The Wonders of Angkor Wat

bot_angkor-wat-sunset_lg.jpgAngkor Wat មានការទាក់ទាញដ៏ធំបំផុតខាង​វិស័យ​ទេស​ចរណ៏​នៅ​កម្ពុជា។ អត្ថបទ​េនះ​នឹង​នាំ​អ្នក​ទៅ​រុក​រក និង ដឹង​អំពី​ប្រវត្តិ​សាស្ត្រ​អង្គរ​។

Angkor Wat ​មានផ្នែក​សំខាន់​ជាច្រើន​នៃ​អ្នក​ទស្សនា​អង្គរ​។ អង្គរ​ជា​ស្នាដៃ​ឯក​ខ្នែរ​ពិត​ៗ អង្គរ​វត្ត​ជា​បូជ​នី​យ​ដ្ឋាន​នៃ​សាស​នា​ធំ​បំផុត​នៅ​ក្នុង​ពិ​ភព​លោក

ខែ​មីនា 27, 2008 at 7:57 ព្រឹក មតិ 5

កុមារកម្ពុជាជាកូនចិញ្ចឹមរបស់ចូលីជាប់ជាក្មេង​គួរ​ឲ្យស្រឡាញ់បំផុតនៅហូ​លី​វូត

Jolie and Maddoxទោះជាកុមារាម៉ាតដុក Maddox ជាកូនចិញ្ចឹម​របស់​អែន​ជេ​លី​ណាចូ​លី Angelina Jolie ក៏​វា​ទំនង​ជា​ដើរ​តាម​គន្លង​ម្តាយ​ចិ​ញ្ចឹម​របស់​វា។

ម្តាយរបស់វាត្រូវ​ទស្ស​នា​វដ្តី​អា​មេ​រិក​មួយ ចាត់​ទុក​ជា​ស្ត្រី​ស្អាត​បំ​ផុត​ម្នាក់ ហើយ​កុ​មារ​អា​យុ ៤​ឆ្នាំ​នេះ​ក៏​អញ្ចឹង​ដែរ​ទ​ទួល​បាន​តំ​ណែង “ក្មេង​គួរ​ឲ្យ​ស្រ​លាញ់​បំ​ផុត​នៅ​ហូ​លី​វូត” ក្នុង​ការ​ស្ទង់​មតិ​ដោយ​ទស្ស​នា​វដ្តី​អា​មេ​រិក​ផ្សេង​មួយ​ទៀត។Jolie and Maddox1

កុមារាទៅពីកម្ពុជានេះ យក​ឈ្នះ​កូន​ប្រុស ស៊ីន​ប្រេ​ស្តុន​របស់​នាង ប្រ៊ីត​នី​ស្ពៀ និង​កូន​ស្រី​អែប​ភឹល របស់​គ្វី​ណេត ភែល​ត្រូវ។

កូនប្រុសរបស់ម៉ាដូណា នៅលំដាប់ទី៤ ហើយ​កូន​ភ្លោះ​របស់​ជូ​លៀ រ៉ូ​ប៊ឺត នៅ​ចំ​ណាត់​ថ្នាក់​ទី​៥។

(ដកស្រង់ពីកាសែតរស្មីកម្ពុជា)

ខែកក្កដា 27, 2006 at 2:32 ល្ងាច មតិ 11

តាម៉ុកស្លាប់នៅពេទ្យធំយកទៅធ្វើបុណ្យនៅអន្លង់វែង

Tamokតាម៉ុកបានស្លាប់​បាត់​បង់​ជី​វិត​នៅ​វេលា​ទាប​ភ្លឺ​ម៉ោង​៤និង​៤៥​នា​ទី​ថ្ងៃ​ទី​២១​ខែ​កក្ក​ដា នៅ​មន្ទីរ​ពេទ្យ​យោ​ធា (អ​តី​ត​ពេទ្យ​ធំ)។ សព្វ​រ​បស់​គាត់​ត្រូវ​បញ្ចូន​តាម​រថ​យន្ត​សា​មុយ​ទៅ​កាន់​អ​ន្លង់​វែង ដើ​ម្បី​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី។

ពាក់​ព័ន្ធនឹងអាការ:ជំ​ងឺ​នា​ពេល​ចុង​ក្រោយ​នេះ លោក​បែន សុន​សម័យ​មេ​ធា​វី​រ​បស់​តា​ម៉ុក​បាន​ឲ្យ​ដឹង​ថា តា​ម៉ុកចាប់​ធ្វើ​ទុក្ខ​ខ្លាំង​នៅ​ម៉ោង​២៣ ថ្ងៃ​ទី​២០ ខែ​ក​ក្ក​ដា ឆ្នាំ២០០៦។ ជំ​ងឺ​តា​ម៉ុក​ជា​ជំ​ងឺ​ជ​រា​ពាធ ដែល​មិន​អាច​ទប់​ទល់​បាន​ទេ ហើយ​តា​ម៉ុក​មាន​ស្នាម​របួស​នៅ​ខ្លួន​ច្រើន​ក​ន្លែង​កាល​ពី​សម័យ​ស​ង្គ្រាម មាន​ដូច​ជា​ការ​វះ​កាត់​សួត​អស់​មួយ​ចំ​ហៀង របួស​កាត់​ជើង​ស្តាំ និង​របួស​តូច​តាច​ពេញ​ខ្លួន ហើយ​មាន​សុខ​ភាព​ខ្សោយ​មិន​ដូច​មនុស្ស​ធម្មតា ចុង​ក្រោយ​មាន​ជំ​ងឺ​ហើម​សួត និង​បេះ​ដូង​រីក​ទៀត។

Tamokលោកមេធាវីបន្ត​ថា សព​របស់​តា​ម៉ុក​ត្រូវ​បាន​ធ្វើ​កោ​សល្យ​វិ​ច័យ​ពី​គ្រូ​ពេ​ទ្យ​យ៉ាង​ត្រឹម​ត្រូវ មុន​ពេល​ដឹក​ចេញ​ពី​មន្ទី​ពេទ្យ។ លោក​មេ​ធា​វី​បាន​បន្ត​ថា លោក​មិន​បាន​បន្ទោស​ពេទ្យ​អំ​ពី​ម​រ​ណ​ភាព​របស់​តា​ម៉ុក​នោះ​ទេ ដោយ​សារ​លោក​បាន​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យា​បាល​របស់​មន្ទីរ​ពេទ្យ និង​រាជ​រដ្ឋា​ភិ​បាល​ផង​ដែរ។ ពាក់​ព័ន្ធ​នឹង​ការ​យក​តា​ម៉ុក​ទៅ​ព្យា​បាល​នៅ​ក្រៅ​ប្រ​ទេស​នោះ លោក​មេ​ធា​វី​បាន​និ​យាយ​ថា លោក​បាន​ដឹង​ថា សាច់​ញាតិ​របស់​តា​ម៉ុក​បាន​ធ្វើ​លិ​ខិត​ស្នើ​សុំ ប៉ុ​ន្តែ​មិន​បាន​ធ្លង​កាត់​លោក​នោះ​ទេ ប៉ុ​ន្តែ​លោក​យល់​ថា តា​ម៉ុក​មាន​ភាព​ដុន​ដាប​ទៅ​ហើយ ទោះ​បី​ជា​យក​ទៅ​ព្យា​បាល​​ក្រៅ​ប្រ​ទេស ក៏​មិន​ប្រា​កដថា​ជា​នោះ​ដែរ ហើយ​ម៉្យាង​ទៀត​បញ្ហា​សន្តិ​សុខ​សំ​រាប់​រូប​គាត់​ក៏​លំ​បាក​ក្នុង​ការ​ការ​ពារ​សម្រាប់​ពេល​នៅ​ក្រៅ​ប្រ​ទេស​នោះ ព្រោះ​គាត់​ជា​សា​ក្សី​សំ​ខាន់​ដែល​ត្រូវ​ការពារ។

(ដកស្រង់ពីកាសែតរស្មីកម្ពុជា)

ខែកក្កដា 23, 2006 at 12:46 ព្រឹក មតិ 2

Juventus, Lazio, Fiorentina ត្រូវគេទម្លាក់ទៅ Serie B ខណ: AC Milan រួចខ្លួន

JuventusJuventus ត្រូវ​គេ​ដក​ហូត​តំណែង​ជើង​ឯក​សំរាប់​រដូវ​ប្រកួត ២០០៤​-២០០៥ និង ២០០៥-​២០០៦ ព្រម​ទាំង​កាត់​៣០ពិន្ទុ​សំរាប់​ឆ្នាំ​ថ្មី។Juventus ត្រូវ​គេ​ពិន័យ​ធ្ងន់​ធ្ងរ​ជាង​គេ គឺ​ក្រៅ​ពី​ធ្លាក់​ទៅ Serie B ត្រូវ​គេ​ដក​ហូត​តំ​ណែង​ជើង​ឯក​ពីរ​សំរាប់​រដូវ​កាល ២០០៤-​២០០៥ និង ២០០៥-​២០០៦។ បន្ថែម​ពី​លើ​នេះ​ទៀត​ត្រូវ​គេ​កាត់​៣០​ពិន្ទុ​សម្រាប់​រដូវ​កាល​ថ្មី ២០០៦-​២០០៧។ ហើយ​រដូវ​កាល​ថ្មី​នេះ Juventus គ្មាន​សិទ្ធិ​លេង​ធេម​ពាន​លីក (CL) ទេ។ ចំ​ណែក​អ​តី​ត​នា​យក​គ្រប់​គ្រង​ក្លឹប​លោក លូ​ស្យា​ណូ ម៉ក់​ហ្គី ត្រូវ​គេ​ផ្អាក​៥​ឆ្នាំ និង អ​តី​ត​នា​យក​ប្រតិ​បត្តិ​លោក អង់​តូ​នី​ញ៉ូ ហ្គី​រ៉ូ​ដូ ក៏​ត្រូវ​គេ​ផ្អាក​៥​ឆ្នាំ​ដែរ។

ប្រតិកម្មJuventus

ប្រធានក្លឹប Juventus លោក ហ្គី​យ៉ូ​វ៉ា​នី កូ​បូ​លី បាន​និយាយ​ថា “ខ្ញុំ​មិន​ដែល​ឃើញ​សាល​ក្រម​ណា​បែប​នេះ​ទេ។ យើង​រំពឹង​ថា ការ​កាត់​ទោស​ដែល​មាន​តុល្យ​ភាព គឺ​មិន​តែ​សម្លឹង​ឃើញ​គុណ​វិបត្តិ​ទេ តែ​ក៏​ត្រូវ​មើល​គុណ​សម្បត្តិ​ដែរ (ចង់​និយាយ​ទៅ​រក​ការ​ឈ្នះ World Cup របស់​អ៊ី​តា​លី)។ សេច​ក្តី​សង្ឃឹម​របស់​យើង គឺ​ផ្ទុយ​ស្រ​លះ​ទាំង​ស្រុង”។

គាត់​បាន​បន្ថែម​ទៀត​ថា “យើង​សង្ឃឹម​ថា​ក្លឹប​គ្រាន់​តែ​គេ​ត្រូវ​គេ​ពិន័យ​ទម្លាក់​ទៅ Serie B តែ​មិន​នឹក​ស្មាន​ថា សាល​ក្រម​កាត់​ពិន្ទុ​យើង​៣០​ទៀត។ ការ​ដក​ពិន្ទុ​នេះ​ប្រៀប​ដូច​ជា​ទម្លាក់​យើង​ទៅ Division 3 (Serie C) ដូច្នោះ​ដែរ។ ដូ​ច្នេះ​យើង​ត្រូវ​តែ​ប្តឹង​ទៅ​ឧ​ទ្ធ​រណ៏”។

LazioLazio ត្រូវ​គេ​កាត់​៧​ពិន្ទុ ក៏​ត្រូវ​គេ​ទម្លាក់​ទៅ Serie B ដែរ ហើយ​ត្រូវ​ដក​៧​ពិន្ទុ​សម្រាប់​រដូវ​ប្រ​កួត​ក្រោយ ២០០៦-​២០០៧ ព្រម​ទាំង​មិន​បាន​លេង UEFA Cup។ ចំ​ណែក​ប្រ​ធាន​ក្លឹប​លោក ក្លូ​ឌី​យ៉ូ ឡូ​ទី​តួ ត្រូវ​គេ​ផ្អាក​៣​ឆ្នាំ។

ក្លឹបដែល​ត្រូវ​គេ​ពិន័យ​ទាំង​នេះ​មាន​ពេល​៣​ថ្ងៃ​ដើ​ម្បី​ប្តឹង​ឧ​ទ្ធ​រណ៏​ទៅ​តុ​លា​ការ​ស​ហ​ព័ន្ធ។

ប្រតិកម្មLazio

ប្រធានក្លឹប​ Lazio លោក ក្លូ​ឌី​យ៉ូ ឡូ​ទីតួ ដែល​ត្រូវ​គេ​ផ្អាក​៣​ឆ្នាំ​នោះ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំ​ពោះ​សាល​ក្រម​នោះ។

គាត់​បាននិយាយ​ទៀត​ថា “ខ្ញុំ​គិត​ថា ការ​កាត់​ទោស​នេះ​គឺ​ផ្អែក​តែ​លើ​ទ្រឹ​ស្តី​បទ​ដែល​វា​គួរ​ឪ្យ​អស់​សំ​ណើច​យ៉ាង​ខ្លាំង។ ខ្ញុំ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ទេ លុះ​ណា​ការ​កាត់​ទោស​ចុង​ក្រោយ​ត្រូវ​គេ​ផ្តល់​ឪ្យ។

FiorentinaFiorentina ត្រូវ​ទម្លាក់​ទៅ Serie B ហើយ​កាត់​១២​ពិន្ទុ​សម្រាប់​រដូវ​កាល​ថ្មី ២០០៦-​២០០៧។ គេ​គ្មាន​សិទ្ធិ​ប្រ​កួត CL ទេ។ ប្រ​ធាន​ក្លឹប​អង់​ដ្រេ​ដេ​ឡា វ៉ា​ឡេ បាន​ត្រូវ​គេ​ហាម​៣​ឆ្នាំ​៦​ខែ ឯ​ប្រ​ធាន​កិ​ត្តិ​យស លោក​ឌី​ហ្គោ ដេ​ឡា វ៉ា​ឡេ ត្រូវ​ផ្អាក​៤​ឆ្នាំ។

សេចក្តីថ្លែងការណ៏ មួយ​របស់​ក្លឹប Fiorentina បាន​ហៅ​សេច​ក្តី​សំរេច​ចិត្ត​របស់​តុ​លា​ការ​នេះ​ថា “គ្មាន​យុត្តិ​ធម៍”។ តុ​លា​ការ​គួរ​តែ​ពិ​ន័យ តែ​ជន​ណា​ដែល​ធ្វើ​ខុស។ ក្លឹប​នឹង​ប្រ​យុទ្ធ និង ស្វែង​រក​ម​ធ្យោ​បាយ​គ្រប់​បែប​យ៉ាង​ដើ​ម្បី​លាត​ត្រ​ដាង​ការ​ពិត។

សាលក្រម​ នេះ​អាច​បណ្តាល​ឪ្យ​កី​ឡា​ករ​ល្បីៗ​ចាក​ចេញ​ពី​ក្លឹប​ទាំង​៤ សាល​ក្រម​នេះ បាន​ត្រូវ​គេ​គិត​ថា បាន​បណ្តាល​ឪ្យ​តា​រា​បាល់​ទាត់​ជា​ច្រើន​Fiorentinaចាក​ចេញ​ពី​ក្លឹប​ទាំង​៤។ គ្រាន់​តែ​ក្លឹប Juventus តែ​មួយ​មាន​កី​ឡា​ករ​លំ​ដាប់ World Cup អ៊ី​តា​លី​៥​នាក់ បា​រាំង​៣​នាក់ ស៊ុយ​អ៊ែត​ម្នាក់ និង ធេក​ម្នាក់។ ប៉ុ​ន្តែ​សាល​ក្រម​នេះ ធ្វើ​ឪ្យ​ក្លឹប​មាន​លុយ​ធំៗ​នៅ​អឺ​រ៉ុប​ស្រក់​ទឺក​មាត់​ដូច​ជា​ក្លឹប Chelsea, Man Utd, Arsenal, Liverpool, Real Madrid, Barcelona, ព្រោះ​ពួក​គេ​កំ​ពុង​ស្វែង​រក​កី​ឡា​ករ​ខ្លាំង​ៗ​ផង ជា​ពិ​សេស Real និង Chelsea ។

AC milanAC Milan សំណាង​ជាង​គេ​ដោយ​បាន​លេង​នៅ Serie A ទៀត តែ​នៅ​ពេល​ចាប់​ផ្តើម​រដូវ​កាល​ថ្មី ត្រូវ​គេ​កាត់​​១៥​ពិន្ទុ ហើយ​គ្មាន​សិទ្ធិ​ប្រ​កួត CL ទេ។ អនុ​ប្រ​ធាន​ក្លឹប​លោក អា​ឌ្រៀ​ណូ ហ្គា​លី​យ៉ា​នី ត្រូវ​ផ្អាក​មួយ​ឆ្នាំ ឯ​មន្ត្រី​ក្លឹប​លោក ឡេ​អូ​ណា​ដូ មី​នី បាន​ត្រូវ​គេ​ហាម​៣​ឆ្នាំ​៦​ខែ។

សេចក្តីថ្លែងការណ៏ របស់​ក្លឹប AC Milan និ​យាយ​ថា “យើង​គ្មាន​កំ​ហុស ហេតុ​អ្វី​កាត់​ពិន្ទុ​យើង​ដល់​ទៅ​១៥​ពិន្ទុ។ វា​មិន​យុ​ត្តិ​ធម៍​ទេ។ យើង​នឹង​ប្តឹង​ឧ​ទ្ធ​រណ៏”។

សាលក្រម នេះពុំ​បាន​យោគ​យល់​ទៅ​ដល់​ការ​ប្រឹង​ប្រែង​របស់​ក្រុម អ៊ី​តា​លី ដើ​ម្បី​ឈ្នះ World Cup 2006 នាំ​កិ​ត្តិ​យស​មក​ដល់​ប្រ​ទេស​ជាតិ​ទេ។ AC milanភាគ​ច្រើន​នៃ​ក្រុម អ៊ី​តា​លី ដែល​ឈ្នះ World Cup សុទ្ធ​តែ​ជា​កី​ឡា​ករ​នៃ​ក្លឹប​ទាំង​៤ ដែល​គេ​ពិ​ន័យ ដែល​ក្នុង​នោះ​មាន​៥​នាក់​លេង​ឪ្យ​ក្លឹប Juventus, Lazio ២​នាក់, AC Milan ៥​នាក់ និង Fiorentina ម្នាក់។

ចំណែកដែលហេងគឺ Inter, Roma, Chievo និង Palermo ពួក​គេ​ត្រូវ​ចូលជំ​នួស​កន្លែង​របស់​ក្លឹប​ដែល​ដាក់​ទណ្ឌ​កម្ម​ទាំង​៤ ក្នុង​ការ​ប្រ​កួត CL។ ឯ Messina, Lecce និង Treviso ពួក​គេ​ក៏​មាន​សំ​ណាង​មិន​នឹក​ស្មាន​ដល់ ដោយ​បាន​រួច​ពី​ការ​ធ្លាក់​ទៅ Serie B មាន​ន័យ​ថា ពួក​គេ​ទាំង​៣​បាន​លេង​នៅ Serie A ទៀត។ ក្រុមនៅ Serie B ដែល​ជាប់​ឡើង​មក Serie A ឆ្នាំ​នេះ​មាន Atalanta, Catania និង Torino។

(ដកស្រង់ពីកាសែតរស្មីកម្ពុជា)

ខែកក្កដា 16, 2006 at 2:43 ល្ងាច មតិ 5

ស្លាបព្រាប្រើស្រុះទឹកក្តៅមិនពុះកាន់តែបង្កើនមេរោគ

spoonតាមភោជនីយដ្ឋាន ឬ​តាម​ហាន​អាហារ​តូច​ធំ​នា​នា​តែង​តែ​ប្រើ​វិធី​ដាក់​កែវ​នឹង ទឹក​ក្តៅ ដើម្បី​ឲ្យ​អតិ​ថិ​ជន​ប្រើ​ស្រុះ​ស្លាប​ព្រា​ធ្វើ​ការ​សំ​អាត មុន​ពេល​ទទួល​ទាន​អា​ហារ ដែល​ការ​ប្រើ​វិធី​បែប​នេះ​គេ​ជឿ​ជាក់​ថា អាច​សំ​លាប់​មេ​រោគ​ទាំង​ពួង​បាន។វិធី​បែប​នេះ​កំពុង​ត្រូវ​បាន​គេ​ជជែក​វែក​ញែក​មិន​ទាន់​ដាច់​ស្រាច់​នៅ​ឡើយ​ថា ជា​ការ​ជួយ​ធ្វើ​ការ​សំ​អាត​ស្លាប​ព្រា ឬ​បន្ថែម​មេ​រោគ​កាន់​តែ​ច្រើន​នោះ។ ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​សិក្សា​អ​នា​ម័យ​ពី​រឿង​នេះ​នៅ​ប្រទេស​ប៉ែក​អ៊ឺរ៉ុប​បាន​ឲ្យ​ដឹង​ថា តាម​គោល​ការណ៏​អ​នា​ម័យ ស្លាប​ព្រា​ដែល​បាន​ធ្លង​កាត់​ការ​សំ​អាត បើ​សិន​បាន​ប្រមូល​ទុក​ដាក់​កន្លែង​បិទ​ជិត​ល្អ ឬមាន​ក្រណាត់​ស្អាត​ឃ្លុំ​បិទ​ជិត ផុត​ពី​លំ​អង​ធូ​លី​ដី​ ក៏​មិន​បាច់​ត្រូវ​នាំ​យក​ត្រូវ​ស្រុះ​ក្នុង​ទឹក​ក្តៅ​បន្ថែម​ទៀត​ទេ ព្រោះ​ទឹក​នៅ​ក្នុង​ឆ្នាំង​ដាំ​បាយ ឬ​ទឹក​ក្តៅ​ដាក់​ក្នុង​កែវ​នោះ​មិន​មែន​ជា​ទឹក​ក្តៅ​កំ​ពុង​ពុះ​ឡើយ។ ការ​ស្រុះ​មួយ​ចំ​នួន​ធំ​យើង​អ​នុ​វត្ត​គ្រាន់​តែ​ដាក់​ត្រាំ​ស្លាប​ព្រា​មួយ​សន្ទុះ​ប៉ុណ្ណោះ​ហើយ​លើក​ចេញ​មក​វិញ ដែល​តាម​ពិត​ពុំ​បាន​ជួយ​សំលាប់​មេ​រោគ​អ្វី​ទាំង​អស់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​សិន​នាំ​ស្លាប​ព្រា​ទៅ​ស្រុះ​ក្នុង​ទឹក​ក្តៅ​មិន​ពុះ គឺ​កាន់​តែ​បន្ថែម​បរិ​មាណ​មេ​រោគ​ក្នុង​ឆ្នាំង​ដាំ​បាយ​បន្ថែម​ឡើង​ទៀត។ គ្រូ​ពេទ្យ​ឯក​ទេស​មួយ​រូប​បាន​ណែ​នាំ​ថា ការ​ទទួល​អា​ហារ​ឲ្យ​បាន​ល្អ គេ​ពុំ​គួរ​អ​នុ​វត្ត​នូវ​ការ​ស្រុះ​ស្លាប​ព្រា​រយ:​ខ្លី​ដូច្នេះ​ទេ គឺ​គួរ​ប្រើ​វិ​ធី​សំ​អាត​ស្លាប​ព្រា​បែប​ផ្សេង​ដែល​មាន​សុវត្ថិ​ភាព​ពី​មេ​រោគ ឬ​ស្រុះ​ទឹក​ក្តៅ​កំ​ពុង​ដាំ​ពុះ​វិញ។ សម្រាប់​ការ​ស្រុះ​ស្លាប​ព្រា​ដ៏​ល្អ គេ​គួរ​ដាក់​ត្រាំ​ក្នុង​ឆ្នាំង​កំ​ពុង​ដាំ​ពុះ និង​ប្រើ​ពេល​ត្រាំ​ឲ្យ​បាន​១​នាទី​ឡើង​ទៅ​ទើប​អាច​សំ​លាប់​មេ​រោគ​ទាំង​អស់​ចេញ​បាន។

(ដកស្រង់ពីកាសែតរស្មីកម្ពុជា)

ខែកក្កដា 13, 2006 at 4:33 ព្រឹក បញ្ចេញមតិ

World Cup 2006 វគ្គផ្តាច់ព្រ័ត្ររវាង Italy Vs France

France Vs Italyព្រឹត្តិការណ៏​ដ៏​អស្ចារ្យ​កាល​ពី​យប់​រំលង​អា​ធ្រាត​ថ្ងៃ​ទី09/06/2006 ជា​ការ​ប្រកួត​បាល់​ទាត់​វគ្គ​ផ្តាច់​ព្រ័ត្រ World Cup 2006 នៅ​តង់​ទី​មួយ​បារាំង លេង​បាន​​យ៉ាង​​ល្អ​​នឹង​ បាន​គ្រាប់​បាល់​ប៉េ​ណាល់​ទី​នៅ​នាទី​ទី 7 ស៊ុត​ដោយ​កី​ឡា​ករ Zinedine Zidane ធ្វើ​ឲ្យ​បារាំង​នាំ​មុខ​អ៊ី​តា​លី 1-0 អ៊ី​តា​លី​បាន​ធ្វើ​ការ​វាយ​សំរុក​តប​ត​វិញ​រហូត​ដល់​នាទី​ទីItaly19 ក៏​បាន​បាល់​​ជ្រុង​រួច​ទែត​ក្បាល​ចូល​ដោយ​ខ្សែ​ការ​ពារ Marco Materazzi ធ្វើ​ឲ្យ​អ៊ី​តា​លី​តាម​យក​ស្មើ​បារាំង 1-1 ក្រុម​ទាំង​ពីរ​លេង​បាន​ល្អ​រហូត​ដល់​ចប់ 2 តង់​នឹង បន្ត​រហូត​ដល់​ម៉ោង​បន្ថែម 15 នាទី​ពីរ​ដង​នៅ​តែ​ស្មើ អា​ជ្ញា​កណ្តាល​បាន​ឲ្យ​ក្រុម​ទាំង​ពីរ​ប៉េ​ណាល់​ទី​ចំនួន​ប្រាំ​ដង ប៉ុន្តែ​បារាំង​ធ្វើ​មិន​បាន​ល្អ​ដោយ​ចាញ់​អ៊ី​តា​លី 5-3 ខណ:​នេះ​អ៊ី​តា​លី​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ជា​លើក​ទី 4។

ខែកក្កដា 10, 2006 at 12:49 ល្ងាច បញ្ចេញមតិ

ផឹកគ្រឿងស្រវឹងច្រើនពេកពេលមានគក៍ខួរក្បាលកូន​អាចរួមតូច

wineក្រុមអ្នក​ស្រាវ​ជ្រាវ​ប្រចាំ​នៅ​មហា​វិទ្យា​ល័យ​ម៉ិក​ស៊ី​កូ​បាន​ឲ្យ​ដឹង​ថា ទា​រក​ដែល​ស្ថិត​នៅ​ក្នុង​ពោះ​ម្តាយ​ដែល​ទទួល​ទាន​ជាតិ​ស្រ​វឹង​ច្រើន​ក្នុង​អំឡុង​ពេល​មាន​គក៍ តែង​តែ​មាន​ទំ​ហំ​ធ្អឹង​ល​លាដ៏ និង​ខួរ​ក្បាល​តូច​ជាង​ក្មេង​ទូ​ទៅ។ ក្រៅ​ពី​នេះ​គេ​រក​ឃើញ​ទៀត​ថា ខួរ​ក្បាល​ទា​រក​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​នេះ​នៅ​ត្រង់​ផ្នែក​ខាង​ក្រោម (ខួរក្បាល) ដែល​មាន​តួ​នាទី​គ្រប់​គ្រង​ពាក់​ព័ន្ធ​ជា​មួយ​ស្មារ​តី ការ​ឆ្វើ​ចល​នា និង​អារ​ម្មណ៏​ផ្សេងៗ​ក៏​មាន​ទំ​ហំ​តូច​ចុះ​ដូច​គ្នា​ផង​ដែរ។

ប្រធានក្រុម​ស្រាវ​ជ្រាវ​បាន​និយាយ​ថា កត្តា​ទាំង​អស់​ខាង​លើ​នេះ អាច​នឹង​បង្ក​ការ​រាំង​ស្ទះ​ចំ​ពោះ​ការ​វិវឌ្្ឍន៏​ទាំង​បញ្ញា​ស្មារ​តី និង​មាន​ជម្ងឺ​បៀត​បៀន​ច្រើន។ ជា​មួយ​រក​ឃើញ​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អំ​ពាវ​នាវ​ថា ស្ត្រី​គ្រប់​មិន​គួរ​ទទួល​ទាន​ជាតិ​គ្រឿង​ស្រ​វឹង​ឡើយ​ពេល​មាន​គក៍ បើ​មិន​ដូច្នេះ​នឹង បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​វិវឌ្ឍន៏​ផ្នែក​ខួរ​ក្បាល​ទា​រក​របស់​ខ្លួន​ក្នុង​ពោះ​ជា​មិន​ខាន។

(ដកស្រង់ចេញកាសែតរស្មីកម្ពុជា)

ខែមិថុនា 17, 2006 at 8:47 ព្រឹក បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


Help ជំនួយ


If you can not see this website in the Khmer letter, Please find​ and download Khmer Unicode software to install below. Thanks!


បើ​សិន​លោក​អ្នក​ពុំ​អាច​ឃើញ​ website នេះ​ជា​ភា​សា​ខ្មែរ​ទេ សូម​ស្វែងរក និង ទាញ​យក​កម្ម​វិ​ធី Khmer Unicode ដើ​ម្បី​ដំ​ឡើង​ដែល​មាន​នៅ​ខាង​ក្រោម។ សូមអរគុណ!

អំពីខ្ញុំ

ជម្រាបសួរបងប្អូនទាំងអស់គ្នា!
ខ្ញុំបាទឈ្មោះណារ៉េត អរគុណ​បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ចូល​មក​កាន់​បណ្តាញ​នេះ ខ្ញុំ​សង្ឃឹម​ថា​តំបន់​នឹង នាំ​មក​ជូន​លោក​អ្នក​នូវ​ពត៍​មាន​ផ្សេង​ដូច​ជា កី​ឡា កំ​សាន្ត បច្ចេក​វិជ្ជា ពត៍​មាន​ក្នុង និង ក្រៅ​ប្រទេស សុខ​ភាព.... ជា​ពិ​សេស​បាន​ចូល​រួម​ជួយ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ។ ខ្ញុំបាទ​រីករាយ​នឹង​ទទួល​ការ​ផ្តល់​យោ​បល់​នា​នា​អំ​ពី​លោក​អ្នក​អាន​
ណារ៉េត

កម្មវិធីសំរាប់ Free Download

កម្មវិធី Mozilla Firefox 1.5.0.4

Download

កម្មវីធី Khmer Unicodec 1.2.5

Download

ទំព័រផ្សេងៗ

ប្រតិទិន្នប្រចាំថ្ងៃ

ខែតុលា 2016
M T W T F S S
« Mar    
 12
3456789
10111213141516
17181920212223
24252627282930
31