អូតភូថងជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៧គីឡូក្រាម របស់ប៉ុស្តិលេខ៥

ខែ​មីនា 18, 2006 at 2:20 ល្ងាច បញ្ចេញមតិ

អូតភូថងជាម្ចាស់ខ្សែក្រវាត់ទម្អន់៦៧គីឡូក្រាមរបស់ប៉ុស្ត៏លេខ៥

អូត ភូថង ក្លឹបកងយោធពលខេមរភូមិន្ទបានវ៉ៃឱ្យ ជ័យ កុសល ក្លឹបកងរាជអាវុធហត្ថ លើផ្ទៃប្រទេសវង្វេងត្រូវអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុង ទឹកទី៤ ក្នុងការប្រកួតវគ្គ ផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ទម្ងន់៦៧គីឡូក្រាម នៅស្ថានីយទូរទស្សន៏កងយោធពល ខេមរភូមិន្ទប៉ុស្តិលេខ៥កាលពីល្ងាចថ្ងៃសុក្រទី១៧ មិនា ឆ្នាំ២០០៦ ។

ទឹកទី១ដល់ទឹកទី៣ កុសលហាក់ដូចជាមានប្រៀបបន្តិចដោយគេបាន កណ្តាប់ដៃម៉ាត់
ចូលមុខអូតភូថងច្រើនដែរតែកណ្តាប់ដៃរបស់ កុសល ដូចជាស្រាលបន្តិចដែលមិនអាច
ធ្វើឪ្យអូតភូថងវង្វេងឡើយ។លុះចូល ទឹកទី៤ អូត ភូថង ចាប់វ៉ៃសម្រុកទៅលើ កុសល
តាំងពីដើមទឺកតែម្តង ដោយបញ្ជូនកណ្តាប់ដៃដ៏ធ្ងន់របស់គេវ៉ៃទៅលើមុខរបស់ កុសល
ពីរដៃ បណ្តាលឪ្យវង្វេងឈរឪបខ្សែសង្វៀនត្រូវអាជ្ញាកណ្តាលរាប់មួយលើក ។

ជ័យ កុសល

មិនទាន់ទាំងបាត់វង្វេងស្រួលបួលផង កុសលត្រូវអូត ភូថង វ៉ៃថែមពីរបីដៃទៀតហើយ គេក៏វង្វេងជាលើកទី២ត្រូវអាជ្ញាកណ្តាលរាប់ជាលើកទីពីរ។កុសលខំប្រមូលស្មារតីស្ទុះ ចូលទៅវ៉ៃអូតភូថងវិញតែអូតមិនបណ្តោយឱ្យ កុសល វ៉ៃគេបានទេគេបានប្រលែងពីរ ដៃដ៏ធ្ងន់ចុងក្រោយបណ្តាលឱ្យកុសលដួលអុកគូថទៅលើក្តារសង្វៀន ហើយក៏ត្រូវ អាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តងដោយប្រគល់ជ័យជំនះទៅឱ្យ អូត ភូថងដែល ធ្វើឱ្យអ្នកគាំទ្រអូតភូថងស្រែកហ៊ោកញ្ជ្រៀវសប្បាយពេញទាំងទីលានប្រដាល់ ។

អូត ភូថង

ដូច្នេះម្ចាស់ខ្សែក្រវាត់ និងជាជើងឯកទូរទស្សន៏ប៉ុស្តិលេខ៥ទម្ងន់ ៦៧គីឡូក្រាមគឺបាន ទៅលើអូតភូថង។ឯជ័យកុសលបានជាប់ចំណាត់ ថ្នាក់លេខ២ ។ ជ័យ កុសលនេះ កាលពីប្រកួតក្នុងវគ្គចម្រុះវិលជុំគេគេចមិនប្រកួតជាមួយ អូត ភូថងឡើយដោយលើក ហេតុផលថាឈឺតែតាមពិតទំនងជាគេខ្លាច អូត ភូថងតែម្តងព្រោះអូត ធ្លាប់វ៉ៃឪ្យសន្លប់ ម្តងរួចទៅហើយកាលពីប្រកួតគ្នាថ្ងៃទី១មិថុនា ឆ្នាំ២០០៣ ដែលកាលនោះ អូតភូថង បានវ៉ៃឪ្យជ័យកុសលសន្លប់ក្នុងទឹកទី២។ឯការប្រកួតលើកនេះ ជ័យ កុសលអាចទប់ ទល់ជាមួយអូតភូថងបានដល់ទឹកទី៤។

ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ ផាវ ភឿក មកពីក្លឹបពន្លឺសាមគ្គីខេត្ត បាត់ដំបងដោយគណៈកម្មការប្រកួតបានប្រគល់ជ័យជំនះឪ្យ ផាវ ភឿកឈ្នះពៅផល្លី ក្លឹបនិស្ស័យយុវៈខេត្តបាត់ដំបងដោយស្វ័យប្រវត្តិ ដោយសារតែពៅ ផល្លីរក្សាទម្ងន់ របស់គេមិនបាននៅពេលថ្លឹងទម្ងន់ពេលព្រឹកថ្ងៃទី១៧ មិនា គេមានទម្ងន់លើស៦៧ គីឡូក្រាម។ហេតុនេះហើយគណៈកម្មការបានសំរេចចិត្តមិនអុនញ្ញាតឪ្យ ផល្លីឡើង ប្រកួតទេ។អ្នកស្នេហាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរជឿថា បើផល្លីឡើងប្រកួត ប្រាកដជាឈ្នះផាវភឿកមិនខាន។ព្រោះការប្រកួតក្នុងវគ្គចម្រុះ ផល្លី ធ្លាប់វ៉ៃផាវ ភឿកសន្លប់ម្តងរួចទៅហើយ ។

ចពោះគូរប្រកួតក្រៅការដណ្តើមខ្សែក្រវាត់ ចាន់ រះក្លឹបកងទ័ពជើងទឹកបានប្រកួត ឈ្នះពិន្ទុអោកសំអូនក្លឹបបរិទ្ធិសក្តិកីឡា។អ្នកប្រដាល់ទាំងពីររូបនេះ មិនសូវជាមានកល ល្បិចប្រយុទ្ធដូចគ្នាតែគេមានកំលាំងស៊ូនឹង គ្នាបានរហូតដល់ចប់ទឹកទី៥ដោយគ្មាន នរណាផ្តូលនរណាឪ្យសន្លប់ទេ។សារ៉ាន់ ឌីក្លឹបអេភូថងទន្លេបាសាក់បានវៃឱ្យសុខសុ ផាតក្លឹបគ្រុឌមានជ័យឪ្យសន្លប់ក្នុងទឹកទី៣។ អ្នកប្រដាល់ទាំងពីរនេះសុទ្ធតែជាអ្នក លេងជើងថ្មីដូចគ្នាតែសារ៉ាន់ឌីមានល្បិចប្រយុទ្ធល្អជាងសុផាត ដោយគេបានប្រើ ជង្គង់បុកចូលពោះទឺកសុផាតឪ្យសន្លប់ក្រោកលែងរួច ។

(ប្រភពៈ everyday)

មតិយោបល់សូមចុច Comment

Entry filed under: កីឡា. Tags: .

តារាចម្រៀង ពៅ បញ្ញាពេជ្រ ចង់ក្លាយជាអ្នកគ្រប់គ្រងមុខជំនួញ មានវ៉ាក់សាំងអាចការពារជំងឺមហារីកបាន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Help ជំនួយ


If you can not see this website in the Khmer letter, Please find​ and download Khmer Unicode software to install below. Thanks!


បើ​សិន​លោក​អ្នក​ពុំ​អាច​ឃើញ​ website នេះ​ជា​ភា​សា​ខ្មែរ​ទេ សូម​ស្វែងរក និង ទាញ​យក​កម្ម​វិ​ធី Khmer Unicode ដើ​ម្បី​ដំ​ឡើង​ដែល​មាន​នៅ​ខាង​ក្រោម។ សូមអរគុណ!

អំពីខ្ញុំ

ជម្រាបសួរបងប្អូនទាំងអស់គ្នា!
ខ្ញុំបាទឈ្មោះណារ៉េត អរគុណ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ចូល​មក​កាន់​បណ្តាញ​នេះ ខ្ញុំ​សង្ឃឹម​ថា​តំបន់​នឹង នាំ​មក​ជូន​លោក​អ្នក​នូវ​ពត៍​មាន​ផ្សេង​ដូច​ជា កី​ឡា កំ​សាន្ត បច្ចេក​វិជ្ជា ពត៍​មាន​ក្នុង និង ក្រៅ​ប្រទេស សុខ​ភាព.... ជា​ពិ​សេស​បាន​ចូល​រួម​ជួយ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ។ ខ្ញុំបាទ​រីករាយ​នឹង​ទទួល​ការ​ផ្តល់​យោ​បល់​នា​នា​អំ​ពី​លោក​អ្នក​អាន​
ណារ៉េត

កម្មវិធីសំរាប់ Free Download

កម្មវិធី Mozilla Firefox 1.5.0.4

Download

កម្មវីធី Khmer Unicodec 1.2.5

Download

ទំព័រផ្សេងៗ

ប្រតិទិន្នប្រចាំថ្ងៃ

ខែ​មីនា 2006
M T W T F S S
    Apr »
 12345
6789101112
13141516171819
20212223242526
2728293031  

%d bloggers like this: