្យ​ក្រុម​គ្រួ​សារ​របស់ ពួក​គេ​មាន​សំណាង។បើ​ទោះ​បី​ជា​នៅ​ទី​នោះ​មាន​ឈ្មោះ ប៉ុល​ពត​ ជា​ឈ្មោះ​ដែល​ខ្មែរ​គ្រប់​រួប​ស្អប់​ខ្ពើម​បំផុត​ឫ សំរាប់​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រទេស ស្អប់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​សំរាប់​អ្នក​ស្រុក​ដែល រស់នៅ​ដាច់​ស្រ​យាល​ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​នោះ នៅ​តែ​ចាត់​ទុក​ថា អ​តី​ត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​រូប​នេះ​ជា​ វីរ​បុរស​របស់​ពួក​គេ​ជា​និច្ច​ដ​ដែល និង​នៅ​តែ​មាន​ជំ​នឿ​ថា ប៉ុល​ពត គឺ​ជា​អ្នក​ស្រលាញ់​ជាតិ ដែល​ធ្លាប់​ដឹក​នាំ​ទ័ព​ខ្មែរ​ក្រហម​ត​ស៊ូ​ជា​មួយ ​នឹង​ការ​ឈ្លាន​ពាន​របស់​(វៀត​ណាម)។ កាល​ពី​ថ្ងៃ​សៅរ៏ ទី១៥ មេសា កន្លង​មក​អ្នក​ស្រុក​អន្លង់​វែង​រាប់​សិប​នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ ផ្នូរ ប៉ុល​ពត ដែល​កាល​ពី​៨​ឆ្នាំ​មុន ខ្មោច​ប៉ុល​ពត ត្រូវ​បាន​ដុត​ដោយ​កង់​ឡាន​ចាស់ៗ និង​សំភារៈ​ខ្លះ​ដែល​ធ្វើ​ពី​ឈើ។ ក្រុម​អ្នក​ស្រលាញ់ ប៉ុល​ពត ដែល​បាន​ជួប​ជុំ​គ្នា​នេះ ក៏​បាន​និមន្ត​ព្រះ​សង្ឃ​៦​អង្គ ប្រារព្ធពិ​ធី​តាម​ព្រះ​ពុទ្ធ​សា​ស​នា និង​មាន​ការ​សំដែង​ធម្ម​ទេស​នា អុជ​ធូប​ទៀន​ឧទ្ទិស​បួង​សួង​ដល់​វិញ្ញាណ​ក្ខន្ធ និង​ភាវ នា​ឱ្យ​ព្រលឹង ប៉ុល​ពត ត្រ​ឡប់​មក​ថែ​រក្សា​ពួក​គេ​នៅ​ទី​នោះ​បន្ត​ទៀត។

គួរ​បញ្ចាក់ ​ផង​ដែរ​ថា អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ប៉ុល​ពត បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ថ្ងៃ ទី​១៥ មេសា ឆ្នាំ​១៩៩៨ ក្រោយ​ពី​មេ​ដឹក​នាំ​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​រូប​នេះ​ធ្វើ​ការ​ប្រឆាំង នឹង​កង​ទ័ព​វៀត​ណាម និង​អតីត​រដ្ឋ​កម្ពុជា​យ៉ាង​ប្តូរ​ផ្តាច់​ក្នុង​ទស​វត្ស ទី​៨០។ ទោះ​បីជា​បែប​ណា ប៉ុល​ពត បាន​ស្លាប់ មុន​ពេល​ដែល​ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ឯ​ទៀត​ខ្លះ​បាត់​បង់ ការ​ត​ស៊ូ​ដោយ​អាវុធ និង​ខ្លះ​ទៀត​ត្រូវ​ចាប់​ខ្លួន​រង​ចាំ​ការ​កាត់​ទោស​ចំពោះ​ការ​អនុ​វត្តន៏ ន​យោ​បាយ​កាប់​សម្លាប់​ដោយ​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​បាត់​បង់​ ជីវិត​របស់ ប្រជា​ជន​ច្រើន​លាន​នាក់​ក្នុង​អំឡុង ឆ្នាំ​១៩៧៥​-​១៩៧៩ ដែល​ជា​របប​ខ្មែរ​ក្រហម​កាន់​អំណាច។ បណ្តា​អ្នក​ដែល​ទៅ​ចូល​រួម​ក្នុង​ពិ​ធី​នោះ មាន​គ្នា​ប្រ​ហែល​ជាង​៥០​នាក់ បាន​ថ្លែង​ថា​ពិ​ធី​នេះ​រៀប​ចំ​ឡើង​ដើម្បី​រំលឹក​ដល់​អតីត​មេ​ដឹក​នាំ នៅ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​មិន​មែន​ក្នុង​ឱកាស​ គំរប់​ខួប​៨​ឆ្នាំ​នៃ​ការ​ស្លាប់​របស់ ប៉ុលពត ឡើយ។ ក្រៅ​ពី​នេះ​គឺ​ជា​ការ​រំលឹក​ដល់​មិត្ត​ភក្តិ​ខ្មែរ​ក្រហម​ដែល បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ការ បំ​ពេញ​តួ​នាទី​នៅ​តំបន់​ភ្នំ​ដង​រែក ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ភាគ​ខាង​ជើង​នៃ​ប្រទេស​ផង​ដែរ។ អន្លង់​វែង​គឺ​ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំចុង​ក្រោយ​របស់​ក្រុម​ឧទ្ទាម​ខ្មែរ​ ក្រហម​មួយ​កន្លែង ដែល​ដឹក​នាំ​ដោយ​មេ​ទ័ព តា​ម៉ុក នៅ​មុន​ពេល​មាន​ការ​ចុះ​ចូល​នៅ ឆ្នាំ​១៩៩៩ ហើយ​តា​ម៉ុក ត្រូវ​បាន​ចាប់​ខ្លួន​បាន និង​កំពុង​តែ​ជាប់​ពន្ធ​នា​គារ​រហូត​ដល់​សព្វ​ថ្ងៃ​រង​ចាំ ការ​កាត់​ទោស​នៅ​សា​លា​ក្តី​ខ្មែរ​ក្រហម​ដែល​នឹង​រៀប​ចំ​ឡើង​នៅ ឆ្នាំ​២០០៧ ខាង​មុខ​នេះ។

បណ្តា​អ្នក​ស្រុក​នៅ​តាម​អន្លង់​វែង ក្រៅ​ពី​និមន្ត​ព្រះ​សង្ឃ​ប្រារព្វ​ពិធី​រំលឹក​វិញ្ញាណ​ក្ខន្ធ​ដល់​រីរ​បុរស ​របស់​ពួក​គេ​នោះ នៅ​មាន​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​រវាង​អ្នក​ប្រដាល់​ជន​ជាតិ​ខ្មែរ ជា​មួយ​អ្នក​ប្រដាល់​ជន​ជាតិ​ថៃ​ផង​ដែរ និង​មាន​អ្នក​ខ្លះ​នាំ​គ្នា​ទៅ​អុជ​ធូប​បួង​សួង​សុំ​សេច​ក្តី​សុខ​ និង​សុំ​លេខ​សំណាង​(លេខ​ឆ្នោត) ផង​ដែរ​ដោយ​គ្រប់​គ្នា​ចាត់​ទុក ប៉ុល​ពត ប្រៀប​ដូច​ជា​អ្នក​តា។ គេ​នៅ​ចាំ​បាន​ថា​កាល​ពី ៨​ឆ្នាំ​មុន​ខណៈ​ដែល ប៉ុល​ពត បាន​ស្លាប់​ក្រុមអ្នក​ឈ្លក់​វង្វេង នឹង​លេខ​ឆ្នោត​បាន​នាំ​គ្នា​ចាក់​តាម​អាយុ ប៉ុល​ពត ហើយ​ល្បី​ថា​បាន​ត្រូវ​គ្រប់ៗ​គ្នា​ដែល​កាល​នោះ ប៉ុល​ពត មាន​អាយុ​៧៣​ឆ្នាំ។ តាំង​ពី​ពេល​នោះ​មក​ផ្នូរ ប៉ុល​ពត ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កន្លែង​អច្ឆរិយៈ​សំរាប់​ការ​បួង​សួង តែ​សំរាប់​អ្នក​គ្នាន​ជំនឿ​បាន​ទទួល​ស្គាល់​ថា​ផ្នូរ ប៉ុល​ពត គឺ​ជា​កន្លែង​ទេស​ចរណ៏​ប្រវត្តិ​សាស្ត្រ​មួយ។

(ប្រភពៈ កោះសន្តិភាព)

ខែ​មេសា 21, 2006 at 1:31 ព្រឹក បញ្ចេញមតិ

បរិមាណឧស្ម័នកាបូនិកកើនឡើងយ៉ាងខ្លាំដល់កំរិត ខ្ពស់បំផុត

ឧស្ម័នកាបូនិចក្រុម ​​អ្នក​វិទ្យាសាស្ត្រ​អា​កាស​ធាតុ​អា​មេ​រិកបាន​ធ្វើ​ការ​កត់​សំ​គាល់​នូវ​ ការ​កើន​ឡើង​យ៉ាង​ខ្លាំង​បំផុត​នូវ​បណ្តុំ​ឧស្ម័ន​កាបូ​និក​(CO2) នៅ​ក្នុង​ស្រ​ទាប់​បរិ​យា​កាស​ដែល​នេះជា​កំរិត​ខ្ពស់​បំផុត​មិន​ដែល​មាន​ពី​ មុន​មក។ សារ​ពត៍​មាន​ប៊ី​ប៊ី​ស៊ី​បាន​បង្ហាញ​ពី​ទិន្ន​ន័យ ដែល​ឃើញ​ថា​កំរិត​របស់​ឧស្ម័ន​កា​បូ​និក​ឡើង​ដល់​កំរិត ៣៨១​ផ្នែក ក្នុង​១លាន​ដែល​កាល​ពី​លើក​មុន​មាន​ត្រឹម​តែ ១០០​ផ្នែក​ ក្នុង​១លាន​ប៉ុណ្ណោះ។

តាម​ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ឆ្នាំ​២០០៥​គឺ​ជា​ឆ្នាំ​ដែល​មាន​ការ​កើន​ឡើង​នូវ​បរិ​មាណ ឧស្ម័ន​កាបូ​និក​នៅ​ក្នុង​បរិ​យា​កាស​ច្រើន​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់។ រដ្ឋ​បាល​គ្រប់​គ្រង​បរិ​យា​កាស នឹង​ផ្ទៃ​សមុទ្រ​ជាតិ របស់​សហ​រដ្ឋ​អា​មេ​រិក​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ខ្យល់​ដែល ប្រ​មូល​យក​មក​ពី​ជុំវិញ​ពិភព​លោក​រួម​ទាំង​តំបន់​ភ្នំ​ថ្ម​របស់​សហ​រដ្ឋ​អា ​មេ​រិក​ផង​ដែរ​។

ប្រធាន​ក្រុម​វិភាគ​ឧស្ម័ន​កាបូនិក​នៃ​រដ្ឋ​បាល​គ្រប់​គ្រង​បរិ​យា​កាស និង​ផ្ទៃ​សមុទ្រ​ជាតិ​របស់​អា​មេ​រិក​បាន​និយាយ​ថា តាម​ទិន្ន​ន័យ​លើក​ចុង​ក្រោយ​នេះ​បញ្ជាក់​ពី​ការ​កើន​ឡើង ក្នុង​កំ​រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៃ​ឧស្ម័ន​កាបូ​និក​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​ឆ្នាំ​នេះ គឺ​កើន​ឡើង​ទ្វេ​ដង​បើ​ប្រៀប​ធៀប​ទៅ​កាល​ពី ៣០​ឆ្នាំ​មុន។ លោក​បណ្ឌិត ព្យឺ​ធ័រ​ធែន បាន​និយាយ​ថា​គ្មាន​ការ​ថយ​បន្តិច​ណា​ឡើយ ហើយ​សន្ទុះ​នៃ​ការ​កើន​ឡើង​កាន់​តែ​លឿន​ទៅៗ។

កំរិត​នៃ​ការ​កើន​ឡើង​របស់​ឧស្ម័ន​កាបូ​និក​នៅ​ពេល​នេះ​កើន​ឡើង​គួរ​ឲ្យ​ ព្រួយ​បារម្ភ​នៅ ក្នុង​បរិ​យា​កាស​ពិភព​លោក ហើយ​វា នឹង​អាច​ផ្តល់​ផល​អា​ក្រក់​ដល់​ការ​ផ្លាស់​ប្តូរ​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក​សា​ស្ត្រា​ចារ្យ ដេ​វិដ ឃីង ប្រធាន​ក្រុម​ទី​ប្រឹ​ក្សា​វិទ្យា​សាស្ត្រ អង់​គ្លេស​បាន​និយាយ​ថា​តាម​ទិន្ន​ន័យ​ដែល​បង្ហាញ​នូវ​ដំណាក់​កាល​ចុង​ក្រោយ ​នេះ គឺ​បង្ហាញ​ពី​ភាព​ចាំ​បាច់​ដែល​យើង​ត្រូវ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ដើម្បី ​ទប់​ស្កាត់ និង​កំនត់​បរិ​មាណ ឧស្ម័ន​កាបូ​និក​ដែល​ត្រូវ​ប៉​ភាយ​ឡើង និង​ដើម្បី​គ្រប់​គ្រង​ការ​ប្រែ​ប្រួល​នៃ​ស្រ​ទាប់​បរិ​យា​កាស។

(ប្រភពៈ ប៊ីប៊ីស៊ី)

ខែ​មេសា 4, 2006 at 3:31 ព្រឹក បញ្ចេញមតិ

ម្ចាស់ពានរង្វាន់គណិតវិទូប្រចាំឆ្នាំ២០០៦

ឡេណាត ខាឡេសុនគណិត ​វិទូ​ជន​ជាតិ​ស៊ុយ​អែត​ឈ្មោះ ឡេ​​ណាត​ខា​ឡេ​សុន ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នកឈ្នះ​ពាន់​រង្វាន់​អា​បែល​២០០៦ (2006 Abel Prize) ចំពោះ​ការ​ងារ​ដ៏​ឆ្លាត​វៃ​ក្នុង​ជំ​នាញគណិត​វិទ្យា។ ពាន់​រង្វាន់​នេះ​មាន​តម្លៃ ៩២០,០០០​ដុល្លារ​អា​មេ​រិក ហើយ​បាន​ទទួលស្គាល់​ថា​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​គណិត​វិទ្យា​ដោយ​ពាន​ រង្វាន់​ណូ​បែល។ការ​ផ្តល់​ពាន​រង្វាន់​នេះ គឺ​ទទួល​ស្គាល់​ស្នា​ដៃ​របស់លោក​សា​ស្ត្រា​ចារ្យ ខា​ឡេ​សុន​ក្នុង​ការ​វិភាគ​តាម​ក្បួន​គណិត​សាស្ត្រ ជា​ពិ​សេស​ជា​ទឹក​តាង​ គឺ​ទ្រឹ​ស្តី​ហ្វឺ​រី​យេ​មួយ​ចំនួន​ដែល លោក​បាន​បង្កើត។ ពាន់​រង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ដោយ​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ និង​អក្សរ​សាស្ត្រ​នៃ​ប្រទេស​ណក​វ៉េ។

លោក​សាស្ត្រាចារ្យ ខា​ឡេ​សុនបានប្រាប់​ថា លោក​ពិត​ជា​មាន​ការ​ត្រេក​អរ និង​រំ​ភើប​ជា​ខ្លាំង​នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ពី​ការ​ប្រកាស​កាល​ពី​ថ្ងៃ ព្រហ​ស្បត៏​កន្លង​ទៅ​នៅ​ទី​ក្រុង​អូស្លូ។ លោក​បាន​និយាយ​ថា មាន​មនុស្ស​ពូ​កែ​ជា​ច្រើន​ដែល​ត្រូវ​បាន​ជ្រើស​រើស ហេតុ​ដូច្នេះ​លោក​មាន​ការ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ហើយ​គិត​ថា​លោក​មាន​សំណាង​ណាស់។ លោក​នឹង​ចូល​រួម​ដើម្បី​ទទួល​ពាន​រង្វាន់​របស់​លោក​ពី​សំណាក់​ព្រះ​មហា​ ក្សត្រ​នៃ​ប្រទេស​ណក​វ៉េ​នៅ​ក្នុង​កម្ម​វិធី​ប្រគល់​ពាន​រង្វាន់​នៅ​ថ្ងៃ ទី២៣ ឧសភា​ខាង​មុខ។

គណកម្មាធិការ​ពាន​រង្វាន់​អាបែល​អន្តរ​ជាតិ ដែល​បាន​សំរេច​ជ្រើស​រើស​រូប​លោក ខា​ឡេ​សុន​ជា​អ្នក​ឈ្នះ​បាន​និយាយ​ថា​លោក ខាឡេ​សុន គឺ​ពូ​កែ​ដាច់​ជាង​មនុស្ស​ជា​ច្រើន​ទៀត​ពី​ព្រោះ​លោក​បាន​ដោះ​ស្រាយ​នូវ​ បញ្ហា​ដែល​លំបាកៗ​បំផុត​ជា​ច្រើន។

(ប្រភពៈ ប៊ីប៊ីស៊ី)

ខែ​មេសា 4, 2006 at 1:52 ព្រឹក មតិ 4

អ្នកទេសចរណ៏ជាតិ និងអន្តរជាតិចូលទស្សនា សារមន្ទីរជាតិកើនឡើង

សារមន្ទីរជាតិសារ​មន្ទីរ​ជាតិ​ស្ថិត​ក្នុង​ក្រុង​ភ្នំពេញ គឺ​ជា​វិ​មាន​ដ៏​ស្គឹម​ស្គៃ​លំ​នាំ​តាម​ស្ថាបត្យ​កម្ម​ខ្មែរ បុ​រាណ​សំ​រាប់​ទុក​ដាក់​ថែ​រក្សា និង​តាំង​វត្ថុ​បុ​រាណ​ដែល​ជា​ស្នា​ដៃ​សិ​ល្បៈ​របស់​បុព្វ​បុរសខ្មែរ​គ្រប់​ជំ​នាន់​ទាំង​អស់​រួម​ទាំង​វត្ថុ​ពី​សម័យ​បុ​រេ​ប្រវត្តិ​សាស្ត្រ​ផង​ដែរ។លោក ឃុន សាម៉េន ប្រធាន​សារ​មន្ទីរ​ជាតិ​បាន​ឲ្យ​ដឹង​ថា សារ​មន្ទីរ​ជាតិ​ភ្នំ​ពេញ​ បាន​កសាងឡើង​ក្នុង​ឆ្នាំ​១៩១៧ នា​សម័យ​អា​ណា​និ​គម​បា​រាំង​​(១៨៦៣​-​១៩៥៣) ហើយ​សម្ផោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ក្រោម​អ​ធិប​តី​​ភាព​របស់​ព្រះ​ករុ​ណា​ព្រះ​បាទ​សម្តេច​ ព្រះ​ស៊ីសុ​វត្ថិ​ព្រះ​ចៅ​ក្រុង​កម្ពុជា​នា ​ថ្ងៃ​ទី​​១៣ ខែ​មេសា ឆ្នាំ​១៩២០​។ នៅ​សម័យ​នោះ​ដើម្បី លើក​កិត្តិ​យស​ដល់​លោក​ទេ​សា​ភិ​បាល​បា​រាំង​ឈ្មោះ​ អាល់​ប៉ែរ​ត៏ សារូត៏ ប្រចាំ​នៅ​ឥណ្ឌូ​ចិន​សារ​មន្ទីរ​នេះ​ត្រូវ​បាន​ប្រែ​ឈ្មោះ​ពី​សារ​មន្ទីរ ក្រុង​កម្ពុជា​ធិប​តី ទៅ​ជារ​សារ​មន្ទីរ អាល់​ប៉ែរត៏​សារូត៏​វិញ។

លោកប្រធានសារមន្ទីរប្រាប់ថាសារមន្ទីរជាតិបានតុបតែងក្បាច់រចនាយ៉ាងរស់រវើកនៅ លើបង្អួចទាំង១២និងនៅលើទ្វារធំទាំងបី ព្រមទាំងបានគូរផ្ទាំងគំនូររៀបរាប់ពីរឿង ព្រេងខ្មែរតាមសន្លឹកបង្អួចជួរខាងលិចពីខាងក្នុង។ សារមន្ទីរនេះស្ថិតនៅក្នុងមណ្ឌល តែមួយនឹងសាលាភូមិន្ទវិចិត្រសិល្បៈ (សាលារចនាដែលកសាងក្នុងឆ្នាំ១៩១៧) ។

បារាំងបានផ្ទេរការគ្រប់គ្រងសារមន្ទីរកម្ពុជាវិញនៅឆ្នាំ ១៩៥១ ហើយចាប់ពីឆ្នាំ១៩៦៦ ដល់១៩៧៥សារមន្ទីរគ្រប់គ្រងដោយអភិរក្សជាជនជាតិខ្មែរ២រូប គឺលោកជាថៃសេង និងលោកលីវ៉ូអុង។ចាប់ពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩មកមានអភិរក្សជាច្រើនរូប ដូចជាលោកកាន់ម៉នលោអ៊ុកជា លោកអ៊ុក ស៊ុនហេង និងលោកពេជ្រកែវមកឲ្យលោក ឃុនសាម៉េនរហូតមកដល់បច្ចុប្បន្ននេះ ។

នៅក្នុងបរិវេណសារមន្ទីរជាតិលំអរទៅដោយសួនច្បារ និងមានដាក់តាំងរូបចម្លាក់ ផ្សេងៗជាច្រើនដែលសុទ្ធតែជាវត្ថុបុរាណ ស្នាដៃបុព្វបុរសខ្មែរសម័យមុន ហើយនៅក្នុង អាគារសារមន្ទីរមានវត្ថុបុរាណសំខាន់ៗជាច្រើន ។

លោកឃុន សាម៉េនឲ្យដឹងថានៅឆ្នាំ២០០៤ បើតាមស្ថិតិរបស់ការិយាល័យរដ្ឋបានឲ្យ ដឹងថាមានភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនានៅក្នុងសារមន្ទីរចំនួន៦៨,១៧៤នាក់ ក្នុងនោះមានសិស្ស-និស្សិតចំនួន ៨,៣១១នាក់ ព្រះសង្ឃចំនួន៣,៨៣៤អង្គ ភ្ញៀវជាតិ ចំនួន១១,៨៣៩នាក់និងភ្ញៀវអន្តរជាតិចំនួន៤៤,២៤៥នាក់ រួមទាំងគណប្រតិភូអន្តរ ជាតិចំនួន៩៤៤នាក់។ចំនែកនៅឆ្នាំ២០០៥ សារមន្ទីរជាតិបានទទួលភ្ញៀវជាតិនិងអន្តរ ជាតិសរុបចំនួន៧៨,០២៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ៥១,២៥១នាក់។ បើប្រៀប ធៀបរវាងឆ្នាំ២០០៤និងឆ្នាំ២០០៥ ឃើញថាសារមន្ទីរជាតិមានភ្ញៀវកើនឡើងជាង១ ម៉ឺននាក់។

ដោយឡែកនៅខែមករាឆ្នាំ២០០៦នេះពីមួយថ្ងៃទៅមួយថ្ងៃមានទេសចរណ៏ជាតិនិង អន្តរជាតិចូលទស្សនាកើនឡើងជាលំដាប់ ក្នុងនេះសំរាប់ថ្ងៃទី៣១ មករាមានភ្ញៀវជាង ៧០០នាក់ឯណោះ។ទាក់ទិននឹងតំលៃសំបុត្រគឺភ្ញៀវជាតិសំបុត្រមួយថ្លៃ៥០០រៀលនិង ភ្ញៀវបរទេសសំបុត្រមួយថ្លៃ៣ដុល្លារ។ ចំពោះសិស្ស-និស្សិត និងព្រះសង្ឃមិនតំរូវឲ្យ ទិញសំបុត្រទេ។ក្រៅពីនេះប្រជាពលរដ្ឋមនុស្សចាស់ក្រីក្រដែលសុំចូលទស្សនានិង មានការយោគយល់ផងដែរ។

លោកប្រធានសារមន្ទីរជាតិបញ្ជាក់ថា ការលក់សំបុត្រឲ្យភ្ញៀវជាតិ តម្លៃ៥០០រៀលនេះ គឺសំរាប់ប្រមូលយកមកថែទាំសំអាតទីធ្លាសារមន្ទីរ និងសំរាប់ចំណាយទៅលើការថៃ រក្សាវត្ថុបុរាណចំពោះថវិកាដែល បានមកពីការលក់សំបុត្រឲ្យភ្ញៀវបរទេស គឺសំរាប់ អភិរក្សវត្ថុបុរាណនានាក្នុងសារមន្ទីរ និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

(ប្រភពៈ everyday)

មតិយោបល់សូមចុច Comment

ខែ​មេសា 3, 2006 at 4:23 ព្រឹក បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


Help ជំនួយ


If you can not see this website in the Khmer letter, Please find​ and download Khmer Unicode software to install below. Thanks!


បើ​សិន​លោក​អ្នក​ពុំ​អាច​ឃើញ​ website នេះ​ជា​ភា​សា​ខ្មែរ​ទេ សូម​ស្វែងរក និង ទាញ​យក​កម្ម​វិ​ធី Khmer Unicode ដើ​ម្បី​ដំ​ឡើង​ដែល​មាន​នៅ​ខាង​ក្រោម។ សូមអរគុណ!

អំពីខ្ញុំ

ជម្រាបសួរបងប្អូនទាំងអស់គ្នា!
ខ្ញុំបាទឈ្មោះណារ៉េត អរគុណ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ចូល​មក​កាន់​បណ្តាញ​នេះ ខ្ញុំ​សង្ឃឹម​ថា​តំបន់​នឹង នាំ​មក​ជូន​លោក​អ្នក​នូវ​ពត៍​មាន​ផ្សេង​ដូច​ជា កី​ឡា កំ​សាន្ត បច្ចេក​វិជ្ជា ពត៍​មាន​ក្នុង និង ក្រៅ​ប្រទេស សុខ​ភាព.... ជា​ពិ​សេស​បាន​ចូល​រួម​ជួយ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ។ ខ្ញុំបាទ​រីករាយ​នឹង​ទទួល​ការ​ផ្តល់​យោ​បល់​នា​នា​អំ​ពី​លោក​អ្នក​អាន​
ណារ៉េត

កម្មវិធីសំរាប់ Free Download

កម្មវិធី Mozilla Firefox 1.5.0.4

Download

កម្មវីធី Khmer Unicodec 1.2.5

Download

ទំព័រផ្សេងៗ

ប្រតិទិន្នប្រចាំថ្ងៃ

ខែកក្កដា 2017
ព្រ សុ អា
« មីនា    
 12
3456789
10111213141516
17181920212223
24252627282930
31