តាម៉ុកស្លាប់នៅពេទ្យធំយកទៅធ្វើបុណ្យនៅអន្លង់វែង
ខែ កក្កដា 23, 2006
តាម៉ុកបានស្លាប់បាត់បង់ជីវិតនៅវេលាទាបភ្លឺម៉ោង៤និង៤៥នាទីថ្ងៃទី២១ខែកក្កដា នៅមន្ទីរពេទ្យយោធា (អតីតពេទ្យធំ)។ សព្វរបស់គាត់ត្រូវបញ្ចូនតាមរថយន្តសាមុយទៅកាន់អន្លង់វែង ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធនឹងអាការ:ជំងឺនាពេលចុងក្រោយនេះ លោកបែន សុនសម័យមេធាវីរបស់តាម៉ុកបានឲ្យដឹងថា តាម៉ុកចាប់ធ្វើទុក្ខខ្លាំងនៅម៉ោង២៣ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៦។ ជំងឺតាម៉ុកជាជំងឺជរាពាធ ដែលមិនអាចទប់ទល់បានទេ ហើយតាម៉ុកមានស្នាមរបួសនៅខ្លួនច្រើនកន្លែងកាលពីសម័យសង្គ្រាម មានដូចជាការវះកាត់សួតអស់មួយចំហៀង របួសកាត់ជើងស្តាំ និងរបួសតូចតាចពេញខ្លួន ហើយមានសុខភាពខ្សោយមិនដូចមនុស្សធម្មតា ចុងក្រោយមានជំងឺហើមសួត និងបេះដូងរីកទៀត។
លោកមេធាវីបន្តថា សពរបស់តាម៉ុកត្រូវបានធ្វើកោសល្យវិច័យពីគ្រូពេទ្យយ៉ាងត្រឹមត្រូវ មុនពេលដឹកចេញពីមន្ទីពេទ្យ។ លោកមេធាវីបានបន្តថា លោកមិនបានបន្ទោសពេទ្យអំពីមរណភាពរបស់តាម៉ុកនោះទេ ដោយសារលោកបានឃើញការយកចិត្តទុកដាក់ក្នុងការព្យាបាលរបស់មន្ទីរពេទ្យ និងរាជរដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងការយកតាម៉ុកទៅព្យាបាលនៅក្រៅប្រទេសនោះ លោកមេធាវីបាននិយាយថា លោកបានដឹងថា សាច់ញាតិរបស់តាម៉ុកបានធ្វើលិខិតស្នើសុំ ប៉ុន្តែមិនបានធ្លងកាត់លោកនោះទេ ប៉ុន្តែលោកយល់ថា តាម៉ុកមានភាពដុនដាបទៅហើយ ទោះបីជាយកទៅព្យាបាលក្រៅប្រទេស ក៏មិនប្រាកដថាជានោះដែរ ហើយម៉្យាងទៀតបញ្ហាសន្តិសុខសំរាប់រូបគាត់ក៏លំបាកក្នុងការការពារសម្រាប់ពេលនៅក្រៅប្រទេសនោះ ព្រោះគាត់ជាសាក្សីសំខាន់ដែលត្រូវការពារ។
(ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Entry Filed under: ពត៍មានក្នុងប្រទេស. .
2 Comments Add your own
Leave a Comment
Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>
Trackback this post | Subscribe to the comments via RSS Feed


ជម្រាបសួរបងប្អូនទាំងអស់គ្នា!

1.
khmeryoeung | ខែ កក្កដា 25, 2006 at 12:56 ព្រឹក
Hi, How r u? that’s very nice blog.
2.
Lucky boy | ខែ កក្កដា 26, 2006 at 8:27 ព្រឹក
That’s good blog. Nareth.
ខ្ញុំបានAdd blog របស់អ្នកចូល blog របស់ខ្ញុំហើយ។
Keep up with this.