Juventus, Lazio, Fiorentina ត្រូវគេទម្លាក់ទៅ Serie B ខណ: AC Milan រួចខ្លួន
ខែ កក្កដា 16, 2006
- Juventus ត្រូវគេដកហូតតំណែងជើងឯកសំរាប់រដូវប្រកួត ២០០៤-២០០៥ និង ២០០៥-២០០៦ ព្រមទាំងកាត់៣០ពិន្ទុសំរាប់ឆ្នាំថ្មី។Juventus ត្រូវគេពិន័យធ្ងន់ធ្ងរជាងគេ គឺក្រៅពីធ្លាក់ទៅ Serie B ត្រូវគេដកហូតតំណែងជើងឯកពីរសំរាប់រដូវកាល ២០០៤-២០០៥ និង ២០០៥-២០០៦។ បន្ថែមពីលើនេះទៀតត្រូវគេកាត់៣០ពិន្ទុសម្រាប់រដូវកាលថ្មី ២០០៦-២០០៧។ ហើយរដូវកាលថ្មីនេះ Juventus គ្មានសិទ្ធិលេងធេមពានលីក (CL) ទេ។ ចំណែកអតីតនាយកគ្រប់គ្រងក្លឹបលោក លូស្យាណូ ម៉ក់ហ្គី ត្រូវគេផ្អាក៥ឆ្នាំ និង អតីតនាយកប្រតិបត្តិលោក អង់តូនីញ៉ូ ហ្គីរ៉ូដូ ក៏ត្រូវគេផ្អាក៥ឆ្នាំដែរ។
ប្រតិកម្ម
ប្រធានក្លឹប Juventus លោក ហ្គីយ៉ូវ៉ានី កូបូលី បាននិយាយថា “ ខ្ញុំមិនដែលឃើញសាលក្រមណាបែបនេះទេ។ យើងរំពឹងថា ការកាត់ទោសដែលមានតុល្យភាព គឺមិនតែសម្លឹងឃើញគុណវិបត្តិទេ តែក៏ត្រូវមើលគុណសម្បត្តិដែរ (ចង់និយាយទៅរកការឈ្នះ World Cup របស់អ៊ីតាលី)។ សេចក្តីសង្ឃឹមរបស់យើង គឺផ្ទុយស្រលះទាំងស្រុង” ។
គាត់បានបន្ថែមទៀតថា “ យើងសង្ឃឹមថាក្លឹបគ្រាន់តែគេត្រូវគេពិន័យទម្លាក់ទៅ Serie B តែមិននឹកស្មានថា សាលក្រមកាត់ពិន្ទុយើង៣០ទៀត។ ការដកពិន្ទុនេះប្រៀបដូចជាទម្លាក់យើងទៅ Division 3 (Serie C) ដូច្នោះដែរ។ ដូច្នេះយើងត្រូវតែប្តឹងទៅឧទ្ធរណ៏” ។
- Lazio ត្រូវគេកាត់៧ពិន្ទុ ក៏ត្រូវគេទម្លាក់ទៅ Serie B ដែរ ហើយត្រូវដក៧ពិន្ទុសម្រាប់រដូវប្រកួតក្រោយ ២០០៦-២០០៧ ព្រមទាំងមិនបានលេង UEFA Cup។ ចំណែកប្រធានក្លឹបលោក ក្លូឌីយ៉ូ ឡូទីតួ ត្រូវគេផ្អាក៣ឆ្នាំ។
ក្លឹបដែលត្រូវគេពិន័យទាំងនេះមានពេល៣ថ្ងៃដើម្បីប្តឹងឧទ្ធរណ៏ទៅតុលាការសហព័ន្ធ។
ប្រតិកម្ម
ប្រធានក្លឹប Lazio លោក ក្លូឌីយ៉ូ ឡូទីតួ ដែលត្រូវគេផ្អាក៣ឆ្នាំនោះខឹងសម្បាយ៉ាងខ្លាំងចំពោះសាលក្រមនោះ។
គាត់បាននិយាយទៀតថា “ ខ្ញុំគិតថា ការកាត់ទោសនេះគឺផ្អែកតែលើទ្រឹស្តីបទដែលវាគួរឪ្យអស់សំណើចយ៉ាងខ្លាំង។ ខ្ញុំមិនទាន់ធ្វើការសម្រេចចិត្តណាមួយទេ លុះណាការកាត់ទោសចុងក្រោយត្រូវគេផ្តល់ឪ្យ។
- Fiorentina ត្រូវទម្លាក់ទៅ Serie B ហើយកាត់១២ពិន្ទុសម្រាប់រដូវកាលថ្មី ២០០៦-២០០៧។ គេគ្មានសិទ្ធិប្រកួត CL ទេ។ ប្រធានក្លឹបអង់ដ្រេដេឡា វ៉ាឡេ បានត្រូវគេហាម៣ឆ្នាំ៦ខែ ឯប្រធានកិត្តិយស លោកឌីហ្គោ ដេឡា វ៉ាឡេ ត្រូវផ្អាក៤ឆ្នាំ។
សេចក្តីថ្លែងការណ៏ មួយរបស់ក្លឹប Fiorentina បានហៅសេចក្តីសំរេចចិត្តរបស់តុលាការនេះថា “ គ្មានយុត្តិធម៍” ។ តុលាការគួរតែពិន័យ តែជនណាដែលធ្វើខុស។ ក្លឹបនឹងប្រយុទ្ធ និង ស្វែងរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីលាតត្រដាងការពិត។
សាលក្រម នេះអាចបណ្តាលឪ្យកីឡាករល្បីៗចាកចេញពីក្លឹបទាំង៤ សាលក្រមនេះ បានត្រូវគេគិតថា បានបណ្តាលឪ្យតារាបាល់ទាត់ជាច្រើន
ចាកចេញពីក្លឹបទាំង៤។ គ្រាន់តែក្លឹប Juventus តែមួយមានកីឡាករលំដាប់ World Cup អ៊ីតាលី៥នាក់ បារាំង៣នាក់ ស៊ុយអ៊ែតម្នាក់ និង ធេកម្នាក់។ ប៉ុន្តែសាលក្រមនេះ ធ្វើឪ្យក្លឹបមានលុយធំៗនៅអឺរ៉ុបស្រក់ទឺកមាត់ដូចជាក្លឹប Chelsea, Man Utd, Arsenal, Liverpool, Real Madrid, Barcelona, ព្រោះពួកគេកំពុងស្វែងរកកីឡាករខ្លាំងៗផង ជាពិសេស Real និង Chelsea ។
- AC Milan សំណាងជាងគេដោយបានលេងនៅ Serie A ទៀត តែនៅពេលចាប់ផ្តើមរដូវកាលថ្មី ត្រូវគេកាត់១៥ពិន្ទុ ហើយគ្មានសិទ្ធិប្រកួត CL ទេ។ អនុប្រធានក្លឹបលោក អាឌ្រៀណូ ហ្គាលីយ៉ានី ត្រូវផ្អាកមួយឆ្នាំ ឯមន្ត្រីក្លឹបលោក ឡេអូណាដូ មីនី បានត្រូវគេហាម៣ឆ្នាំ៦ខែ។
សេចក្តីថ្លែងការណ៏ របស់ក្លឹប AC Milan និយាយថា “ យើងគ្មានកំហុស ហេតុអ្វីកាត់ពិន្ទុយើងដល់ទៅ១៥ពិន្ទុ។ វាមិនយុត្តិធម៍ទេ។ យើងនឹងប្តឹងឧទ្ធរណ៏” ។
សាលក្រម នេះពុំបានយោគយល់ទៅដល់ការប្រឹងប្រែងរបស់ក្រុម អ៊ីតាលី ដើម្បីឈ្នះ World Cup 2006 នាំកិត្តិយសមកដល់ប្រទេសជាតិទេ។
ភាគច្រើននៃក្រុម អ៊ីតាលី ដែលឈ្នះ World Cup សុទ្ធតែជាកីឡាករនៃក្លឹបទាំង៤ ដែលគេពិន័យ ដែលក្នុងនោះមាន៥នាក់លេងឪ្យក្លឹប Juventus, Lazio ២នាក់, AC Milan ៥នាក់ និង Fiorentina ម្នាក់។
ចំណែកដែលហេងគឺ Inter, Roma, Chievo និង Palermo ពួកគេត្រូវចូលជំនួសកន្លែងរបស់ក្លឹបដែលដាក់ទណ្ឌកម្មទាំង៤ ក្នុងការប្រកួត CL។ ឯ Messina, Lecce និង Treviso ពួកគេក៏មានសំណាងមិននឹកស្មានដល់ ដោយបានរួចពីការធ្លាក់ទៅ Serie B មានន័យថា ពួកគេទាំង៣បានលេងនៅ Serie A ទៀត។ ក្រុមនៅ Serie B ដែលជាប់ឡើងមក Serie A ឆ្នាំនេះមាន Atalanta, Catania និង Torino។
(ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Entry Filed under: កីឡា. .
5 Comments Add your own
Leave a Comment
Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>
Trackback this post | Subscribe to the comments via RSS Feed


ជម្រាបសួរបងប្អូនទាំងអស់គ្នា!

1.
khmeramatak | ខែ កក្កដា 25, 2006 at 10:33 ព្រឹក
ពុទ្ធោ ! ខ្ញុំទើបតែឃើញសេចក្ដីសម្រេចនៅថ្ងៃនេះ នៅទីនេះ ។
ខ្ញុំមិននឹកស្មានថាស្ថានការណ៍វាអាក្រក់ដល់ម្លឹងសោះ ។
អរគុណច្រើនចំពោះព័ត៌មាននេះ ។ មួយរយៈនេះក្រៅពីការងារ ព័ត៌មានអ្វីក៏ខ្ញុំមិនដឹងដែរ សូម្បីតែគេបាញ់គ្នានៅលីបង់ផ្អើលទឹកផ្អើលដី ក៏ខ្ញុំទើបតែដឹងដែរ ។
2.
rethfuture | ខែ កក្កដា 26, 2006 at 4:20 ព្រឹក
ខ្ញុំក៏ដូចអ្នកដែរ ក្រៅពីការងារមិនបានដឹងរឿងអ្វីផ្សេងៗនៅខាងក្រៅសោះ។
ខ្ញុំរីករាយណាស់ដែលបានឃើញអក្សររបស់អ្នកសរសេរមកកាន់ខ្ញុំ ហើយខ្ញុំចង់អោយអ្នកសរសេរមកកាន់ខ្ញុំបន្តទៀត។
អរគុណ
3.
kounkhmer | ខែ កក្កដា 4, 2007 at 11:55 ព្រឹក
តើមកពីមូលហេតុអ្វីបានជាក្រុមទាំងនេះមានបញ្ហា?
ប្រាប់ខ្ញុំផងបានទេ?
អរគុណ!
4.
rethfuture | ខែ កក្កដា 6, 2007 at 4:52 ព្រឹក
អរគុណ Kounkhmer ដែលបានចូលមកតំបន់នេះ
មូលហេតុគឺមកពីក្រុមទាំងេនេះស៊ីសំនូក គឺលក់ការប្រកួត និង គ្រាប់បាល់
នេះគឺជាពត៌មានចាស់ទេ ខ្ញុំពុំសូវបាន Update ទេ។
ខ្ញុំនឹងព្យាយាមពាំនាំនូវពត៌មានល្អៗមកចែកចាយអោយប្រិយមិត្តអ្នកអាន
កែកំសាន្ត នាពេលទំនេរ។
អរគុណ!
5.
ARBER | ខែ មីនា 11, 2008 at 10:20 ល្ងាច
JENI ME TE MIRET JU DUA FORT.