Archive for ខែមិថុនា, 2006

ផឹកគ្រឿងស្រវឹងច្រើនពេកពេលមានគក៍ខួរក្បាលកូន​អាចរួមតូច

wineក្រុមអ្នក​ស្រាវ​ជ្រាវ​ប្រចាំ​នៅ​មហា​វិទ្យា​ល័យ​ម៉ិក​ស៊ី​កូ​បាន​ឲ្យ​ដឹង​ថា ទា​រក​ដែល​ស្ថិត​នៅ​ក្នុង​ពោះ​ម្តាយ​ដែល​ទទួល​ទាន​ជាតិ​ស្រ​វឹង​ច្រើន​ក្នុង​អំឡុង​ពេល​មាន​គក៍ តែង​តែ​មាន​ទំ​ហំ​ធ្អឹង​ល​លាដ៏ និង​ខួរ​ក្បាល​តូច​ជាង​ក្មេង​ទូ​ទៅ។ ក្រៅ​ពី​នេះ​គេ​រក​ឃើញ​ទៀត​ថា ខួរ​ក្បាល​ទា​រក​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​នេះ​នៅ​ត្រង់​ផ្នែក​ខាង​ក្រោម (ខួរក្បាល) ដែល​មាន​តួ​នាទី​គ្រប់​គ្រង​ពាក់​ព័ន្ធ​ជា​មួយ​ស្មារ​តី ការ​ឆ្វើ​ចល​នា និង​អារ​ម្មណ៏​ផ្សេងៗ​ក៏​មាន​ទំ​ហំ​តូច​ចុះ​ដូច​គ្នា​ផង​ដែរ។

ប្រធានក្រុម​ស្រាវ​ជ្រាវ​បាន​និយាយ​ថា កត្តា​ទាំង​អស់​ខាង​លើ​នេះ អាច​នឹង​បង្ក​ការ​រាំង​ស្ទះ​ចំ​ពោះ​ការ​វិវឌ្្ឍន៏​ទាំង​បញ្ញា​ស្មារ​តី និង​មាន​ជម្ងឺ​បៀត​បៀន​ច្រើន។ ជា​មួយ​រក​ឃើញ​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អំ​ពាវ​នាវ​ថា ស្ត្រី​គ្រប់​មិន​គួរ​ទទួល​ទាន​ជាតិ​គ្រឿង​ស្រ​វឹង​ឡើយ​ពេល​មាន​គក៍ បើ​មិន​ដូច្នេះ​នឹង បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​វិវឌ្ឍន៏​ផ្នែក​ខួរ​ក្បាល​ទា​រក​របស់​ខ្លួន​ក្នុង​ពោះ​ជា​មិន​ខាន។

(ដកស្រង់ចេញកាសែតរស្មីកម្ពុជា)

ខែមិថុនា 17, 2006 at 8:47 ព្រឹក បញ្ចេញមតិ

នៅពេលកើតរោគទឹកនោមផ្អែមគួរបរិភោគអាហារដូចម្ត៉េច?

fruit មនុស្សមួយភាគធំបានយល់ថា អាហារ​របស់​អ្នក​កើត​ទឹក​នោម​ផ្អែម​ចាំ​បាច់​ត្រូវ​តែ​ជា​អា​ហារ​ពិ​សេស​ដែល​ខុស​ប្លែក​ពី​មនុស្ស​ទូ​ទៅ។ គេ​ត្រូវ​តែ​បែង​ចែក​តុ​អា​ហារ​មិន​អាច​អោយ​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម​ចូល​រួម​អា​ហារ​ជា​មួយ​ញាតិ​បង​ប្អូន​បាន​ទេ។​ការ​យល់​នេះ​ជា​ការ​យល់​មួយ​ពុំ​ត្រឹម​ត្រូវ តាម​ពិត​អា​ហារ​ដែល​មនុស្ស​ធម្ម​តា​ទទួល​ទាន​ជា​ទូ​ទៅ ភាគ​ច្រើន​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម ក៏​អាច​ទទួល​ទាន​បាន​ដែល គ្រាន់​តែ​មាន​ការ​កម្រិត​បរិ​មាណ​ប៉ុ​ណ្ណោះ។

តើការទទួលទាន​យ៉ាងដូចម្តេច​ទៅ​ទើប​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម​ទទួល​ទាន​ហើយ​ទើប​មាន​សុវត្ថិ​ភាព​ល្អ?

-អាហារដែលអ្នក កើត​រោគ​ទឹក​នោម​ផ្អែម​គួរបរិ​ភោគ​ត្រឹម​តែ​បន្តិច​បន្តួច​នឹងយូរៗម្តង

១-អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​ដូច​ជា​ធា​ខ្ញៃ បាយ​ត្រៀប។

២-អាហារដែលដាក់ខ្ទិះ ដូចជាសម្លខ្ទិះ នំដែលដាក់ខ្ទិះ។

៣-សាច់សត្វ​ដែល​​មានខ្លាញ់​ច្រើន ដូច​ជា​ជើង​ជ្រូក បាយ​សាច់​មាន់ សាច់​ជ្រូក​បី​ជាន់។

៤-នំដែលប្រើប័រ ឬខ្លាញ់ច្រើន ដូចជានំខួបកំនើត នំខ្លាញ់។

៥-គ្រឿងក្នុងសត្វគ្រប់ប្រភេទ ស៊ុតក្រហម។

៦-អាហារដែលមានរសជាតិប្រៃខ្លាំងនិងជ្រក់ត្រាំ។

៧-ប្រភេទនំផ្អែមផ្សេងៗ។

៨-ផ្លែឈើហាល​ស្ងួត ដូច​ជា​ចេក​ហាល ទំពាំង​បាយ​ជូរ​ស្ងួត ផ្លែ​ទម្លាប់​ស្ងួត។

៩-ផ្លែឈើកំប៉ុង ផ្លែ​ឈើ​ធ្វើ​ជា​ដំណាប់​ដូច​ជា​មៀន​កំប៉ុង សាវ​ម៉ាវ​កំប៉ុង​…។

១០-ផ្លែឈើដែលមានរស​ជាតិ​ផ្អែម​ខ្លាំង​ដូច​ជា​ទុ​រេន ផ្លែ​មៀន ខ្នុរ ទៀប ល្មុត។

១១-ភេសជ្ជ: គ្រឿងស្រវឹង ដូចជាស្រាបៀរ ស្រាជាដើម។

fruit-អាហារដែលគួរជៀសវាង

១-ទឹកបង្អែម​ផ្សេង​ៗ ដូច​ជា​ទឹក​បង្អែម​មាន​កំ​ហាប់​ជាតិ​ផ្អែម​ខ្ពស់ ផ្លែ​ឈើ​លាយ​ស្ករ ទឹក​ក្រូច គ្រឿង​ភេស​ជ្ជ:លាយ​ស្ករ។

២-អាហារ​ដែល​មាន​ជាតិ​ស្ករខ្ពស់​ដូច​ជា ស្ករ​កៅ​ស៊ូ ស្ករ​សូ​កូ​ឡា ផ្លែ​ឈើ​ធឹង​ស្ករ ទឹក​ដោះ​គោ​ខាប់​។ល។

-តើអ្នកកើតរោគ​ទឹក​នោម​ផ្អែម​គួរ​ទទួល​ទាន​អា​ហារ​ប៉ុ​ន្មាន​ពេល?

អ្នកកើតរោគ​ទឹក​នោម​ផ្អែម តែង​យល់​ខុស​ថា ការ​ទទួល​ទាន​អា​ហារ​ត្រឹម​តែ​១ ឬ ២​លើក​ក្នុង​មួយ​ថ្ងៃ នឹង​ជួយ​អោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ។ តាម​ការ​ពិត​ការ​ទទួល​ទាន​តែ​ចំពោះ​ពេល​ដែល​ហេវ​អាច​ធ្វើ​ឲ្យ​ការ​ទទួល​ទាន​ច្រើន​ខុស​ពី​ធម្មតា ហេតុ​ដូច្នេះ​ត្រូវ​ហាម​ចំពោះ​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម។

(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា) 

ខែមិថុនា 17, 2006 at 7:47 ព្រឹក មតិ 3


Help ជំនួយ


If you can not see this website in the Khmer letter, Please find​ and download Khmer Unicode software to install below. Thanks!


បើ​សិន​លោក​អ្នក​ពុំ​អាច​ឃើញ​ website នេះ​ជា​ភា​សា​ខ្មែរ​ទេ សូម​ស្វែងរក និង ទាញ​យក​កម្ម​វិ​ធី Khmer Unicode ដើ​ម្បី​ដំ​ឡើង​ដែល​មាន​នៅ​ខាង​ក្រោម។ សូមអរគុណ!

អំពីខ្ញុំ

ជម្រាបសួរបងប្អូនទាំងអស់គ្នា!
ខ្ញុំបាទឈ្មោះណារ៉េត អរគុណ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ចូល​មក​កាន់​បណ្តាញ​នេះ ខ្ញុំ​សង្ឃឹម​ថា​តំបន់​នឹង នាំ​មក​ជូន​លោក​អ្នក​នូវ​ពត៍​មាន​ផ្សេង​ដូច​ជា កី​ឡា កំ​សាន្ត បច្ចេក​វិជ្ជា ពត៍​មាន​ក្នុង និង ក្រៅ​ប្រទេស សុខ​ភាព.... ជា​ពិ​សេស​បាន​ចូល​រួម​ជួយ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ។ ខ្ញុំបាទ​រីករាយ​នឹង​ទទួល​ការ​ផ្តល់​យោ​បល់​នា​នា​អំ​ពី​លោក​អ្នក​អាន​
ណារ៉េត

កម្មវិធីសំរាប់ Free Download

កម្មវិធី Mozilla Firefox 1.5.0.4

Download

កម្មវីធី Khmer Unicodec 1.2.5

Download

ទំព័រផ្សេងៗ

ប្រតិទិន្នប្រចាំថ្ងៃ

ខែមិថុនា 2006
ព្រ សុ អា
« ឧសភា   កក្កដា »
 1234
567891011
12131415161718
19202122232425
2627282930