Posts filed under ‘ពត៍មានក្នុងប្រទេស’

តាម៉ុកស្លាប់នៅពេទ្យធំយកទៅធ្វើបុណ្យនៅអន្លង់វែង

Tamokតាម៉ុកបានស្លាប់​បាត់​បង់​ជី​វិត​នៅ​វេលា​ទាប​ភ្លឺ​ម៉ោង​៤និង​៤៥​នា​ទី​ថ្ងៃ​ទី​២១​ខែ​កក្ក​ដា នៅ​មន្ទីរ​ពេទ្យ​យោ​ធា (អ​តី​ត​ពេទ្យ​ធំ)។ សព្វ​រ​បស់​គាត់​ត្រូវ​បញ្ចូន​តាម​រថ​យន្ត​សា​មុយ​ទៅ​កាន់​អ​ន្លង់​វែង ដើ​ម្បី​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី។

ពាក់​ព័ន្ធនឹងអាការ:ជំ​ងឺ​នា​ពេល​ចុង​ក្រោយ​នេះ លោក​បែន សុន​សម័យ​មេ​ធា​វី​រ​បស់​តា​ម៉ុក​បាន​ឲ្យ​ដឹង​ថា តា​ម៉ុកចាប់​ធ្វើ​ទុក្ខ​ខ្លាំង​នៅ​ម៉ោង​២៣ ថ្ងៃ​ទី​២០ ខែ​ក​ក្ក​ដា ឆ្នាំ២០០៦។ ជំ​ងឺ​តា​ម៉ុក​ជា​ជំ​ងឺ​ជ​រា​ពាធ ដែល​មិន​អាច​ទប់​ទល់​បាន​ទេ ហើយ​តា​ម៉ុក​មាន​ស្នាម​របួស​នៅ​ខ្លួន​ច្រើន​ក​ន្លែង​កាល​ពី​សម័យ​ស​ង្គ្រាម មាន​ដូច​ជា​ការ​វះ​កាត់​សួត​អស់​មួយ​ចំ​ហៀង របួស​កាត់​ជើង​ស្តាំ និង​របួស​តូច​តាច​ពេញ​ខ្លួន ហើយ​មាន​សុខ​ភាព​ខ្សោយ​មិន​ដូច​មនុស្ស​ធម្មតា ចុង​ក្រោយ​មាន​ជំ​ងឺ​ហើម​សួត និង​បេះ​ដូង​រីក​ទៀត។

Tamokលោកមេធាវីបន្ត​ថា សព​របស់​តា​ម៉ុក​ត្រូវ​បាន​ធ្វើ​កោ​សល្យ​វិ​ច័យ​ពី​គ្រូ​ពេ​ទ្យ​យ៉ាង​ត្រឹម​ត្រូវ មុន​ពេល​ដឹក​ចេញ​ពី​មន្ទី​ពេទ្យ។ លោក​មេ​ធា​វី​បាន​បន្ត​ថា លោក​មិន​បាន​បន្ទោស​ពេទ្យ​អំ​ពី​ម​រ​ណ​ភាព​របស់​តា​ម៉ុក​នោះ​ទេ ដោយ​សារ​លោក​បាន​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យា​បាល​របស់​មន្ទីរ​ពេទ្យ និង​រាជ​រដ្ឋា​ភិ​បាល​ផង​ដែរ។ ពាក់​ព័ន្ធ​នឹង​ការ​យក​តា​ម៉ុក​ទៅ​ព្យា​បាល​នៅ​ក្រៅ​ប្រ​ទេស​នោះ លោក​មេ​ធា​វី​បាន​និ​យាយ​ថា លោក​បាន​ដឹង​ថា សាច់​ញាតិ​របស់​តា​ម៉ុក​បាន​ធ្វើ​លិ​ខិត​ស្នើ​សុំ ប៉ុ​ន្តែ​មិន​បាន​ធ្លង​កាត់​លោក​នោះ​ទេ ប៉ុ​ន្តែ​លោក​យល់​ថា តា​ម៉ុក​មាន​ភាព​ដុន​ដាប​ទៅ​ហើយ ទោះ​បី​ជា​យក​ទៅ​ព្យា​បាល​​ក្រៅ​ប្រ​ទេស ក៏​មិន​ប្រា​កដថា​ជា​នោះ​ដែរ ហើយ​ម៉្យាង​ទៀត​បញ្ហា​សន្តិ​សុខ​សំ​រាប់​រូប​គាត់​ក៏​លំ​បាក​ក្នុង​ការ​ការ​ពារ​សម្រាប់​ពេល​នៅ​ក្រៅ​ប្រ​ទេស​នោះ ព្រោះ​គាត់​ជា​សា​ក្សី​សំ​ខាន់​ដែល​ត្រូវ​ការពារ។

(ដកស្រង់ពីកាសែតរស្មីកម្ពុជា)

ខែកក្កដា 23, 2006 at 12:46 ព្រឹក មតិ 2

ព្រះមហាក្សត្រយាងធ្វើព្រះរាជទស្សនកិច្ចទៅកាន់ ម៉ាឡេស៊ី និង សិង្ហបុរី

ព្រះមហាក្សត្រ

រាជធានីភ្នំពេញៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានស្តេចយាងចេញ ប្រទេសកម្ពុជានៅព្រឹក ថ្ងៃច័ន្ទទី២៧ខែមិនឆ្នាំ២០០៦ ក្នុងព្រះរាជដំណើរទស្សនកិច្ច ផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរីតាមការយាងរបស់ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ីនិងប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី។តាមគំរោងព្រះមហាក្សត្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជ កិច្ចជាផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី ពីថ្ខៃទី២៧ ខែមិនាដល់ថ្ងៃទី២៩ ឆ្នាំ២០០៦ និងនៅ សាធារណរដ្ឋបុរីពីថ្ងៃទី២៩ ដល់ថ្ងៃ៣១ ខែមិនា ២០០៦ លោកហោ ណាំហុងឧបនា យករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៏ ប្រាប់ក្រុមអ្នកកាសែតនៅ ឯប្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្នុងដំណើរព្រះរាជ ទស្សនកិច្ចរបស់ ព្រះម ហាក្សត្រទៅកាន់ប្រទេសម៉ាឡេស៊ី និងសាធារណរដ្ឋសិង្ហបុរីនេះ គឺដើម្បីពង្រឹងពង្រីក ទំនាក់ទំនងរវាងប្រទេសជិតខាង បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជ្យ ។ អញ្ជើញជូន ព្រះរាជដំណើរយាងចេញពីប្រទេសកម្ពុជា គេសង្កេតឃើញមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ដូចជាសម្តេចជាស៊ីមប្រធានព្រឹទ្ធសភាជាតិ សម្តេចហេង សំរិន ប្រធានរដ្ឋសភាជាតិ លោកហោណាំហុងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស មន្ត្រីអ្នកមុខអ្នកការ នានាព្រមទាំងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជាច្រើន រូបទៀត។

យោងតាមសេចក្តីប្រកាសពត៍មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានឱ្យដឹងថាតាមការអញ្ជើញរបស់ព្រះបាទសេរី ប៉ាឌួកា បាហ្គីងដា យ៉ាងឌី ពើទួនអាហ្គុងទាន់គូស៊ីយ៉េដ ស៊ីរ៉ាយូដឌីន ពូត្រា យ៉ាម៉ាលុឡៃ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះកុរណាព្រះបាទសម្តេច ព្រះវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានឹង យាងបំពេញទស្សនកិច្ចជា ផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិនាឆ្នាំ២០០៦។នៅក្នុងអំឡុង ពេលទស្សនកិច្ចនេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថនរោត្តមសីហមុនីនឹងចូលគាល់ព្រះបាទយ៉ាងឌីពើទួនអាហ្គុងទី១២ នៃប្រទេស ម៉ាឡេស៊ីនិងព្រះរាជានុញ្ញាតឱ្យលោក អាប់ឌុលឡាស អាម៉ាដ បាដាវី នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីចូលក្រាបបង្គំគាល់ផងដែរ​ ។

សេចក្តីប្រកាសពត៍មានដដែលបានឪ្យដឹងទៀតថា តាមការអញ្ជើញរបស់លោកណា ថាន់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចជាផ្លូវ រដ្ឋនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី២៩ដល់ទី៣១ ខែមិនា ឆ្នាំ២០០៦ ។ នៅក្នុងអំឡុង ពេលទស្សនកិច្ចនេះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីនឹង ជួបសវនាការជាមួយលោកណាថាន់ ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី និងព្រះ រាជានុញ្ញាតឪ្យលោកលីសៀនលុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី និងលោក អាប់ឌុលឡាស់តាមូជីប្រធានរដ្ឋសភានៃសាធារណរដ្ឋសិង្ហបុរីចូលក្រាបបង្គំគាល់ ។

គួររំលឹកថា នេះជាព្រះរាជទស្សនកិច្ចជាលើកទី២ របស់ព្រះមហាក្សត្រកម្ពុជាទៅកាន់ ប្រទេសជាសមាជិកអាស៊ានបន្ទាប់ពីព្រះអង្គយាងទៅកាន់ប្រទេសឡាវ និងប្រទេស វៀតណាមពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០០៦ កន្លងទៅ ។ ក្នុងដំណើរព្រះរាជ ទស្សនកិច្ចជាលើកទី២នេះ ព្រះមហាក្សត្រនឹងយាងព្រះរាជមាតុភូមិនិវត្តន៏មកកាន់ ប្រទេសវិញនៅថ្ងៃទី៣១ខែមិនាឆ្នាំ២០០៦ ។

(ប្រភពៈ កាសែតកោះសន្តិភាព)

មតិយោបល់សូមចុច Comment 

ខែ​មីនា 29, 2006 at 9:10 ព្រឹក មតិ 2

ព្រះមហាក្សត្រយាងបើកសម័យប្រជុំដំបូង របស់ព្រឹទ្ធសភានីតិកាលទី២

king of cambodia

កាលពីថ្ងៃទី២០ ខែមិនា ២០០៦ ម្សិលម៉ិញនេះនៅក្នុងការបើកសម័យប្រជុំលើកដំបូង
នីតិកាលទី២នៃព្រឹទ្ធសភាត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុ ណាព្រះបាទនរោត្តមសីហមុនយាងធ្វើជាព្រះរាជធិបតីភាពដោយ ព្រះអង្គចាត់ទុកថា ការបើកសម័យប្រជុំលើកដំបូងនេះគឺស្របទៅតាមការកំនត់របស់រដ្ឆធម្មនុញ្ញ នៃព្រះ រាជាណាចក្រកម្ពុជាបន្ទាប់ពីម្ចាស់ឆ្នោតរួមមានសមាជិករដ្ឋសភា និងសមាជិកក្រុម ព្រឹក្សាឃុំ/សង្កាតដែលសម្តែងនូវធន្ទះរបស់ខ្លួនតាមរយៈ ការបោះឆ្នោតអសកលដែល បានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២២មករាឆ្នាំ២០០៦ កន្លងទៅ ។

នៅក្នុងឪកាសបើកសម័យប្រជុំលើកដំបូងនេះ ព្រះមហាក្សត្រទ្រង់បាន សម្តែងនូវ
គារវកិច្ចដ៏ខ្ពង់ខ្ពស់ប្រកបដោយក្តីអំណរសាទរ ដ៏កក់ក្តៅដល់ សមាជិក សមាជិកា
ព្រឹទ្ធសភានីតិកាលទី២ដែលពិតជានឹងរួបរួមគ្នាដើម្បីបំពេញ នូវតួនាទីនៅក្នុងស្ថាប័ន
និតិបញ្ញត្តិកំពូលរបស់ព្រះរាជាណាចក្រកម្ពុជាធ្វើឪ្យអំណាចរដ្ឋមានតុល្យភាព និងប្រ ព្រឹតទៅបានយ៉ាងល្អប្រសើរសំដៅការពារមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញនិងគោលការណ៏
នៃលទ្ធិប្រជា​ធិបតេយ្យសេរីពហុបក្ស។

ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានរំលឹក និងវាយតម្លៃចាប់តាំងពីស្ថាប័ន ព្រឹទ្ធសភាត្រូវបានបង្កើតឡើងលើកដំបូងនៅថ្ងៃទី២៥ មិនា ឆ្នាំ១៩៩៩ ថាបានធ្វើ ដំណើរនៅកំណាត់ផ្លូវមួយប្រកបដោយស្នាដៃនិងកិត្តិយសដ៏ល្អប្រពៃ ក្នុងមនសិការ ជាតិនិងស្មារតីទទួលខុសត្រូវខ្ពស់។ព្រះអង្គក៏បានរំលឹកពី ប្រវត្តិសាស្ត្រដែលចារឹកទុក ថាខ្មែរគឺជាប្រជាជាតិមួយដែលធ្លាប់មានអរិយធម៍ដ៏ ថ្លៃថ្លារុងរឿងហេតុដូចនេះយើង ទាំងអស់គ្នាជាកូនចៅជំនាន់ក្រោយចាំបាច់ត្រូវតែមានធន្ទះ រួបរួមគ្នាធានាការពារឯក រាជ្យជាតិអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអភិ វឌ្ឍជាតិយើងឪ្យមានការរីកចំរើនឡើងលើគ្រប់វិស័យសំដៅធ្វើឪ្យជាតិ និងប្រជារាស្ត្រ មានការឈានឡើងយ៉ាងធាប់រហ័សនិងដើរទាន់ប្រទេសនានានៅលើពិភពលោក
ប្រកបដោយសុទិដ្ឋិនិយមដ៏មុតមាំចំពោះអនាគត។

ជាមួយគ្នានេះនៅសម័យប្រជុំនោះ ក៏មានការបោះឆ្នោតជ្រើសតាំងប្រធាននិងអនុ ប្រធានព្រឹទ្ធសភាដែរដែលលទ្ធផលគឺសម្តេចជាស៊ីមបានជាប់ឆ្នោតជា ប្រធាន ដោយ សម្លេងគាំទ្រ៦០ក្នុងសម្លេងទាំងអស់៦១។សម្តេចស៊ីសុវត្ថិជីវ័នមុនីរ័ក្សបានជាប់ឆ្នោត ជាអនុប្រធានទី១នៃព្រឹទ្ធសភាដោយសម្លេងគាំទ្រ៥១សម្លេង និងអនុប្រធានទី២បាន ទៅលោកទេពងួនដែលមាន សម្លេងគាំទ្រ៥៣សម្លេង អនុប្បវាទ៣សម្លេង និងមិន
យល់ព្រម៥សម្លេង។ចំណែកឯលោកប៉ោ ប៊ុនស្រី អតីតអនុប្រធានទី២ព្រឹទ្្ធ​សភាបាន
ប្រកាសមិនឈរឈ្មោះបេក្ខជនអនុប្រធានទេ ។

នៅក្នុងឪកាសបើកសម័យប្រជុំលើកដំបូងនីតិកាលទី២នេះដែរ នៅក្នុងការធ្វើសច្ចា
ប្រណិធានចូលកាន់មុខតំណែង ដែលធ្វើឡើងនៅព្រះបរមរាជវាំង ព្រះមហាក្សត្រ
ទ្រង់ក៏បានមានព្រះរាជបន្ទួល សូមឪ្យសមាជិក សមាជិកា នៃព្រឹទ្ធសភាទាំងអស់
ខឹតខំ បំពេញការងារថែរក្សាវិន័យ និង សីលធម៍ការងារ ឪ្យបានខ្ពស់ជាប់ជានិច្ច
ព្រមទាំងគោរពដោយស្មោះស្ម័គ្រនិងឪ្យបានត្រឹមត្រូវតាមសច្ចាប្រណិធានរៀងៗខ្លួន ដើម្បីបំពេញនិងផ្តល់ភាពកក់ក្តៅដល់ប្រជាជាតិយើង ដែលចង់បានព្រឹទ្ធសភាមួយ ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ព្រមធ្វើឪ្យមានដំណើរយ៉ាង រលូនទៅមុខ និងមានប្រសិទ្ធិភាព។

(ប្រភពៈ កាសែតរស្មីកម្ពុជា)

មតិយោបល់សូមចុច Comment

ខែ​មីនា 21, 2006 at 10:27 ព្រឹក មតិ ១

អនុញ្ញាតឪ្យរថយន្តចង្កូតស្តាំធ្វើចរាចរតែត្រូវបង់ពន្ធ

សម្តេចនាយករដ្ឆមន្ត្រី ហ៊ុន សែន

សម្តេចនាយករដ្ឆមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការឱ្យ អ្នកប្រើប្រាស់រថយន្ត ចង្កូតស្តាំអាចធ្វើចរាចរដោយស្របច្បាប់បានដូចរថយន្តចង្កូតឆ្វេងដែរតែម្ចាស់រថយន្ត ត្រូវតែមកបង់ពន្ធ។ថ្លែងក្នុងពិធីបិទសន្និបាទមួយកាលពីថ្ងៃទី១៧មិនា ឆ្នាំ២០០៦នៅ ទីក្រុងភ្នំពេញសម្តេចនាយករដ្ឆមន្ត្រីហ៊ុនសែន បានប្រកាសជាផ្លូវការថា យើងផ្តល់ឱ្យ ឡានចង្កូតស្តាំដែលកំពុងមាននៅក្នុងប្រទេសកម្ពុជាធ្វើដំណើរដោយស្របច្បាប់ដោយ ឱ្យពួកគាត់ទាំងអស់បង់ពន្ធនិង ផ្តល់ផ្លាកលេខដូចឡានចង្កូតឆ្វេង ដើម្បីបញ្ចប់នូវការ ភ័យខ្លាចរបស់ពួកគាត់ពេលធ្វើចរាចរខ្លាចប៉ូលីសចាប់ ដែលជាមូលហេតុតូចមួយអាច បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរ។

សម្តេចនាយករដ្ឆមន្ត្រី បានមានប្រសាសន៏ថា វិធីដ៏ល្អតែមួយគត់របស់យើង គឺអំពាវ នាវឱ្យរថយន្តចង្កូតស្តាំទាំងអស់ចូលមកបង់ពន្ធ និងធ្វើថ្លាកលេខដើម្បីឆ្វើចរាចរស្រប ច្បាប់។អ្វីដែលចាំបាច់នោះគឺបញ្ឈប់ការ អុនញ្ញាតឱ្យមានការនាំចូលរថយន្តចង្កូតស្តាំ បន្តទៀតចំនែករថយន្តមាននៅក្នុងប្រទេសហើយគឺផ្តល់ភាពស្របច្បាប់ឪ្យឆ្វើចរាចរ។

សម្តេចនាយករដ្ឆមន្ត្រីបានចាត់ទុកថានេះជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាដែល
បញ្ហានេះវានឹងជួយសំរួលយ៉ាងច្រើន ឆ្វើឪ្យរដ្ឆអាចប្រមូលពន្ធរថយន្តបានបន្ថែមទៀត ប្រជាពលរដ្ឆប្រើប្រាស់រថយន្តចង្កូតស្តាំលែងភ័យព្រួយ ហើយក៏បញ្ចប់ការយកលុយ ដោយខុសច្បាប់របស់ប៉ូលីសនិងប៉េអឹមផងដែរ ។

សម្តេច ហ៊ុន សែន បានប៉ាន់ប្រមាណថា មានរថយន្តចង្កូតស្តាំប្រមាណមិនតិចជាង
២ម៉ឺនទៅ៣ម៉ឺនគ្រឿងនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ សម្តេចហ៊ុន សែនបានមាន ប្រសាសន៏ថាវាប្រាកដជាមិនអាចជៀសផុតនូវ ការច្រៀតចូល នៃរថយន្តចង្កូតស្តាំ នោះទេ។ក៏ប៉ុន្តែចាប់ពីថ្ងៃនេះទៅសមត្ថកិច្ចគយត្រូវតែបញ្ឈប់ កុំឱ្យមានការនាំចូល រថយន្តចង្កូតស្តាំបន្តទៀតមកក្នុងប្រទេស។

(ដកស្រង់ពីកាសែតរស្មីកម្ពុជា)

មតិយោបល់សូមចុច Comment

ខែ​មីនា 20, 2006 at 7:33 ព្រឹក មតិ 2


Help ជំនួយ


If you can not see this website in the Khmer letter, Please find​ and download Khmer Unicode software to install below. Thanks!


បើ​សិន​លោក​អ្នក​ពុំ​អាច​ឃើញ​ website នេះ​ជា​ភា​សា​ខ្មែរ​ទេ សូម​ស្វែងរក និង ទាញ​យក​កម្ម​វិ​ធី Khmer Unicode ដើ​ម្បី​ដំ​ឡើង​ដែល​មាន​នៅ​ខាង​ក្រោម។ សូមអរគុណ!

អំពីខ្ញុំ

ជម្រាបសួរបងប្អូនទាំងអស់គ្នា!
ខ្ញុំបាទឈ្មោះណារ៉េត អរគុណ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ចូល​មក​កាន់​បណ្តាញ​នេះ ខ្ញុំ​សង្ឃឹម​ថា​តំបន់​នឹង នាំ​មក​ជូន​លោក​អ្នក​នូវ​ពត៍​មាន​ផ្សេង​ដូច​ជា កី​ឡា កំ​សាន្ត បច្ចេក​វិជ្ជា ពត៍​មាន​ក្នុង និង ក្រៅ​ប្រទេស សុខ​ភាព.... ជា​ពិ​សេស​បាន​ចូល​រួម​ជួយ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ។ ខ្ញុំបាទ​រីករាយ​នឹង​ទទួល​ការ​ផ្តល់​យោ​បល់​នា​នា​អំ​ពី​លោក​អ្នក​អាន​
ណារ៉េត

កម្មវិធីសំរាប់ Free Download

កម្មវិធី Mozilla Firefox 1.5.0.4

Download

កម្មវីធី Khmer Unicodec 1.2.5

Download

ទំព័រផ្សេងៗ

ប្រតិទិន្នប្រចាំថ្ងៃ

ខែ​មេសា 2014
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« មីនា    
 123456
78910111213
14151617181920
21222324252627
282930  

តាមដាន

Get every new post delivered to your Inbox.