ស្លាបព្រាប្រើស្រុះទឹកក្តៅមិនពុះកាន់តែបង្កើនមេរោគ

ខែកក្កដា 13, 2006 at 4:33 ព្រឹក បញ្ចេញមតិ

spoonតាមភោជនីយដ្ឋាន ឬ​តាម​ហាន​អាហារ​តូច​ធំ​នា​នា​តែង​តែ​ប្រើ​វិធី​ដាក់​កែវ​នឹង ទឹក​ក្តៅ ដើម្បី​ឲ្យ​អតិ​ថិ​ជន​ប្រើ​ស្រុះ​ស្លាប​ព្រា​ធ្វើ​ការ​សំ​អាត មុន​ពេល​ទទួល​ទាន​អា​ហារ ដែល​ការ​ប្រើ​វិធី​បែប​នេះ​គេ​ជឿ​ជាក់​ថា អាច​សំ​លាប់​មេ​រោគ​ទាំង​ពួង​បាន។វិធី​បែប​នេះ​កំពុង​ត្រូវ​បាន​គេ​ជជែក​វែក​ញែក​មិន​ទាន់​ដាច់​ស្រាច់​នៅ​ឡើយ​ថា ជា​ការ​ជួយ​ធ្វើ​ការ​សំ​អាត​ស្លាប​ព្រា ឬ​បន្ថែម​មេ​រោគ​កាន់​តែ​ច្រើន​នោះ។ ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​សិក្សា​អ​នា​ម័យ​ពី​រឿង​នេះ​នៅ​ប្រទេស​ប៉ែក​អ៊ឺរ៉ុប​បាន​ឲ្យ​ដឹង​ថា តាម​គោល​ការណ៏​អ​នា​ម័យ ស្លាប​ព្រា​ដែល​បាន​ធ្លង​កាត់​ការ​សំ​អាត បើ​សិន​បាន​ប្រមូល​ទុក​ដាក់​កន្លែង​បិទ​ជិត​ល្អ ឬមាន​ក្រណាត់​ស្អាត​ឃ្លុំ​បិទ​ជិត ផុត​ពី​លំ​អង​ធូ​លី​ដី​ ក៏​មិន​បាច់​ត្រូវ​នាំ​យក​ត្រូវ​ស្រុះ​ក្នុង​ទឹក​ក្តៅ​បន្ថែម​ទៀត​ទេ ព្រោះ​ទឹក​នៅ​ក្នុង​ឆ្នាំង​ដាំ​បាយ ឬ​ទឹក​ក្តៅ​ដាក់​ក្នុង​កែវ​នោះ​មិន​មែន​ជា​ទឹក​ក្តៅ​កំ​ពុង​ពុះ​ឡើយ។ ការ​ស្រុះ​មួយ​ចំ​នួន​ធំ​យើង​អ​នុ​វត្ត​គ្រាន់​តែ​ដាក់​ត្រាំ​ស្លាប​ព្រា​មួយ​សន្ទុះ​ប៉ុណ្ណោះ​ហើយ​លើក​ចេញ​មក​វិញ ដែល​តាម​ពិត​ពុំ​បាន​ជួយ​សំលាប់​មេ​រោគ​អ្វី​ទាំង​អស់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​សិន​នាំ​ស្លាប​ព្រា​ទៅ​ស្រុះ​ក្នុង​ទឹក​ក្តៅ​មិន​ពុះ គឺ​កាន់​តែ​បន្ថែម​បរិ​មាណ​មេ​រោគ​ក្នុង​ឆ្នាំង​ដាំ​បាយ​បន្ថែម​ឡើង​ទៀត។ គ្រូ​ពេទ្យ​ឯក​ទេស​មួយ​រូប​បាន​ណែ​នាំ​ថា ការ​ទទួល​អា​ហារ​ឲ្យ​បាន​ល្អ គេ​ពុំ​គួរ​អ​នុ​វត្ត​នូវ​ការ​ស្រុះ​ស្លាប​ព្រា​រយ:​ខ្លី​ដូច្នេះ​ទេ គឺ​គួរ​ប្រើ​វិ​ធី​សំ​អាត​ស្លាប​ព្រា​បែប​ផ្សេង​ដែល​មាន​សុវត្ថិ​ភាព​ពី​មេ​រោគ ឬ​ស្រុះ​ទឹក​ក្តៅ​កំ​ពុង​ដាំ​ពុះ​វិញ។ សម្រាប់​ការ​ស្រុះ​ស្លាប​ព្រា​ដ៏​ល្អ គេ​គួរ​ដាក់​ត្រាំ​ក្នុង​ឆ្នាំង​កំ​ពុង​ដាំ​ពុះ និង​ប្រើ​ពេល​ត្រាំ​ឲ្យ​បាន​១​នាទី​ឡើង​ទៅ​ទើប​អាច​សំ​លាប់​មេ​រោគ​ទាំង​អស់​ចេញ​បាន។

(ដកស្រង់ពីកាសែតរស្មីកម្ពុជា)

Entry filed under: សុខភាព. Tags: .

World Cup 2006 វគ្គផ្តាច់ព្រ័ត្ររវាង Italy Vs France Juventus, Lazio, Fiorentina ត្រូវគេទម្លាក់ទៅ Serie B ខណ: AC Milan រួចខ្លួន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Help ជំនួយ


If you can not see this website in the Khmer letter, Please find​ and download Khmer Unicode software to install below. Thanks!


បើ​សិន​លោក​អ្នក​ពុំ​អាច​ឃើញ​ website នេះ​ជា​ភា​សា​ខ្មែរ​ទេ សូម​ស្វែងរក និង ទាញ​យក​កម្ម​វិ​ធី Khmer Unicode ដើ​ម្បី​ដំ​ឡើង​ដែល​មាន​នៅ​ខាង​ក្រោម។ សូមអរគុណ!

អំពីខ្ញុំ

ជម្រាបសួរបងប្អូនទាំងអស់គ្នា!
ខ្ញុំបាទឈ្មោះណារ៉េត អរគុណ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ចូល​មក​កាន់​បណ្តាញ​នេះ ខ្ញុំ​សង្ឃឹម​ថា​តំបន់​នឹង នាំ​មក​ជូន​លោក​អ្នក​នូវ​ពត៍​មាន​ផ្សេង​ដូច​ជា កី​ឡា កំ​សាន្ត បច្ចេក​វិជ្ជា ពត៍​មាន​ក្នុង និង ក្រៅ​ប្រទេស សុខ​ភាព.... ជា​ពិ​សេស​បាន​ចូល​រួម​ជួយ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ។ ខ្ញុំបាទ​រីករាយ​នឹង​ទទួល​ការ​ផ្តល់​យោ​បល់​នា​នា​អំ​ពី​លោក​អ្នក​អាន​
ណារ៉េត

កម្មវិធីសំរាប់ Free Download

កម្មវិធី Mozilla Firefox 1.5.0.4

Download

កម្មវីធី Khmer Unicodec 1.2.5

Download

ទំព័រផ្សេងៗ

ប្រតិទិន្នប្រចាំថ្ងៃ

ខែកក្កដា 2006
M T W T F S S
« Jun   Mar »
 12
3456789
10111213141516
17181920212223
24252627282930
31  

%d bloggers like this: