Poem

កំណាព្យ

ដង្កូវ

ដង្កូវស៊ីចោះអស់ដំណាំ ងាប់មួយញាស់ប្រាំចាំបំផ្លាញ

ដង្កូវតូចធំទំក្រាបក្រាញ ស៊ីធាត់ឡើងខ្លាញ់ឆ្ងាញ់ចំណី។

ដង្កូវសង្គមរាប់ពុំអស់ ប្រញាយច្បិចចោះអស់វិស័យ

ដង្កូវខ្ញាំជាត់ឃ្លាតសិរី ដង្កូវអប្រិយឆីជាតិឯង។

ដង្កូវឆីស្លឹកជុះដាក់មែក ស្រវាក្រេបត្រេកដេករង្វេង

ដង្កូវភ្លេចខ្លួនស្ងួនចំបែង ថ្ងៃមួយកម្មឯងអស់មែកជ្រក។

ដង្កូវអើយចាំកម្មនឹងស្នង ចង្រៃអ្នកសាងក្នុងសំបុក

ដង្កូវចាប់ផលសំណល់ទុក្ខ រលាយក្តីសុខព្រោះកម្លៅរបស់អ្នក។

ដោយអ្នកស្រី កែវ ច័ន្ទបូរណ៏

chanbokeo@yahoo.com

មិនីសូតា សហរដ្ឋអាមេរិក

======================

សែនស្តាយ

សែនស្តាយវាចាចិត្ត សែនអាណិតខ្លួនពេកក្រៃ

សែនស្តាយវាចាថ្លៃ ស្តាយសំដីពាក្យស្បថស្បែ។

សែនស្តាយចិត្តភក្តី ស្តាយរស្មីពន្លកស្នេហ៏

សែនស្តាយចិត្តប្រួលប្រែ ស្តាយឪម៉ែខំទុកចិត្ត។

សែនស្តាយអនុស្សារ ស្តាយវាចាស្រពោនស្វិត

សែនស្តាយក្តីស្មោះពិត ស្តាយលិខិតចារផ្ទាល់ដែ។

សែនស្តាយក្តីស្មោះស្ម័គ្រ ស្តាយចិត្តអ្នកឥតគប្បី

សែនស្តាយដួងហរទ័យ ស្តាយនិស្ស័យស្រមោលស្នេហ៏។

សែនស្តាយវង់ភត្រា ស្តាយហត្ថាធ្លាប់ថ្នមថែ

សែនស្តាយដួងច័ន្ទខែ ស្តាយក្តីស្នេហ៏បរិសុទ្ធ។

សែនស្តាយព្រហ្មលិខិត ស្តាយកម្រងមិត្តកំសត់

សែនស្តាយក្តីអំណត់ ស្តាយចិត្តរន្ធត់ខ្លោចផ្សា។

សែនស្តាយដួងវិញ្ញាណ ស្តាយចំរៀងមនោសន្ចេតនា

សែនស្តាយរូបជីវា ស្តាយការសិក្សារួមគ្នា។

សែនស្តាយចិត្តកល្យាណ ស្តាយកំសាន្តភ្នំគីរីរម្យ

សែនស្តាយអាវរងារ ស្តាយគង្គារទទឹកប្រាណ។

សែនស្តាយបណ្ណាល័យ ជានិស័យជំរកឋាន

សែនស្តាយគ្រាជិះឡាន ស្តាយកំសាន្តតាមដងស្ទឹង។

សែនស្តាយកិត្តិយស មិនគួរសោះអ្នកមិនដឹង

សែនស្តាយក្តីរំពឹង អស់សង្ឃឹមចំពោះអ្នក។

សែនស្តាយបទចំរៀង ស្តាយសំនៀងយើងពីរនាក់

សែនស្តាយក្តីជឿជាក់ ស្តាយអ្នកម្នាក់គ្មានមេត្តា។

សែនស្តាយថ្ងៃអាទិត្យ ចាំជានិច្ចពាក្យវាចា

សែនស្តាយខែមករា ស្តាយវាសនាព្រហ្មលិខិត។

សែនស្តាយពេលវេលា ស្តាយនៅគ្រាស្នេហ៏វរមិត្ត

សែនស្តាយរឿងអាឌិត មិនគួរអ្នកភ្លេចចោលសោះ។

ដោយអ្នកនាង សម សុវណ្ណ

Seattle, Washington

======================

ចៃ

ចៃរស់លើក្បាលណាមិនស្អាត ម្ចាស់ភ្លេចសង្វាតថែទាំសក់

ចៃពិតរំភើបក្បាលកខ្វក់ អង្គែរុំសក់រស់សប្បាយ។

ចៃខាំសាច់ក្បាលបឺតយកឈាម ​ ជំទើតអង្គៀមឥតជិនណាយ

បើម្ចាស់រឹតខ្ជិលចៃរីករាយ ​ ម្ចាស់រឹតរាយមាយចៃឡើងបុណ្យ។

ក្នុងការិយាល័យក្នុងសង្គម ហ្វូងចៃលួចឃ្លាំពេលម្ចាស់ស៊ុន

ឃើញម្ចាស់ខ្ជីខ្ជាចៃរួសរាន់ ចេញមុនខាំលាន់អង្កៀមលាភ។

ច្នេះឪខ្មែរអើយកុំភ្លេចខ្លួន ហ្វូងចៃជ្រកពួនក្បាលតម្រៀប

ចូរសំអាតក្អែរមានរបៀប ប្រយ័ត្នចៃកៀបអង្គៀមឈាមខ្មែរ..!

ដោយអ្នកស្រី កែវ ច័ន្ទបូរណ៏

មតិ​មួយ​ Add your own

  • 1. theng chanthy  |  ខែមករា 1, 2010 ម៉ោង 1:21 ព្រឹក

    ជួយបា្រប់ពីរបៀបបង្កីតwebsite

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


%d bloggers like this: