Juventus, Lazio, Fiorentina ត្រូវគេទម្លាក់ទៅ Serie B ខណ: AC Milan រួចខ្លួន

ខែកក្កដា 16, 2006 at 2:43 ល្ងាច មតិ 5

JuventusJuventus ត្រូវ​គេ​ដក​ហូត​តំណែង​ជើង​ឯក​សំរាប់​រដូវ​ប្រកួត ២០០៤​-២០០៥ និង ២០០៥-​២០០៦ ព្រម​ទាំង​កាត់​៣០ពិន្ទុ​សំរាប់​ឆ្នាំ​ថ្មី។Juventus ត្រូវ​គេ​ពិន័យ​ធ្ងន់​ធ្ងរ​ជាង​គេ គឺ​ក្រៅ​ពី​ធ្លាក់​ទៅ Serie B ត្រូវ​គេ​ដក​ហូត​តំ​ណែង​ជើង​ឯក​ពីរ​សំរាប់​រដូវ​កាល ២០០៤-​២០០៥ និង ២០០៥-​២០០៦។ បន្ថែម​ពី​លើ​នេះ​ទៀត​ត្រូវ​គេ​កាត់​៣០​ពិន្ទុ​សម្រាប់​រដូវ​កាល​ថ្មី ២០០៦-​២០០៧។ ហើយ​រដូវ​កាល​ថ្មី​នេះ Juventus គ្មាន​សិទ្ធិ​លេង​ធេម​ពាន​លីក (CL) ទេ។ ចំ​ណែក​អ​តី​ត​នា​យក​គ្រប់​គ្រង​ក្លឹប​លោក លូ​ស្យា​ណូ ម៉ក់​ហ្គី ត្រូវ​គេ​ផ្អាក​៥​ឆ្នាំ និង អ​តី​ត​នា​យក​ប្រតិ​បត្តិ​លោក អង់​តូ​នី​ញ៉ូ ហ្គី​រ៉ូ​ដូ ក៏​ត្រូវ​គេ​ផ្អាក​៥​ឆ្នាំ​ដែរ។

ប្រតិកម្មJuventus

ប្រធានក្លឹប Juventus លោក ហ្គី​យ៉ូ​វ៉ា​នី កូ​បូ​លី បាន​និយាយ​ថា “ខ្ញុំ​មិន​ដែល​ឃើញ​សាល​ក្រម​ណា​បែប​នេះ​ទេ។ យើង​រំពឹង​ថា ការ​កាត់​ទោស​ដែល​មាន​តុល្យ​ភាព គឺ​មិន​តែ​សម្លឹង​ឃើញ​គុណ​វិបត្តិ​ទេ តែ​ក៏​ត្រូវ​មើល​គុណ​សម្បត្តិ​ដែរ (ចង់​និយាយ​ទៅ​រក​ការ​ឈ្នះ World Cup របស់​អ៊ី​តា​លី)។ សេច​ក្តី​សង្ឃឹម​របស់​យើង គឺ​ផ្ទុយ​ស្រ​លះ​ទាំង​ស្រុង”។

គាត់​បាន​បន្ថែម​ទៀត​ថា “យើង​សង្ឃឹម​ថា​ក្លឹប​គ្រាន់​តែ​គេ​ត្រូវ​គេ​ពិន័យ​ទម្លាក់​ទៅ Serie B តែ​មិន​នឹក​ស្មាន​ថា សាល​ក្រម​កាត់​ពិន្ទុ​យើង​៣០​ទៀត។ ការ​ដក​ពិន្ទុ​នេះ​ប្រៀប​ដូច​ជា​ទម្លាក់​យើង​ទៅ Division 3 (Serie C) ដូច្នោះ​ដែរ។ ដូ​ច្នេះ​យើង​ត្រូវ​តែ​ប្តឹង​ទៅ​ឧ​ទ្ធ​រណ៏”។

LazioLazio ត្រូវ​គេ​កាត់​៧​ពិន្ទុ ក៏​ត្រូវ​គេ​ទម្លាក់​ទៅ Serie B ដែរ ហើយ​ត្រូវ​ដក​៧​ពិន្ទុ​សម្រាប់​រដូវ​ប្រ​កួត​ក្រោយ ២០០៦-​២០០៧ ព្រម​ទាំង​មិន​បាន​លេង UEFA Cup។ ចំ​ណែក​ប្រ​ធាន​ក្លឹប​លោក ក្លូ​ឌី​យ៉ូ ឡូ​ទី​តួ ត្រូវ​គេ​ផ្អាក​៣​ឆ្នាំ។

ក្លឹបដែល​ត្រូវ​គេ​ពិន័យ​ទាំង​នេះ​មាន​ពេល​៣​ថ្ងៃ​ដើ​ម្បី​ប្តឹង​ឧ​ទ្ធ​រណ៏​ទៅ​តុ​លា​ការ​ស​ហ​ព័ន្ធ។

ប្រតិកម្មLazio

ប្រធានក្លឹប​ Lazio លោក ក្លូ​ឌី​យ៉ូ ឡូ​ទីតួ ដែល​ត្រូវ​គេ​ផ្អាក​៣​ឆ្នាំ​នោះ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំ​ពោះ​សាល​ក្រម​នោះ។

គាត់​បាននិយាយ​ទៀត​ថា “ខ្ញុំ​គិត​ថា ការ​កាត់​ទោស​នេះ​គឺ​ផ្អែក​តែ​លើ​ទ្រឹ​ស្តី​បទ​ដែល​វា​គួរ​ឪ្យ​អស់​សំ​ណើច​យ៉ាង​ខ្លាំង។ ខ្ញុំ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ទេ លុះ​ណា​ការ​កាត់​ទោស​ចុង​ក្រោយ​ត្រូវ​គេ​ផ្តល់​ឪ្យ។

FiorentinaFiorentina ត្រូវ​ទម្លាក់​ទៅ Serie B ហើយ​កាត់​១២​ពិន្ទុ​សម្រាប់​រដូវ​កាល​ថ្មី ២០០៦-​២០០៧។ គេ​គ្មាន​សិទ្ធិ​ប្រ​កួត CL ទេ។ ប្រ​ធាន​ក្លឹប​អង់​ដ្រេ​ដេ​ឡា វ៉ា​ឡេ បាន​ត្រូវ​គេ​ហាម​៣​ឆ្នាំ​៦​ខែ ឯ​ប្រ​ធាន​កិ​ត្តិ​យស លោក​ឌី​ហ្គោ ដេ​ឡា វ៉ា​ឡេ ត្រូវ​ផ្អាក​៤​ឆ្នាំ។

សេចក្តីថ្លែងការណ៏ មួយ​របស់​ក្លឹប Fiorentina បាន​ហៅ​សេច​ក្តី​សំរេច​ចិត្ត​របស់​តុ​លា​ការ​នេះ​ថា “គ្មាន​យុត្តិ​ធម៍”។ តុ​លា​ការ​គួរ​តែ​ពិ​ន័យ តែ​ជន​ណា​ដែល​ធ្វើ​ខុស។ ក្លឹប​នឹង​ប្រ​យុទ្ធ និង ស្វែង​រក​ម​ធ្យោ​បាយ​គ្រប់​បែប​យ៉ាង​ដើ​ម្បី​លាត​ត្រ​ដាង​ការ​ពិត។

សាលក្រម​ នេះ​អាច​បណ្តាល​ឪ្យ​កី​ឡា​ករ​ល្បីៗ​ចាក​ចេញ​ពី​ក្លឹប​ទាំង​៤ សាល​ក្រម​នេះ បាន​ត្រូវ​គេ​គិត​ថា បាន​បណ្តាល​ឪ្យ​តា​រា​បាល់​ទាត់​ជា​ច្រើន​Fiorentinaចាក​ចេញ​ពី​ក្លឹប​ទាំង​៤។ គ្រាន់​តែ​ក្លឹប Juventus តែ​មួយ​មាន​កី​ឡា​ករ​លំ​ដាប់ World Cup អ៊ី​តា​លី​៥​នាក់ បា​រាំង​៣​នាក់ ស៊ុយ​អ៊ែត​ម្នាក់ និង ធេក​ម្នាក់។ ប៉ុ​ន្តែ​សាល​ក្រម​នេះ ធ្វើ​ឪ្យ​ក្លឹប​មាន​លុយ​ធំៗ​នៅ​អឺ​រ៉ុប​ស្រក់​ទឺក​មាត់​ដូច​ជា​ក្លឹប Chelsea, Man Utd, Arsenal, Liverpool, Real Madrid, Barcelona, ព្រោះ​ពួក​គេ​កំ​ពុង​ស្វែង​រក​កី​ឡា​ករ​ខ្លាំង​ៗ​ផង ជា​ពិ​សេស Real និង Chelsea ។

AC milanAC Milan សំណាង​ជាង​គេ​ដោយ​បាន​លេង​នៅ Serie A ទៀត តែ​នៅ​ពេល​ចាប់​ផ្តើម​រដូវ​កាល​ថ្មី ត្រូវ​គេ​កាត់​​១៥​ពិន្ទុ ហើយ​គ្មាន​សិទ្ធិ​ប្រ​កួត CL ទេ។ អនុ​ប្រ​ធាន​ក្លឹប​លោក អា​ឌ្រៀ​ណូ ហ្គា​លី​យ៉ា​នី ត្រូវ​ផ្អាក​មួយ​ឆ្នាំ ឯ​មន្ត្រី​ក្លឹប​លោក ឡេ​អូ​ណា​ដូ មី​នី បាន​ត្រូវ​គេ​ហាម​៣​ឆ្នាំ​៦​ខែ។

សេចក្តីថ្លែងការណ៏ របស់​ក្លឹប AC Milan និ​យាយ​ថា “យើង​គ្មាន​កំ​ហុស ហេតុ​អ្វី​កាត់​ពិន្ទុ​យើង​ដល់​ទៅ​១៥​ពិន្ទុ។ វា​មិន​យុ​ត្តិ​ធម៍​ទេ។ យើង​នឹង​ប្តឹង​ឧ​ទ្ធ​រណ៏”។

សាលក្រម នេះពុំ​បាន​យោគ​យល់​ទៅ​ដល់​ការ​ប្រឹង​ប្រែង​របស់​ក្រុម អ៊ី​តា​លី ដើ​ម្បី​ឈ្នះ World Cup 2006 នាំ​កិ​ត្តិ​យស​មក​ដល់​ប្រ​ទេស​ជាតិ​ទេ។ AC milanភាគ​ច្រើន​នៃ​ក្រុម អ៊ី​តា​លី ដែល​ឈ្នះ World Cup សុទ្ធ​តែ​ជា​កី​ឡា​ករ​នៃ​ក្លឹប​ទាំង​៤ ដែល​គេ​ពិ​ន័យ ដែល​ក្នុង​នោះ​មាន​៥​នាក់​លេង​ឪ្យ​ក្លឹប Juventus, Lazio ២​នាក់, AC Milan ៥​នាក់ និង Fiorentina ម្នាក់។

ចំណែកដែលហេងគឺ Inter, Roma, Chievo និង Palermo ពួក​គេ​ត្រូវ​ចូលជំ​នួស​កន្លែង​របស់​ក្លឹប​ដែល​ដាក់​ទណ្ឌ​កម្ម​ទាំង​៤ ក្នុង​ការ​ប្រ​កួត CL។ ឯ Messina, Lecce និង Treviso ពួក​គេ​ក៏​មាន​សំ​ណាង​មិន​នឹក​ស្មាន​ដល់ ដោយ​បាន​រួច​ពី​ការ​ធ្លាក់​ទៅ Serie B មាន​ន័យ​ថា ពួក​គេ​ទាំង​៣​បាន​លេង​នៅ Serie A ទៀត។ ក្រុមនៅ Serie B ដែល​ជាប់​ឡើង​មក Serie A ឆ្នាំ​នេះ​មាន Atalanta, Catania និង Torino។

(ដកស្រង់ពីកាសែតរស្មីកម្ពុជា)

Entry filed under: កីឡា. Tags: .

ស្លាបព្រាប្រើស្រុះទឹកក្តៅមិនពុះកាន់តែបង្កើនមេរោគ តាម៉ុកស្លាប់នៅពេទ្យធំយកទៅធ្វើបុណ្យនៅអន្លង់វែង

មតិ 5 Add your own

  • 1. khmeramatak  |  ខែកក្កដា 25, 2006 ម៉ោង 10:33 ព្រឹក

    ពុទ្ធោ ! ខ្ញុំ​ទើប​តែ​ឃើញ​សេចក្ដីសម្រេច​នៅ​ថ្ងៃ​នេះ នៅ​ទីនេះ ។

    ខ្ញុំ​មិន​នឹកស្មាន​ថា​ស្ថានការណ៍​វា​អាក្រក់​ដល់​ម្លឹង​សោះ ។

    អរគុណ​ច្រើន​ចំពោះ​ព័ត៌មាន​នេះ ។ មួយ​រយៈ​នេះ​ក្រៅ​ពី​ការងារ ព័ត៌មាន​អ្វី​ក៏​ខ្ញុំ​មិន​ដឹង​ដែរ សូម្បី​តែ​គេ​បាញ់​គ្នា​នៅ​លីបង់ផ្អើល​ទឹក​ផ្អើល​ដី ក៏​ខ្ញុំ​ទើប​តែ​ដឹង​ដែរ ។

    ឆ្លើយតប
  • 2. rethfuture  |  ខែកក្កដា 26, 2006 ម៉ោង 4:20 ព្រឹក

    ខ្ញុំក៏ដូចអ្នកដែរ ក្រៅពីការងារមិនបានដឹងរឿងអ្វីផ្សេងៗនៅខាងក្រៅសោះ។
    ខ្ញុំរីករាយណាស់ដែលបានឃើញអក្សររបស់អ្នកសរសេរមកកាន់ខ្ញុំ ហើយខ្ញុំចង់អោយអ្នកសរសេរមកកាន់ខ្ញុំបន្តទៀត។
    អរគុណ

    ឆ្លើយតប
  • 3. kounkhmer  |  ខែកក្កដា 4, 2007 ម៉ោង 11:55 ព្រឹក

    តើ​មក​ពី​មូល​ហេតុ​អ្វី​បាន​ជា​ក្រុម​ទាំង​នេះ​មាន​បញ្ហា?
    ប្រាប់​ខ្ញុំ​ផង​បាន​ទេ?
    អរគុណ!

    ឆ្លើយតប
  • 4. rethfuture  |  ខែកក្កដា 6, 2007 ម៉ោង 4:52 ព្រឹក

    អរគុណ Kounkhmer ដែលបានចូលមកតំបន់នេះ
    មូលហេតុគឺមកពីក្រុមទាំងេនេះស៊ីសំនូក គឺលក់ការប្រកួត និង គ្រាប់បាល់
    នេះគឺជាពត៌មានចាស់ទេ ខ្ញុំពុំសូវបាន Update ទេ។
    ខ្ញុំនឹងព្យាយាមពាំនាំនូវពត៌មានល្អៗមកចែកចាយអោយប្រិយមិត្តអ្នកអាន
    កែកំសាន្ត នាពេលទំនេរ។

    អរគុណ!

    ឆ្លើយតប
  • 5. ARBER  |  ខែ​មីនា 11, 2008 ម៉ោង 10:20 ល្ងាច

    JENI ME TE MIRET JU DUA FORT.

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Help ជំនួយ


If you can not see this website in the Khmer letter, Please find​ and download Khmer Unicode software to install below. Thanks!


បើ​សិន​លោក​អ្នក​ពុំ​អាច​ឃើញ​ website នេះ​ជា​ភា​សា​ខ្មែរ​ទេ សូម​ស្វែងរក និង ទាញ​យក​កម្ម​វិ​ធី Khmer Unicode ដើ​ម្បី​ដំ​ឡើង​ដែល​មាន​នៅ​ខាង​ក្រោម។ សូមអរគុណ!

អំពីខ្ញុំ

ជម្រាបសួរបងប្អូនទាំងអស់គ្នា!
ខ្ញុំបាទឈ្មោះណារ៉េត អរគុណ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ចូល​មក​កាន់​បណ្តាញ​នេះ ខ្ញុំ​សង្ឃឹម​ថា​តំបន់​នឹង នាំ​មក​ជូន​លោក​អ្នក​នូវ​ពត៍​មាន​ផ្សេង​ដូច​ជា កី​ឡា កំ​សាន្ត បច្ចេក​វិជ្ជា ពត៍​មាន​ក្នុង និង ក្រៅ​ប្រទេស សុខ​ភាព.... ជា​ពិ​សេស​បាន​ចូល​រួម​ជួយ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ។ ខ្ញុំបាទ​រីករាយ​នឹង​ទទួល​ការ​ផ្តល់​យោ​បល់​នា​នា​អំ​ពី​លោក​អ្នក​អាន​
ណារ៉េត

កម្មវិធីសំរាប់ Free Download

កម្មវិធី Mozilla Firefox 1.5.0.4

Download

កម្មវីធី Khmer Unicodec 1.2.5

Download

ទំព័រផ្សេងៗ

ប្រតិទិន្នប្រចាំថ្ងៃ

ខែកក្កដា 2006
M T W T F S S
« Jun   Mar »
 12
3456789
10111213141516
17181920212223
24252627282930
31  

%d bloggers like this: