Archive for ខែ​មីនា, 2006

អ្នកឈ្នះឆ្នោតនៅអ៊ីស្រាអែលរៀបចំកម្មវិធីនយោបាយ

បោះឆ្នោតនៅអ៊ីស្រាអែល

លោកនាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសអ៊ីស្រាអែល និងជាអ្នកដឹកនាំគណបក្ស និយមកណ្តាលគណបក្សកាឌីម៉ាលោកអេហ៊ូដអួលម៉ឺតបាន ប្រកាសពីជោគជ័យរបស់ ខ្លួនបាននិយាយថាដល់ពេលដែលយើងត្រូវបាន បើកទំព័រសំរាប់ប្រទេសអ៊ីស្រាអែល ហើយ។លោកអេហ៊ូដអួលម៉ឺតបានឡើងធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ននិងដឹកនាំ គណបក្សកាឌីម៉ាដែលជាតំណែងរបស់លោកអារីយែលសារ៉ូននេះ គឺដោយសារតែ លោកសារ៉ូនបានធ្លាក់ខ្លួនឈឺសំរាកនៅមន្ទីរពេទ្យសន្លប់មិនដឹងខ្លួនដោយដាច់សរសៃ ឈាមក្នុងខួរក្បាលតាំងពីខែមករាមកម្លេះ ។

រហូតមកដល់ពេលនេះ សន្លឹកឆ្នោតបានរាប់បាន៧៥%ហើយ ដែលគណបក្សកាឌីម៉ា របស់លោកអេហ៊ួដអួលម៉ឺត បាននាំមុខគេដោយសំឡេងគាំទ្រ ២៨កៅអី ក្នុងចំណោម ១២០កៅអីហើយនៅក្នុងសភា ។ នៅក្នុងការផ្លែងទៅកាន់សមាជិកបក្សកាឌីម៉ារបស់ លោកលោកបានឡើងពីគំរោងដើម្បីបំពេញតាមការសន្យាក្នុងពេលបោះឆ្នោតដោយ ត្រូវបង្កើតនូវព្រំដែនអចិន្ត្រៃយ៏មួយសំរាប់ប្រទេសអ៊ីស្រាអែលត្រឹមឆ្នាំ២០១០ ។

លោកបាននិយាយថា លោកបានត្រៀមខ្លួនដើម្បីធ្វើការចរចា ដោយសន្តិវិធីជាមួយ ភាគីប៉ាឡេស្ទីនប៉ុន្តែនឹងធ្វើជាឯកតោភាគីបើសិនជាចាំបាច់ ។ ដោយឈរនៅពីមុខរូប របស់លោកនាយករដ្ឋមន្ត្រីអារីយែល សារ៉ូន លោកអួលម៉ឺត បានសំដែងនូវការគោរព ដោយស្មោះស្ម័គ្រមុនពេលដែលលោកលើកឡើងពីគំរោងសំរាប់រយៈពេល៤ឆ្នាំដែល លោកនឹងកាន់អំណាច។តាមគំរោងរបស់លោក អួល ម៉ឺត ពីមុនមក គឺត្រួវជម្លៀសជំរុំ ជនជ្វិហ្វតូចៗនៅតំបន់វែស្តប៊ែងមួយចំនួន តែត្រួវបញ្ចូលទៅក្នុងជំរុំធំៗវិញ ។

លោកបាននិយាយថា នៅក្នុងរយៈពេលដែលនឹងមកដល់នៅពេលខាងមុខ យើងនឹង បោះជំហានទៅរកការកំណត់​ព្រំដែនចុងក្រោយ របស់ប្រទេសអ៊ីស្រាអែល ដែលជា ប្រទេសមួយរបស់ជនជាតិជ្វិហ្វ។ លោកនឹងព្យាយាមដើម្បីទទួលបាននូវការព្រម ព្រៀងពីភាគីប៉ាឡេស្ទីនចំពោះបញ្ហានេះ។ លោកបានប្រាប់ដល់ថ្នាក់ដឹកនាំប៉ាឡេស្ទីន ថាអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចដើម្បី ធ្វើការសម្របសម្រួលដើម្បីលះបង់នូវ ទឹកដីខ្លះដែលជាទីស្រលាញ់របស់អ៊ីស្រាអែល ហើយត្រូវធ្វើការជម្លៀសចេញនូវជន ជាតិជ្វិហ្វទាំងការឈឺចាប់ ដើម្បីបង្កើតនូវលក្ខខ័ណ្ឌមួយដែលអាចបំពេញតាមបំណង របស់ប៉ាឡេស្ទីន។

លោកអួលម៉ឺត បាននិយាយទៀតថា ដល់ពេលដែលប្រទេសប៉ាឡេស្ទីនធ្វើទំនាក់ទំនង ជាមួយប្រទេសអ៊ីស្រាអែលហើយ ដើម្បីទទួលយកតែផ្នែកខ្លះនៃបំណងប្រាថ្នារបស់ពួក គេដើម្បីបញ្ឈប់នូវអំពើភេវរកម្ម និងទទួលយកលទ្ធិ​ប្រជាធិបតេយ្យ និងការសម្រប សម្រួលដោយសន្តិវិធីជាមួយអ៊ីស្រាអែល ។

ការបោះឆ្នោតលើកនេះ មានអ្នកបោះឆ្នោតចំនួន ៦២,៣% ដែលជាចំនួនដ៏ទាបបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលបើប្រៀបធៀប នឹងការបោះឆ្នោតពីមុនៗមក។ តាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបាន ៧៥% នៅពេលនេះ គណបក្សកាឌីម៉ាបាន សំឡេង២៨កៅអីខណៈដែលគណបក្សពលករ បានសំឡេងគាំទ្រលំដាប់ទី២ គឺចំនួន ២០កៅអី។ចំណែកឯគណបក្សលីគុដ ដែលជាគណបក្សអតីតនាយករដ្ឋមន្ត្រីអារី យែលសារ៉ូនទើបតែបំបែកខ្លួនចេញមកបានសំឡេងត្រឹមតែ ១២កៅអីប៉ុណ្ណោះ ។

(ប្រភពៈ everyday)

មតិយោបល់សូមចុច Comment 

ខែ​មីនា 29, 2006 at 2:33 ល្ងាច បញ្ចេញមតិ

ព្រះមហាក្សត្រយាងធ្វើព្រះរាជទស្សនកិច្ចទៅកាន់ ម៉ាឡេស៊ី និង សិង្ហបុរី

ព្រះមហាក្សត្រ

រាជធានីភ្នំពេញៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានស្តេចយាងចេញ ប្រទេសកម្ពុជានៅព្រឹក ថ្ងៃច័ន្ទទី២៧ខែមិនឆ្នាំ២០០៦ ក្នុងព្រះរាជដំណើរទស្សនកិច្ច ផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរីតាមការយាងរបស់ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ីនិងប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី។តាមគំរោងព្រះមហាក្សត្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជ កិច្ចជាផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី ពីថ្ខៃទី២៧ ខែមិនាដល់ថ្ងៃទី២៩ ឆ្នាំ២០០៦ និងនៅ សាធារណរដ្ឋបុរីពីថ្ងៃទី២៩ ដល់ថ្ងៃ៣១ ខែមិនា ២០០៦ លោកហោ ណាំហុងឧបនា យករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៏ ប្រាប់ក្រុមអ្នកកាសែតនៅ ឯប្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្នុងដំណើរព្រះរាជ ទស្សនកិច្ចរបស់ ព្រះម ហាក្សត្រទៅកាន់ប្រទេសម៉ាឡេស៊ី និងសាធារណរដ្ឋសិង្ហបុរីនេះ គឺដើម្បីពង្រឹងពង្រីក ទំនាក់ទំនងរវាងប្រទេសជិតខាង បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជ្យ ។ អញ្ជើញជូន ព្រះរាជដំណើរយាងចេញពីប្រទេសកម្ពុជា គេសង្កេតឃើញមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ដូចជាសម្តេចជាស៊ីមប្រធានព្រឹទ្ធសភាជាតិ សម្តេចហេង សំរិន ប្រធានរដ្ឋសភាជាតិ លោកហោណាំហុងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស មន្ត្រីអ្នកមុខអ្នកការ នានាព្រមទាំងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជាច្រើន រូបទៀត។

យោងតាមសេចក្តីប្រកាសពត៍មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានឱ្យដឹងថាតាមការអញ្ជើញរបស់ព្រះបាទសេរី ប៉ាឌួកា បាហ្គីងដា យ៉ាងឌី ពើទួនអាហ្គុងទាន់គូស៊ីយ៉េដ ស៊ីរ៉ាយូដឌីន ពូត្រា យ៉ាម៉ាលុឡៃ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះកុរណាព្រះបាទសម្តេច ព្រះវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានឹង យាងបំពេញទស្សនកិច្ចជា ផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិនាឆ្នាំ២០០៦។នៅក្នុងអំឡុង ពេលទស្សនកិច្ចនេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថនរោត្តមសីហមុនីនឹងចូលគាល់ព្រះបាទយ៉ាងឌីពើទួនអាហ្គុងទី១២ នៃប្រទេស ម៉ាឡេស៊ីនិងព្រះរាជានុញ្ញាតឱ្យលោក អាប់ឌុលឡាស អាម៉ាដ បាដាវី នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីចូលក្រាបបង្គំគាល់ផងដែរ​ ។

សេចក្តីប្រកាសពត៍មានដដែលបានឪ្យដឹងទៀតថា តាមការអញ្ជើញរបស់លោកណា ថាន់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចជាផ្លូវ រដ្ឋនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី២៩ដល់ទី៣១ ខែមិនា ឆ្នាំ២០០៦ ។ នៅក្នុងអំឡុង ពេលទស្សនកិច្ចនេះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីនឹង ជួបសវនាការជាមួយលោកណាថាន់ ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី និងព្រះ រាជានុញ្ញាតឪ្យលោកលីសៀនលុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី និងលោក អាប់ឌុលឡាស់តាមូជីប្រធានរដ្ឋសភានៃសាធារណរដ្ឋសិង្ហបុរីចូលក្រាបបង្គំគាល់ ។

គួររំលឹកថា នេះជាព្រះរាជទស្សនកិច្ចជាលើកទី២ របស់ព្រះមហាក្សត្រកម្ពុជាទៅកាន់ ប្រទេសជាសមាជិកអាស៊ានបន្ទាប់ពីព្រះអង្គយាងទៅកាន់ប្រទេសឡាវ និងប្រទេស វៀតណាមពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០០៦ កន្លងទៅ ។ ក្នុងដំណើរព្រះរាជ ទស្សនកិច្ចជាលើកទី២នេះ ព្រះមហាក្សត្រនឹងយាងព្រះរាជមាតុភូមិនិវត្តន៏មកកាន់ ប្រទេសវិញនៅថ្ងៃទី៣១ខែមិនាឆ្នាំ២០០៦ ។

(ប្រភពៈ កាសែតកោះសន្តិភាព)

មតិយោបល់សូមចុច Comment 

ខែ​មីនា 29, 2006 at 9:10 ព្រឹក មតិ 2

សុផានីតាចេញពី KH ហើយ

សុផានីតា

កញ្ញាសុផា នីតា គឺជាអ្នកចម្រៀងថ្មីសម្បុរស្រអែមស្រស់ដែលចេញច្រៀងដំណាលគ្នា
ជាមួយកញ្ញាសុខពីសីនិងកញ្ញាសុខស្រីនាង នៅក្នុងផលិតកម្ម KH Promotion
ដែរ ។ហើយប្រិយមិត្តពិតជាបានស្គាល់និងស្តាប់រួចមកហើយជាមួយនឹងទឹកដមសម្លេង
ដ៏ពីរោះរណ្តំ និងការសម្តែងទាំងនៅក្នុង ចម្រៀងខារ៉ាអូខេ និងនៅក្នុងកម្មវិធីប្រគុំតន្ត្រី តាមស្ថានីយ៏ទូរទស្សន៏នានា។

កញ្ញា សុផា នីតា នាងក៏ធ្លាប់បានប្រាប់រួចម្តងមកហើយថា សំរាប់អាជីពជាអ្នក
ចម្រៀងរបស់នាងនាងនឹងខំប្រឹងឪ្យអស់ពីសមត្ថភាពមិនឪ្យទស្សនិកជនដែលគាំទ្រ
រូបនាងខកចិត្តឡើយហើយនឹងប្រឹងឪ្យបានល្បីក្នុងអាជីពជាអ្នកចម្រៀង។តែថ្មីៗ
នេះលឺថានាងបានចេញពីផលិតកម្ម KH Promotion ហើយ ។ មិនដឹងជាមក
ពីមូលហេតុអ្វីទេ?

នៅពេលដែលបានលឺថា នាងចេញពីផលិតកម្ម KH Promotion អ្នកយកពត៍មាន មានការចាប់អារម្មណ៏ក៏ដូចជាដើម្បីប្រាប់ឪ្យប្រិយមិត្តដែលស្រឡាញ់វិស័យសិល្បៈ និងគាំទ្ររួបនាងបានអស់មន្ទិល បានសាកសួររូបនាងតាមទូរស័ព្ទ ក៏ដូចជាជួបនាង ផ្ទាល់ដែរ។កញ្ញសុផានីតាក៏បានឆ្លើយប្រាប់ដោយ ឥតមានលាក់អ្វីទេ ថានាងពិតជា បានចេញពីផលិតកម្មខេ.អេចហើយ ហើយនាងកំពុងតែច្រៀងឱ្យផលិតកម្ម U2 ទៀតផងតែបទចម្រៀងរបស់នាងមិនទាន់ចេញនៅឡើយទេ ។

អ្នកយកពត៍មានបានសួរបញ្ជាក់ថា ការចេញពីផលិតកម្ម KH នេះបណ្តាលមកពីមាន បញ្ហាអ្វីនៅក្រុមហ៊ុនឬកិច្ចសន្យារបស់នាងនៅផលិតកម្ម KH បានចប់ហើយ? នាងបានប្រាប់ថាការដែលនាងចេញមកនេះមិនមែនមានបញ្ហាអ្វី ជាមួយក្រុមហ៊ុន នោះទេហើយកិច្ចសន្យារបស់នាងជាមួយផលិតកម្ម KH ក៏មិនទាន់ចប់ដែរ តែនាង អះអាងថាដោយសារតែផលិតកម្មមិនមានបទចម្រៀងឱ្យនាងច្រៀង ។

ចំពោះរឿងនេះដែរ អ្នកយកពត៍មានបានទាក់ទងសាកសួរបុគ្គលិកគ្រប់គ្រងផលិត កម្មខេ.អេចប៉្រូម៉ូស្ហិនដែរមិនមានការអធិប្បាយអ្វីឡើយ ពីព្រោះលោក គឹម ហេង ដែលជាម្ចាស់ផលិតកម្មផ្ទាល់បាននិយាយថាវាជារឿងផ្ទៃក្មុងរបស់ក្រុមហ៊ុនហើយ លោកក៏មិនធ្វើការឆ្លើយតបតាមទូរស័ព្ទដែរ។ ចំពោះលោក គឹម អេង លោកបានប្រាប់ ថាលោកមិនដឹងរឿងអ្វីទេព្រោះវាជារឿងផ្ទៃក្មុងរបស់ក្រុមហ៊ុន ។

គួរបញ្ជាក់ថា កញ្ញាសុផា នីតា ទើបតែចាប់ផ្តើមច្រៀងនៅឆ្នាំ២០០៤ទេដោយមានការ ហៅឱ្យចូលច្រៀងនៅក្នុងផលិតកម្ម KH ហើយមុននឹងការចូលច្រៀងនោះនាងក៏បាន ទៅហាត់រៀនជាមួយលោកគ្រូ អ៊ី អ៊ួន ដែលជាអតីតសិល្បករជើងចាស់មួយរួប ។ នៅក្នុងការច្រៀងឱ្យផលិតកម្មខេ.អេចប៉្រូម៉ូស្ហិននាងមានបទចម្រៀងល្បីៗជាច្រើន ដូចជាបទ"ភ្លេងលេងយើងរាំ" ជាបទដំបូងរបស់នាង និងបទក្រោយៗមកទៀតដូចជា បទ"ងារជាប្រពន្ធ"បទ"ឆ្្អឹងទទឹងក" និងបទ "ចៀសស្នេហ៏" ជាដើម ។ ចំពោះការទៅ ច្រៀងនៅយូធូនេះក៏មានការអញ្ចើញពីម្ចាស់ផលិតកម្មដែរ។ កញ្ញាសុផា នីតាបាន ប្រាប់ថាទោះបីជាមានការផ្លាស់ប្តូរផលិតកម្មក៏ដោយនាងសន្យាថានាងខំប្រឹងឱ្យអស់ ពីសមត្ថភាពបន្ថែមទៀតដើម្បីឱ្យម្ចាស់ផលិតកម្ម ក៏ដូចជាអ្នកគាំទ្រនាងពេញចិត្ត ។

(ប្រភពៈ everyday)

មតិយោបល់សូមចុច Comment 

ខែ​មីនា 27, 2006 at 8:47 ព្រឹក បញ្ចេញមតិ

ក្រុមប្រឆាំងនៅថៃពិចារណាសំណើររបស់ លោកថាក់ស៊ីន

ថាក់ស៊ីន

បញ្ចួលពួកគេទៅក្នុងរដ្ឋាភិបាលចម្រុះថ្មីនៅទីក្រុងបាងកកប្រទេសថៃក្រុមអ្នកប្រឆាំង នឹងលោកនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រាកំពុងតែធ្វើការពិចារណាចំពោះសំណើរ របស់លោកថាក់ស៊ីនដែលនឹងបើសិនជាលោកឈ្នះ ក្នុងការបោះឆ្នោតសាកលនៅ
សប្តាហ៏ក្រោយនេះ។

គួរបញ្ជាក់ថា ការអំពាវនាវឪ្យលោក ថាក់ ស៊ីនចុះចេញពីមុខតំណែងបានមានការកើន ឡើងៗកាលពី២,៣សប្តាហ៏មុនដែលទោះបី ជាចំនួនរបស់ពួកគេបានកើនឡើងរហូត ទៅដល់១០០,០០០នាក់ក៏ដោយក៏ការដើរក្បួនរបស់ពួកគេនៅតែប្រព្រឹត្តទៅដោយ សន្តិវិធី។ប៉ុន្តែអ្វីដែលគួរឪ្យភ្ញាក់ផ្អើលកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះលោកថាក់ស៊ីន បានចេញមុខធ្វើការសម្របសម្រួលជាមួយក្រុមប្រឆាំង ដោយនិយាយថាលោកនឹងផ្តល់ តំណែងដល់ពួកគេនៅក្នុងរដា្ឋភិបាលថ្មី បើសិនជាលោកឈ្នះនៅក្នុងការបោះឆ្នោត លើកនេះ។

លោកថាក់ស៊ីន បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រលោកនៅជាយក្រុងបាងកកថាលោក មានគំរោងនឹងបង្កើតរដ្ឋាភិបាលមួយបន្ទាប់ពីការបោះឆ្នោតហើយ លោករីករាយ នឹង ផ្តល់តំណែងគណៈរដ្ឋមន្ត្រីមួយចំនួនដល់គណបក្សប្រជាធិបតេយ្យ និង គណបក្ស ឆាតថៃនៅក្នុងរដ្ឋាភិបាលរបស់លោកដែល ជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងដើម្បី ចាប់ដៃគ្នានិងសហការគ្នាដើម្បីធ្វើការកែទម្រង់នយោបាយ ។

លោកថាក់ស៊ីន បាននិយាយទៀតថា លោកសុនធី និងលោកចាំឡុងក៏អាច នឹង ទទួលតំណែងជារដ្ឋមន្ត្រីផងដែរនៅក្នុង រដ្ឋាភិបាលដែលនៅធ្វើការបោះឆ្នោតនេះ។ លោកសុនធីលឹមថុងគុលគឺជាអ្នករិះគន់យ៉ាងខ្លាំងក្លា ប្រឆាំងនឹងលោក ថាក់ ស៊ីន
រួមជាមួយលោកចាំឡុងស្រ៊ីមួងផងដែរ ដែលជាអតីតអភិបាលក្រុងបាងកក ។
ក្រុម មេដឹកនាំនៃគណបក្សប្រឆាំងបាននិយាយថាពួកគេ និងជួបពិភាក្សាពីការផ្តល់ឪ្យ នៅថ្ងៃច័ន្ទនេះ ។

ការដើរក្បួនប្រឆាំងកាលពី ថ្ងៃអាទិត្យម្សិលម៉ិញទៅ កាន់ផ្សារលក់ដូរពីរកន្លែងនៅទី ក្រុងបាងកកបានទទួលបានការចូលរួម ពីមនុស្សទូទៅរហូតដល់ទៅ ១០០,០០០នាក់
ដែលធ្វើឪ្យចរាចរត្រូវកកស្ទះហើយទីផ្សារមួយកន្លែងត្រូវបានបិទ។ អ្នកឈរក្បែរតាម ដងផ្លូវមួយចំនួនបានស្រែកគាំទ្រប៉ុន្តែអ្នកខ្លះ ទៀតមិនមានការយល់ស្របទេ ។ ស្ត្រី ម្នាក់ដែលនៅទីនោះបាននិយាយថា ការដើរក្បួននេះបានធ្វើឪ្យមានការយល់ច្រឡំដល់ សាធារណៈនិងធ្វើឪ្យមានភាពអាប់អួរ។ តែមានអ្នកផ្សេងទៀត និយាយថាការដើរក្បួន នេះនឹងជួយឪ្យប្រជាជនថៃលំដាប់កណ្តាលបានយល់ពីវិបត្តិនយោបាយបច្ចុប្បន្ន។

ក្រុមទីប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រ បានធ្វើការអំពាវនាវជាសាធារណៈ ឪ្យមាន ភាពស្ងប់ស្ងៀមនិងធ្វើការចរចារគ្នាប៉ុន្តែព្រះបរមរាជវាំង បានរក្សាគំលាតរបស់ខ្លួនពី រឿងនយោបាយដូចការដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ មិនឪ្យព្រះមហាក្សត្រ ជាប់ពាក់ព័ន្ធជាមួយនយោបាយ។តែទោះជាយ៉ាងណាព្រះមហាក្សត្រក៏ធ្លាប់បានចូល ដោះស្រាយវិបត្តិនៅក្នុងប្រទេសកាលពីអតីតកាលកន្លងទៅដែរ ជាពិសេសកាលពីឆ្នាំ ១៩៩២កន្លងទៅ ។

(ប្រភពៈ everyday)

មតិយោបល់សូមចុច Comment

ខែ​មីនា 27, 2006 at 4:25 ព្រឹក បញ្ចេញមតិ

ហេតុអ្វីបានជាផ្តាសាយបក្សីមិនទាន់អាចឆ្លងពី មនុស្សទៅមនុស្សបាន

ផ្តសាយបក្សី

ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ពួកគេអាចរកឃើញពីមូលហេតុថា ហេតុអ្វីបានជាវីរុស H5N1នៃជំងឺគ្រុនផ្តសាយបក្សីមិនអាចធ្លងពីមនុស្សទៅ មនុស្សបានឡើយ ។ វីរុស នៃជំងឺគ្រុនផ្តាសាយបក្សីនេះវាហាក់ដូចជារាតត្បាត ទៅលើមនុស្សដែលផ្លូវដង្ហើមរាក់ ហេតុដូច្នេះហើយបានជាមនុស្សអាចគេចផុតពីឆ្លងតាមរយៈការក្អក និងកណ្តាស ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វីរុសនៃជំងឺគ្រុនផា្តសាយបក្សី គឺវារាតត្បាតដោយ ចូលទៅជ្រៅនៅក្នុងផ្លូវដង្ហើមរបស់មនុស្សយើង។ ក្រុមអ្នកស្រាវជ្រាវមកពីសកល វិទ្យាល័យវីសខុនស៊ីនបានធ្វើការស្រាវជ្រាវទៅលើមូលហេតុដែលវីរុសនេះមិនអាចឆ្លង ពីមនុស្សទៅមនុស្សបានដោយងាយបើទោះបីជា ការពិតវាអាចធ្វើការរាតត្បាតយ៉ាង
ខ្លាំងក្លានៅក្នុងសួតរបស់មនុស្សក៏ដោយ ។

វីរុសនៃជំងឺគ្រុនផ្តាសាយបក្សីដែលរាតត្បាតលើមនុស្ស និងបក្សីគឺត្រូវបានគេរកឃើញ ថាមានរូបភាពប្លែកគ្នាបន្តិចនៅលើម៉ូលេគុលដូចគ្នា តាមរូបភាពដែលចាប់បាននៅលើ ផ្ទៃកោសិកាផ្លូវដកដង្ហើមដែលគេបានធ្វើការតាមដាន។ បើតាមការស្រាវជ្រាវថ្មីៗនេះ ទម្រង់ម៉ូលេគុលដែលត្រូវបានវាយប្រហារដោយវីរុស ជំងឺគ្រុនផ្តាសាយមនុស្សយើងគឺ ខុសពីវីរុសនៃជំងឺគ្រុនផ្តាសាយបក្សីដែលវាចូលជ្រៅ ទៅក្នុងសួត ជាហេតុធ្វើឪ្យវាមិន
អាចឆ្លងតាមរយៈការក្អកឬកណ្តាសឡើយ។ចំពោះអ្នកដែលរងគ្រោះ ដោយសារជំងឺ
គ្រុនផ្តាសាយបក្សីនេះបណ្តាលមកពីមានប្រព័ន្ធដង្ហើម រាកដែលភាគច្រើនជាក្មេង ។

គួរបញ្ចាក់ថានៅពេលនេះ ជំងឺផ្តាសាយបក្សីបាន និងកំពុងតែរាតត្បាត និងរីករាល ដាលពាសពេញពិភពលោកហើយចាប់តាំងពីឆ្នាំ២០០៣ មកមានមនុស្សជាង១០០ នាក់ហើយបានស្លាប់។ពិភពលោកកំពុងតែមានការព្រួយបារម្ភ នៅពេលដែលវីរុសនៃ ជំងឺនេះអាចវិវត្តឬបំលែងខ្លួនឆ្លងពីមនុស្សទៅមនុស្សបាន ដែលគេព្យាករណ៏ថានឹង មានមនុស្សរាប់លាននាក់ស្លាប់បើសិនជាវាអាចធ្លងបែបនេះបានមែន ។

(ប្រភពៈ ប៊ីប៊ីសី)

មតិយោបល់សូមចុច Comment

ខែ​មីនា 25, 2006 at 3:01 ព្រឹក បញ្ចេញមតិ

បាពួនឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា

បាពួន

ប្រាសាទបាពួន ជាប្រភេទប្រាសាទភ្នំ ដែលបុព្វបុរសយើងកសាងឡើងដើម្បីឧទិ្ទស
ថ្វាយចំពោះលិទ្ធិព្រហ្មញ្ញសាសនាក្នុងរជ្ជកាលព្រះបាទ ឧទាយទិត្យវរ្ម័នទី២គ.ស ១០៦០នាសម័យមហានគរ។ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀមនិងឈើមានគោបុរៈនៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់
រចនាល្អធើតទាក់ទងទៅនឹងរឿងរាមកេរ្តខ្មែរនិងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទង
ទៅនឹងល្បែងកីឡានិងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។

តាមរយៈទ្រង់ទ្រាយប្រាសាទភ្នំនេះធ្វើអោយមានទស្សនៈខ្លះអះអាងថាប្រាសាទបាពូន
តំណាងឪ្យភ្នំព្រះសុមេរុនិងខ្លះទៀតអះអាងថា ជាទីកន្លែង សំរាប់លាក់បំបាំងកាយ
មនុស្សក្នុងគ្រោះអាសន្នព្រោះក្នុងបរិវេណប្រាសាទហាក់ដូចមានរូងសម្ងាត់ និងកន្លែង ជាច្រើនដើម្បីគេចខ្លួនពីការតាមព្យាបាទរបស់សត្រូវ។

ប្រាសាទបាពូនស្ថិត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្បែរព្រលានជល់ដំរីត្រូវបាន ព្រះបាទឧទាយទិត្យវរ្ម័នទី២កសាងក្នុងអំឡុងឆ្នាំ១០៦០ ស្ថិតនៅលើកំពូលភ្នំយ៉ាង ខ្ពស់ដែលអ្នកនិយមសាសនាព្រហ្មញ្ញថា"តំណាងឪ្យភ្នំព្រះសុមេរុ" ដែលមានកំពែង ព័ទ្ធជុំវិញមានបណ្តោយ៤២៥ម៉ែត្រនិងទទឹង១២៥ម៉ែត្រ ហើយបែមុខមកទិសខាងកើត
មានស្ពានប្រវែង២០០ម៉ែត្រដែលសសរមូល៣ជួរសម្រាប់ទ្រផងដែរ។ ប្រសាទនេះកាល
ពីកសាងរួចមាននាមថា"ស្រីភូវនចូនាមណី" ប៉ុន្តែក្រោយមកទៀតគេបានប្តូរឈ្មោះ
អោយកាន់តែខ្លីជាងមុនគឺ "ភូវនរឺភូន" វិញដែលមានន័យថា អ្នកមានអំណាចខ្លាំងក្លា ឧត្តុង្គឧត្តមហើយគ្រប់គ្រងលើឋានទាំងបី (ឋានក្រោមឋានកណ្តាលនិងឋានលើ)។ ប៉ុន្តែនៅសម័យក្រោយមកមិនដឹងក្នុងអំឡុងឆ្នាំណាពិតប្រាកដនោះទេ ប្រាសាទនេះ ត្រូវគេបានហៅថា"ប្រាសាទបាពួន"វិញដែលមានន័យថា ការលាក់បំបាំងកាយពូនសម្ងំ ពីការតាមព្យាបាទរបស់សត្រូវទាំងពូងហើយឈ្មោះនេះ ត្រូវបានអ្នកស្រុកនិយមហៅត ៗគ្នាជារៀងរហូតមកទោះបីប្រាសាទចាកពីន័យដើមទាំង ស្រុងក្តី ។

បើយើងមើលពីទ្រង់ទ្រាយរបស់ប្រាសាទ វាហាក់ដូចជាមានភាពស្មុគស្មាញដោយកន្លែង
មានអាថ៍កំបាំងសម្រាប់រត់គេចពីសត្រូវ ពេលមានគ្រោះអាសន្នកើតឡើងម្តងៗមិនថា
មនុស្សប្រភេទណាឡើយ។ម៉្យាងទៀតនៅក្បែរប្រាសាទនេះមានទីលានជល់ដំរី និងមាន
ការប្រកួតកីឡាផ្សេងៗ ហើយការប្រកួតសម័យនោះ សត្រូវរកមិនឃើញទេអោយឈ្មោះ
ថាប្រសាទបាពួនវិញក៏មិនដឹង ។

(ប្រភពៈ everyday)

មតិយោបល់សូមចុច Comment

ខែ​មីនា 24, 2006 at 11:55 ព្រឹក បញ្ចេញមតិ

របាំអប្សារាជារបាំព្រះរាជទ្រព្យ និងជាបតិកភណ្ឌអរូបី ពិភពលោក

អប្សារា

ខ្មែរយើងមានសិល្បៈ និងរបាំជាច្រើនប្រភេទសម្រាប់សម្តែងនៅតាមទីកន្លែងពេលវេ លានិងតំបន់ដែលគេនិយមចូលចិត្តដើម្បីបង្ហាញប្រាប់ពីបញ្ហាអ្វីមួយដែលមានលាយ ឡំជាមួយសំនើចនិងតន្ត្រីហើយបាន បន្សល់រហូតដល់សព្វថ្ងៃ។ ក្នុងនោះគេសង្កេត ឃើញរបាំអប្សារាឬរបាំទេវតាដែលសម្តែងទៅមានសភាព ទន់ភ្លន់ អារម្មណ៏ស្ងប់ស្ងាត់
បញ្ចាក់ពីសភាពគ្មានកង្វល់ញញឹមរាក់ទាក់ហើយត្រូវបានគេ លើកយកទៅសម្តែងនៅ ក្នុងកម្មវិធីបុណ្យជាតិអន្តរជាតិទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងក្លាបំផុតទាំង ក្នុងនិងក្រៅប្រទេស។

របាំនេះគេមិនបានដឹងប្រាកដថាមានអាយុកាលតាំងពីពេលណានោះទេ ប៉ុន្តែបើតាម
ចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត និង ប្រាសាទនានាគេអះអាងថា កើតនៅ
សម័យមហានគរហើយត្រូវបានព្រះមហាក្សត្រីយានីស៊ីសុវត្ថិ កុសមៈនារីរ័ត្នចាប់ផ្តើម បង្កើតឡើងជាផ្លូវការនៅឆ្នាំ១៩៦០នាសម័យ សង្គមរាស្ត្រនិយម ដោយក្រុមសម្តែង សុទ្ធតែនារីស្អាតៗក្មេងៗទៀតផង។

នៅតាមភូមិស្រុកនីមួយៗ ប្រជាពលរដ្ឋតែងតែមានទំលៀមទម្លាប់ប្រពៃណីខុសគ្នា
តាំងពីដូនតាហើយពូកគេបានបង្កើតជា សិល្បៈចំរៀង និងរបាំជាច្រើនប្រភេទដើម្បី
បង្កើតឪ្យមានការសប្បាយរីករាយបំបាត់ការអផ្សុក ក្នុងពិធីបុណ្យទានម្តងៗក្លាយជា ទំនៀមទម្លាប់ប្រពៃណីហើយរបាំខ្លះទៀតសំរាប់បួងសួងចំពោះវត្ថុស័ក្តសិទ្ធក្នុងបំណង
សុំទឹកភ្លៀងលាបំណន់…..។ចាប់តាំងពីព្រះបាទ ហ៊ុន ទៀងបានរៀបអភិសេកជាមួយ
ព្រះនាងលីវយីបឋមក្សត្រីខ្មែរសម័យនគរភ្នំនាសតវត្សទីមួយទ្រង់ បាននាំយកវប្បធម៍ ពីប្រទេសឥណ្ឌាមកផ្សព្វផ្សាយចំពោះជនជាតិខ្មែរ ប៉ុន្តែប្រជាពលរដ្ឋមិនទទួលទាំង ស្រុងនោះទេគឺទទួលយកមកកែច្នៃឪ្យមានលក្ខណៈ ជាតិនិយមប៉ុណ្ណោះ។ ក្នុងនោះគេ
សង្កេតឃើញរបាំជាច្រើនដែលប្រជាពលរដ្ឋ យកមកសម្តែងក្នុងកម្មវិធីបុណ្យ តូច, ធំ
តាមតំបន់និងសម័យកាលដែលពួកគេនិយមតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន
ហើយក្លាយជារបាំប្រពៃណីជាតិទៀតផង ។

ក្នុងចំនោមរបាំទាំងនោះ គេឃើញរបាំអប្សារា ឬរបាំទេវតាដែលគេតែងតែ លើកយក
ទៅសម្តែងក្នុងពិធីបុណ្យជាតិ,អន្តរជាតិថ្វាយព្រះមហាក្សត្រ ភ្ញៀវកិត្តិយសកម្មវីធី មហោស្រពធំៗបុណ្យសាសនាត្រូវបានទស្សនិកជននិយមយ៉ាងខ្លាំង ព្រោះរបាំនេះ មានចង្វាក់រាំទន់ភ្លន់សមសូនរស់រវើកបង្ហាញពីអារម្មណ៏ស្ងប់ស្ងាត់ គ្មានទុក្ខកង្វល់
ញញឹមរាក់ទាក់ប៉ុន្តែរឹងប៉ឹងមាំមួននិងមានចារិកជាតិជ្រាលជ្រៅ ។

បើតាមក្បាច់ចម្លាក់នៅតាមប្រាងប្រាសាទអង្គរវត្ត បុព្វបុរសយើងមានចម្លាក់របាំនេះ ជាប់នឹងជញ្ជាំងយ៉ាងស្រស់សោភាគួរឪ្យគយគន់ធ្វើឪ្យអ្នកទេសចរណ៏នាំគ្នាសម្លក់ សម្មឹងហើយពោកពាក្យសរសើរមិនដាច់ពីមាត់ស្ទើរគ្រប់ៗគ្នាពី ទេពកោសល្យនិង
ចម្លាក់ក្បាច់រាំ។ចម្លាក់ទាំងនេះគេអាចសន្និដ្ឋានបានថា របាំអប្សារាទំនងមានកំនើត តាំងពីមុនសម័យមហានគរឬសម័យអង្គរម៉្លេះ ប៉ុន្តែឯកសារទាក់ទិន នឹងរបាំនេះត្រូវ វិនាសបាត់សូន្យរកសំដៅមិនឃើញសោះឡើយដោយគ្រាន់តែបន្សល់ទុកត្រឹមតែរូប ចម្លាក់ប៉ុណ្ណោះ។

របាំអប្សារា សព្វថ្ងៃកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយគេសង្កេតឃើញ នៅតាមសាលារៀនគ្រប់កំរិតសិក្សាត្រូវ បានលោកគ្រូ , អ្នកគ្រូបង្ហាត់របាំនេះដល់ សិស្សានុសិស្សដើម្បីយកទៅសម្តែងក្នុងពិធីបុណ្យដូចជា របាំមនោរម្យ អប្សារាទេព ប្រណម្យដល់ពួកនិស្សិតផងដែរហើយរបាំនេះមិនត្រឹមតែ មានប្រជាប្រិយភាពការ និយមគាំទ្រពីសំណាក់មហាជនប៉ុណ្ណោះទេគឺវាល្បីខ្ទរខ្ទាយលើធាកអង្តរជាតិទៀតផង ដោយក្រុមសិល្បៈអប្សារាឆ្លាប់ទៅសម្តែងនៅប្រទេសបារាំង សហរដ្ឋអាមេរិក ជប៉ុន។

(ប្រភពៈ everyday)

មតិយោបល់សូមចុច Comment

ខែ​មីនា 23, 2006 at 4:37 ព្រឹក មតិ ១

អត្ថបទ​ចាស់​ជាង​នេះ​


Help ជំនួយ


If you can not see this website in the Khmer letter, Please find​ and download Khmer Unicode software to install below. Thanks!


បើ​សិន​លោក​អ្នក​ពុំ​អាច​ឃើញ​ website នេះ​ជា​ភា​សា​ខ្មែរ​ទេ សូម​ស្វែងរក និង ទាញ​យក​កម្ម​វិ​ធី Khmer Unicode ដើ​ម្បី​ដំ​ឡើង​ដែល​មាន​នៅ​ខាង​ក្រោម។ សូមអរគុណ!

អំពីខ្ញុំ

ជម្រាបសួរបងប្អូនទាំងអស់គ្នា!
ខ្ញុំបាទឈ្មោះណារ៉េត អរគុណ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ចូល​មក​កាន់​បណ្តាញ​នេះ ខ្ញុំ​សង្ឃឹម​ថា​តំបន់​នឹង នាំ​មក​ជូន​លោក​អ្នក​នូវ​ពត៍​មាន​ផ្សេង​ដូច​ជា កី​ឡា កំ​សាន្ត បច្ចេក​វិជ្ជា ពត៍​មាន​ក្នុង និង ក្រៅ​ប្រទេស សុខ​ភាព.... ជា​ពិ​សេស​បាន​ចូល​រួម​ជួយ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ។ ខ្ញុំបាទ​រីករាយ​នឹង​ទទួល​ការ​ផ្តល់​យោ​បល់​នា​នា​អំ​ពី​លោក​អ្នក​អាន​
ណារ៉េត

កម្មវិធីសំរាប់ Free Download

កម្មវិធី Mozilla Firefox 1.5.0.4

Download

កម្មវីធី Khmer Unicodec 1.2.5

Download

ទំព័រផ្សេងៗ

ប្រតិទិន្នប្រចាំថ្ងៃ

ខែ​មីនា 2006
ព្រ សុ អា
    មេសា »
 12345
6789101112
13141516171819
20212223242526
2728293031