តារាចម្រៀង ពៅ បញ្ញាពេជ្រ ចង់ក្លាយជាអ្នកគ្រប់គ្រងមុខជំនួញ

ខែ​មីនា 16, 2006 at 8:56 ព្រឹក មតិ 3

កំសាន្ត

តារាចំរៀង ពៅ បញ្ញាពេជ្រ អាយុ២២ឆ្នាំ ជាអ្នកចំរៀងសម្លេងរីកណ្តឹងរបស់ផលិតកម្ម រស្មីហង្សមាសដែលនាងបានចាប់ផ្តើម ច្រៀងឧ្យផលិតកម្មនេះតាំងពី ឆ្នាំ២០០០មក ម្លេះ។ក្រៅពីអាជីពជាអ្នកចម្រៀងនាងជានិសិត្សថ្នាក់ អនុបណ្ឌិតនៅវិទ្យាស្ថានគ្រប់ គ្រងនៃកម្ពុជាហៅកាត់ថា"I.I.C"ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ នាងបាននិយាយថានៅ ពេលដែលនាងបានរៀនចប់នាងចង់ក្លាយជា អ្នកគ្រប់គ្រងពាណិជ្ជកម្មមួយរូប ។

សំរាប់រយៈពេលកន្លងមកនេះ ក្នុងអាជីពជាអ្នកចម្រៀងមួយរូបនៅផលិតកម្មរស្មីហង្ស មាសមានពាក្យចចាមអារាមជាច្រើនទាក់ទង នឹងរូបនាងដោយនិយាយថា "នាងចេញ ពីផលិតកម្មរស្មីហង្សមាសហើយ"និងថា"នាងនឹង ចេញពីអាជីពជាអ្នកសិល្បហើយ" ព្រោះឃើញថានៅក្នុងផលិតកម្មរស្មីហង្សមាស ដូចជាមិនឃើញមានចេញបទចម្រៀង របស់នាងហើយថែមទាំងឃើញមាន អ្នកចម្រៀងថ្មីៗ ផ្សេងៗ ទៀតនៅក្នុងផលិតកម្ម ដូចជាកញ្ញាពេជ្រសោភានិងកញ្ញាឈិត សុវណ្ណបញ្ញាជាដើម ។

ជាមួយពាក្យចចាមអារាមទាំងនេះ នៅពេលដែលអ្នកយកពត៍មាន បានជួបសាកសួរ
ដោយផ្ទាល់កញ្ញាពៅបញ្ញាពេជ្របានប្រាប់ថា "ពាក្យចចាមអារាមទាំងនោះ មិនមែនជា
ពាក្យពិតទេសូមបងប្អូនទស្សនិកជនកុំចេះតែជឿច្រើនពេកអ្វីៗដែលជាការពិតនឹងដឹងនៅ
ពេលខាងមុខ"។នាងបានបន្ថែមថា"ការពិតនៅតែជាការពិត" ។ រាល់ថ្ងៃនៅក្នុងផលិតកម្ម
រស្មីហង្សមាសនាងនៅតែច្រៀងដដែល ហើយនឹងមានបទចម្រៀងរបស់នាងជាច្រើន
ដែលនឹងចេញនាពេលខាងមុខ ។ ចំពោះការដែលថានាងនឹងចាកចេញពីពិភពសិល្ប
នោះក៏មិនមែនដែរនាងបញ្ចាក់ថាសព្វថ្ងៃនាងកំពុងសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រង
ពាណិជ្ជកម្មនៅពេលដែលនាងរៀងចប់ នាងនឹងធ្វើជាអ្នកគ្រប់គ្រងពាណិជ្ជកម្មមួយរូប
តែចំពោះសិល្បចម្រៀងនាងនៅតែបន្តរហូត បើនៅតែមានការគាំទ្រពីប្រិយមិត្ត
ទស្សនិកជន ។

គួរបញ្ចាក់ថាការសិក្សារបស់នាងនៅពេលនេះនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះនឹង
ចប់ហើយនាងប្រាប់អ្នកយកពត៍មានរបស់យើងថានាង ចង់ក្លាយជាអ្នកគ្រប់គ្រង
ពាណិជ្ជកម្មតែមិនដឹងជាពេលណាទេ នេះគ្រាន់តែជាគោលបំណងរបស់នាងប៉ុណ្ណោះ។
ជាចុងក្រោយកញ្ញា ពៅ បញ្ញាពេជ្រ បានផ្តាំផ្ញើរចំពោះមិត្តអ្នកអាន ក៏ដូចជាប្រិយមិត្ត ទាំងអស់ដែលស្គាល់និងគាំទ្ររូបនាងថា នាងពិតជារីករាយបកស្រាយរាល់ រឿងរ៉ាវ ដែលទាក់ទងនឹងរូបនាងតែសូមកុំជឿពាក្យចចាមអារាមច្រើនពេក ព្រោះការពិតគង់តែ ដឹងនៅថ្ងៃខាងមុខទេ ។

(ប្រភពៈ everyday)

មតិយោបល់សូមចុច Comment

Entry filed under: កំសាន្ត. Tags: .

អូតភូថងជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៧គីឡូក្រាម របស់ប៉ុស្តិលេខ៥

មតិ 3 Add your own

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Help ជំនួយ


If you can not see this website in the Khmer letter, Please find​ and download Khmer Unicode software to install below. Thanks!


បើ​សិន​លោក​អ្នក​ពុំ​អាច​ឃើញ​ website នេះ​ជា​ភា​សា​ខ្មែរ​ទេ សូម​ស្វែងរក និង ទាញ​យក​កម្ម​វិ​ធី Khmer Unicode ដើ​ម្បី​ដំ​ឡើង​ដែល​មាន​នៅ​ខាង​ក្រោម។ សូមអរគុណ!

អំពីខ្ញុំ

ជម្រាបសួរបងប្អូនទាំងអស់គ្នា!
ខ្ញុំបាទឈ្មោះណារ៉េត អរគុណ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ចូល​មក​កាន់​បណ្តាញ​នេះ ខ្ញុំ​សង្ឃឹម​ថា​តំបន់​នឹង នាំ​មក​ជូន​លោក​អ្នក​នូវ​ពត៍​មាន​ផ្សេង​ដូច​ជា កី​ឡា កំ​សាន្ត បច្ចេក​វិជ្ជា ពត៍​មាន​ក្នុង និង ក្រៅ​ប្រទេស សុខ​ភាព.... ជា​ពិ​សេស​បាន​ចូល​រួម​ជួយ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ។ ខ្ញុំបាទ​រីករាយ​នឹង​ទទួល​ការ​ផ្តល់​យោ​បល់​នា​នា​អំ​ពី​លោក​អ្នក​អាន​
ណារ៉េត

កម្មវិធីសំរាប់ Free Download

កម្មវិធី Mozilla Firefox 1.5.0.4

Download

កម្មវីធី Khmer Unicodec 1.2.5

Download

ទំព័រផ្សេងៗ

ប្រតិទិន្នប្រចាំថ្ងៃ

ខែ​មីនា 2006
M T W T F S S
    Apr »
 12345
6789101112
13141516171819
20212223242526
2728293031  

%d bloggers like this: