Joking

Joke

ប៉ូលីសអត់ចេញលុយ

ក្នុងភោជនីយដ្ឋាន ក្រោយពេលហូបរូច អតិថិជនម្នាក់សួរអ្នករត់តុៈ

  • ឧបមាថាហូបរួច ខ្ញុំមិនឪ្យលុយ តើបងឯង ធ្វើម៉េច?
  • ក្នុងស្ថានភាពបែបនេះ ខ្ញុំមិនដឹងធ្វើម៉េច ក្រៅពីហៅប៉ូលីសទេ។
  • ស្អី? ស្មានថាប៉ូលីសជួយចេញលុយឬ?

================

 

មូលហេតុលក់ត្រែ

មិត្តភក្តិពីរនាក់ជួបគ្នាៈ

  • នែ. ឮថាឯងលក់ត្រែឈប់ហាត់ផ្លុំហើយ មែនទេ?
  • មែន! ខ្ញុំលក់វាចោលហើយ។
  • ម៉េចអ៊ីចឹង?
  • ព្រោះឮថា តាប៉ិផ្ទះជិតខាងខ្ញុំកំពុងរកទិញកាំភ្លើង។

================

ដូររូបរាង

ប្តីទៅបេសកកម្មធ្ងាយរយៈពេលយូរ ថ្ងៃមួយបានទទួលសំបុត្រប្រពន្ធផ្ញើរឪ្យៈ

  • បងសំឡាញ់! អូនកើតបានកូនម្នាក់ទៀតហើយ។ កូនយើងកើតមកធម្មតា ប៉ុន្តែតាំង ពីខ្ញុំខ្វះទឹកដោះ ហើយជួលស្ត្រី ស្បែកខ្មៅម្នាក់បំបៅដោះឪ្យវា ស្រាប់តែវាប្រែសម្បុរ ពីសទៅខ្មៅ ម្តងបន្តិចៗ រហូតដល់ពេលនេះវាក៏ខ្មៅមែនទែនដូចជនជាតិស្បែកខ្មៅ ពិតៗ ។ ប្តីបញ្ចេញស្នូរហ៊ឺ ដោយក្តៅក្រហាយ តែខំសង្កត់ចិត្តសរសេរសំបុត្រតបៈ
  • ធម្មតាទេអូនអើយ. ដូចបងអ៊ីចឹង ។ កាលពីតូចម៉ែឪ្យបងបៅទឹកដោះគោរហូត ឥឡូវបងក៏ដុះស្នែងគោដែរតើ។

================

បទពិសោធន៏ជាក់ស្តែង

ស្ត្រីម្នាក់និយាយប្រាប់មិត្តរបស់ខ្លួនៈ

ឯងដឹងទេ ចាប់ពីពេលនេះទៅយើងឈប់នាំប្តីយើង ទៅមើលគេបង្ហាញម៉ូដហើយ ។

  • ម៉េចធ្វើអ៊ីចឹង?
  • ព្រោះបន្ទាប់ពីមើលរួច យើងតែងរវើរវាយចង់បានសំលៀកបំពាក់ម៉ូដថ្មី ចំណែកប្តីយើងរវើរវាយចង់បណ្តើរស្រីបង្ហាញម៉ូដ ។

================

 

 

ឪពុកក្មេកសងសឹក

ស្ត្រីម្នាក់ចេញពីផ្ទះរបស់ខ្លួន រត់តម្រង់ទៅផ្ទះឪពុកម្តាយ ស្រែកប្រាប់ឪពុក ម្តាយថាប្តី ទះកំផ្លៀងនាមួយដៃស្ទើរបែកអំពិលអំពែក ។ ឮភ្លាមឪពុកនាង ស្ទុះទៅទះកំផ្លៀងនាង មួយដៃទៀតព្រមទាំងប្រាប់ៈ

  • ត្រឡប់ទៅផ្ទះវិញប្រាប់ប្តីកូនឯងទៅ. វាហ៊ានទះកំផ្លៀងកូនស្រីប៉ា ប៉ាត្រូវតែទះកំផ្លៀងប្រពន្ធវាដែរ ។

================

មតិ 2 Add your own

  • 1. chihan  |  ខែ​មីនា 23, 2010 ម៉ោង 4:40 ល្ងាច

    មួយវិចារ

    ឆ្លើយតប
  • 2. Polin  |  ខែ​មីនា 7, 2011 ម៉ោង 8:28 ព្រឹក

    good, i supported your web

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


%d bloggers like this: