Archive for ខែ កក្កដា, 2006
កុមារកម្ពុជាជាកូនចិញ្ចឹមរបស់ចូលីជាប់ជាក្មេងគួរឲ្យស្រឡាញ់បំផុតនៅហូលីវូត
ទោះជាកុមារាម៉ាតដុក Maddox ជាកូនចិញ្ចឹមរបស់អែនជេលីណាចូលី Angelina Jolie ក៏វាទំនងជាដើរតាមគន្លងម្តាយចិញ្ចឹមរបស់វា។
ម្តាយរបស់វាត្រូវទស្សនាវដ្តីអាមេរិកមួយ ចាត់ទុកជាស្ត្រីស្អាតបំផុតម្នាក់ ហើយកុមារអាយុ ៤ឆ្នាំនេះក៏អញ្ចឹងដែរទទួលបានតំណែង “ ក្មេងគួរឲ្យស្រលាញ់បំផុតនៅហូលីវូត” ក្នុងការស្ទង់មតិដោយទស្សនាវដ្តីអាមេរិកផ្សេងមួយទៀត។
កុមារាទៅពីកម្ពុជានេះ យកឈ្នះកូនប្រុស ស៊ីនប្រេស្តុនរបស់នាង ប្រ៊ីតនីស្ពៀ និងកូនស្រីអែបភឹល របស់គ្វីណេត ភែលត្រូវ។
កូនប្រុសរបស់ម៉ាដូណា នៅលំដាប់ទី៤ ហើយកូនភ្លោះរបស់ជូលៀ រ៉ូប៊ឺត នៅចំណាត់ថ្នាក់ទី៥។
(ដកស្រង់ពីកាសែតរស្មីកម្ពុជា)
11 comments ខែ កក្កដា 27, 2006
តាម៉ុកស្លាប់នៅពេទ្យធំយកទៅធ្វើបុណ្យនៅអន្លង់វែង
តាម៉ុកបានស្លាប់បាត់បង់ជីវិតនៅវេលាទាបភ្លឺម៉ោង៤និង៤៥នាទីថ្ងៃទី២១ខែកក្កដា នៅមន្ទីរពេទ្យយោធា (អតីតពេទ្យធំ)។ សព្វរបស់គាត់ត្រូវបញ្ចូនតាមរថយន្តសាមុយទៅកាន់អន្លង់វែង ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធនឹងអាការ:ជំងឺនាពេលចុងក្រោយនេះ លោកបែន សុនសម័យមេធាវីរបស់តាម៉ុកបានឲ្យដឹងថា តាម៉ុកចាប់ធ្វើទុក្ខខ្លាំងនៅម៉ោង២៣ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៦។ ជំងឺតាម៉ុកជាជំងឺជរាពាធ ដែលមិនអាចទប់ទល់បានទេ ហើយតាម៉ុកមានស្នាមរបួសនៅខ្លួនច្រើនកន្លែងកាលពីសម័យសង្គ្រាម មានដូចជាការវះកាត់សួតអស់មួយចំហៀង របួសកាត់ជើងស្តាំ និងរបួសតូចតាចពេញខ្លួន ហើយមានសុខភាពខ្សោយមិនដូចមនុស្សធម្មតា ចុងក្រោយមានជំងឺហើមសួត និងបេះដូងរីកទៀត។
លោកមេធាវីបន្តថា សពរបស់តាម៉ុកត្រូវបានធ្វើកោសល្យវិច័យពីគ្រូពេទ្យយ៉ាងត្រឹមត្រូវ មុនពេលដឹកចេញពីមន្ទីពេទ្យ។ លោកមេធាវីបានបន្តថា លោកមិនបានបន្ទោសពេទ្យអំពីមរណភាពរបស់តាម៉ុកនោះទេ ដោយសារលោកបានឃើញការយកចិត្តទុកដាក់ក្នុងការព្យាបាលរបស់មន្ទីរពេទ្យ និងរាជរដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងការយកតាម៉ុកទៅព្យាបាលនៅក្រៅប្រទេសនោះ លោកមេធាវីបាននិយាយថា លោកបានដឹងថា សាច់ញាតិរបស់តាម៉ុកបានធ្វើលិខិតស្នើសុំ ប៉ុន្តែមិនបានធ្លងកាត់លោកនោះទេ ប៉ុន្តែលោកយល់ថា តាម៉ុកមានភាពដុនដាបទៅហើយ ទោះបីជាយកទៅព្យាបាលក្រៅប្រទេស ក៏មិនប្រាកដថាជានោះដែរ ហើយម៉្យាងទៀតបញ្ហាសន្តិសុខសំរាប់រូបគាត់ក៏លំបាកក្នុងការការពារសម្រាប់ពេលនៅក្រៅប្រទេសនោះ ព្រោះគាត់ជាសាក្សីសំខាន់ដែលត្រូវការពារ។
(ដកស្រង់ពីកាសែតរស្មីកម្ពុជា)
2 comments ខែ កក្កដា 23, 2006
Juventus, Lazio, Fiorentina ត្រូវគេទម្លាក់ទៅ Serie B ខណ: AC Milan រួចខ្លួន
- Juventus ត្រូវគេដកហូតតំណែងជើងឯកសំរាប់រដូវប្រកួត ២០០៤-២០០៥ និង ២០០៥-២០០៦ ព្រមទាំងកាត់៣០ពិន្ទុសំរាប់ឆ្នាំថ្មី។Juventus ត្រូវគេពិន័យធ្ងន់ធ្ងរជាងគេ គឺក្រៅពីធ្លាក់ទៅ Serie B ត្រូវគេដកហូតតំណែងជើងឯកពីរសំរាប់រដូវកាល ២០០៤-២០០៥ និង ២០០៥-២០០៦។ បន្ថែមពីលើនេះទៀតត្រូវគេកាត់៣០ពិន្ទុសម្រាប់រដូវកាលថ្មី ២០០៦-២០០៧។ ហើយរដូវកាលថ្មីនេះ Juventus គ្មានសិទ្ធិលេងធេមពានលីក (CL) ទេ។ ចំណែកអតីតនាយកគ្រប់គ្រងក្លឹបលោក លូស្យាណូ ម៉ក់ហ្គី ត្រូវគេផ្អាក៥ឆ្នាំ និង អតីតនាយកប្រតិបត្តិលោក អង់តូនីញ៉ូ ហ្គីរ៉ូដូ ក៏ត្រូវគេផ្អាក៥ឆ្នាំដែរ។
ប្រតិកម្ម
ប្រធានក្លឹប Juventus លោក ហ្គីយ៉ូវ៉ានី កូបូលី បាននិយាយថា “ ខ្ញុំមិនដែលឃើញសាលក្រមណាបែបនេះទេ។ យើងរំពឹងថា ការកាត់ទោសដែលមានតុល្យភាព គឺមិនតែសម្លឹងឃើញគុណវិបត្តិទេ តែក៏ត្រូវមើលគុណសម្បត្តិដែរ (ចង់និយាយទៅរកការឈ្នះ World Cup របស់អ៊ីតាលី)។ សេចក្តីសង្ឃឹមរបស់យើង គឺផ្ទុយស្រលះទាំងស្រុង” ។
គាត់បានបន្ថែមទៀតថា “ យើងសង្ឃឹមថាក្លឹបគ្រាន់តែគេត្រូវគេពិន័យទម្លាក់ទៅ Serie B តែមិននឹកស្មានថា សាលក្រមកាត់ពិន្ទុយើង៣០ទៀត។ ការដកពិន្ទុនេះប្រៀបដូចជាទម្លាក់យើងទៅ Division 3 (Serie C) ដូច្នោះដែរ។ ដូច្នេះយើងត្រូវតែប្តឹងទៅឧទ្ធរណ៏” ។
- Lazio ត្រូវគេកាត់៧ពិន្ទុ ក៏ត្រូវគេទម្លាក់ទៅ Serie B ដែរ ហើយត្រូវដក៧ពិន្ទុសម្រាប់រដូវប្រកួតក្រោយ ២០០៦-២០០៧ ព្រមទាំងមិនបានលេង UEFA Cup។ ចំណែកប្រធានក្លឹបលោក ក្លូឌីយ៉ូ ឡូទីតួ ត្រូវគេផ្អាក៣ឆ្នាំ។
ក្លឹបដែលត្រូវគេពិន័យទាំងនេះមានពេល៣ថ្ងៃដើម្បីប្តឹងឧទ្ធរណ៏ទៅតុលាការសហព័ន្ធ។
ប្រតិកម្ម
ប្រធានក្លឹប Lazio លោក ក្លូឌីយ៉ូ ឡូទីតួ ដែលត្រូវគេផ្អាក៣ឆ្នាំនោះខឹងសម្បាយ៉ាងខ្លាំងចំពោះសាលក្រមនោះ។
គាត់បាននិយាយទៀតថា “ ខ្ញុំគិតថា ការកាត់ទោសនេះគឺផ្អែកតែលើទ្រឹស្តីបទដែលវាគួរឪ្យអស់សំណើចយ៉ាងខ្លាំង។ ខ្ញុំមិនទាន់ធ្វើការសម្រេចចិត្តណាមួយទេ លុះណាការកាត់ទោសចុងក្រោយត្រូវគេផ្តល់ឪ្យ។
- Fiorentina ត្រូវទម្លាក់ទៅ Serie B ហើយកាត់១២ពិន្ទុសម្រាប់រដូវកាលថ្មី ២០០៦-២០០៧។ គេគ្មានសិទ្ធិប្រកួត CL ទេ។ ប្រធានក្លឹបអង់ដ្រេដេឡា វ៉ាឡេ បានត្រូវគេហាម៣ឆ្នាំ៦ខែ ឯប្រធានកិត្តិយស លោកឌីហ្គោ ដេឡា វ៉ាឡេ ត្រូវផ្អាក៤ឆ្នាំ។
សេចក្តីថ្លែងការណ៏ មួយរបស់ក្លឹប Fiorentina បានហៅសេចក្តីសំរេចចិត្តរបស់តុលាការនេះថា “ គ្មានយុត្តិធម៍” ។ តុលាការគួរតែពិន័យ តែជនណាដែលធ្វើខុស។ ក្លឹបនឹងប្រយុទ្ធ និង ស្វែងរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីលាតត្រដាងការពិត។
សាលក្រម នេះអាចបណ្តាលឪ្យកីឡាករល្បីៗចាកចេញពីក្លឹបទាំង៤ សាលក្រមនេះ បានត្រូវគេគិតថា បានបណ្តាលឪ្យតារាបាល់ទាត់ជាច្រើន
ចាកចេញពីក្លឹបទាំង៤។ គ្រាន់តែក្លឹប Juventus តែមួយមានកីឡាករលំដាប់ World Cup អ៊ីតាលី៥នាក់ បារាំង៣នាក់ ស៊ុយអ៊ែតម្នាក់ និង ធេកម្នាក់។ ប៉ុន្តែសាលក្រមនេះ ធ្វើឪ្យក្លឹបមានលុយធំៗនៅអឺរ៉ុបស្រក់ទឺកមាត់ដូចជាក្លឹប Chelsea, Man Utd, Arsenal, Liverpool, Real Madrid, Barcelona, ព្រោះពួកគេកំពុងស្វែងរកកីឡាករខ្លាំងៗផង ជាពិសេស Real និង Chelsea ។
- AC Milan សំណាងជាងគេដោយបានលេងនៅ Serie A ទៀត តែនៅពេលចាប់ផ្តើមរដូវកាលថ្មី ត្រូវគេកាត់១៥ពិន្ទុ ហើយគ្មានសិទ្ធិប្រកួត CL ទេ។ អនុប្រធានក្លឹបលោក អាឌ្រៀណូ ហ្គាលីយ៉ានី ត្រូវផ្អាកមួយឆ្នាំ ឯមន្ត្រីក្លឹបលោក ឡេអូណាដូ មីនី បានត្រូវគេហាម៣ឆ្នាំ៦ខែ។
សេចក្តីថ្លែងការណ៏ របស់ក្លឹប AC Milan និយាយថា “ យើងគ្មានកំហុស ហេតុអ្វីកាត់ពិន្ទុយើងដល់ទៅ១៥ពិន្ទុ។ វាមិនយុត្តិធម៍ទេ។ យើងនឹងប្តឹងឧទ្ធរណ៏” ។
សាលក្រម នេះពុំបានយោគយល់ទៅដល់ការប្រឹងប្រែងរបស់ក្រុម អ៊ីតាលី ដើម្បីឈ្នះ World Cup 2006 នាំកិត្តិយសមកដល់ប្រទេសជាតិទេ។
ភាគច្រើននៃក្រុម អ៊ីតាលី ដែលឈ្នះ World Cup សុទ្ធតែជាកីឡាករនៃក្លឹបទាំង៤ ដែលគេពិន័យ ដែលក្នុងនោះមាន៥នាក់លេងឪ្យក្លឹប Juventus, Lazio ២នាក់, AC Milan ៥នាក់ និង Fiorentina ម្នាក់។
ចំណែកដែលហេងគឺ Inter, Roma, Chievo និង Palermo ពួកគេត្រូវចូលជំនួសកន្លែងរបស់ក្លឹបដែលដាក់ទណ្ឌកម្មទាំង៤ ក្នុងការប្រកួត CL។ ឯ Messina, Lecce និង Treviso ពួកគេក៏មានសំណាងមិននឹកស្មានដល់ ដោយបានរួចពីការធ្លាក់ទៅ Serie B មានន័យថា ពួកគេទាំង៣បានលេងនៅ Serie A ទៀត។ ក្រុមនៅ Serie B ដែលជាប់ឡើងមក Serie A ឆ្នាំនេះមាន Atalanta, Catania និង Torino។
(ដកស្រង់ពីកាសែតរស្មីកម្ពុជា)
5 comments ខែ កក្កដា 16, 2006
ស្លាបព្រាប្រើស្រុះទឹកក្តៅមិនពុះកាន់តែបង្កើនមេរោគ
តាមភោជនីយដ្ឋាន ឬតាមហានអាហារតូចធំនានាតែងតែប្រើវិធីដាក់កែវនឹង ទឹកក្តៅ ដើម្បីឲ្យអតិថិជនប្រើស្រុះស្លាបព្រាធ្វើការសំអាត មុនពេលទទួលទានអាហារ ដែលការប្រើវិធីបែបនេះគេជឿជាក់ថា អាចសំលាប់មេរោគទាំងពួងបាន។វិធីបែបនេះកំពុងត្រូវបានគេជជែកវែកញែកមិនទាន់ដាច់ស្រាច់នៅឡើយថា ជាការជួយធ្វើការសំអាតស្លាបព្រា ឬបន្ថែមមេរោគកាន់តែច្រើននោះ។ ក្រុមគ្រូពេទ្យដែលបានសិក្សាអនាម័យពីរឿងនេះនៅប្រទេសប៉ែកអ៊ឺរ៉ុបបានឲ្យដឹងថា តាមគោលការណ៏អនាម័យ ស្លាបព្រាដែលបានធ្លងកាត់ការសំអាត បើសិនបានប្រមូលទុកដាក់កន្លែងបិទជិតល្អ ឬមានក្រណាត់ស្អាតឃ្លុំបិទជិត ផុតពីលំអងធូលីដី ក៏មិនបាច់ត្រូវនាំយកត្រូវស្រុះក្នុងទឹកក្តៅបន្ថែមទៀតទេ ព្រោះទឹកនៅក្នុងឆ្នាំងដាំបាយ ឬទឹកក្តៅដាក់ក្នុងកែវនោះមិនមែនជាទឹកក្តៅកំពុងពុះឡើយ។ ការស្រុះមួយចំនួនធំយើងអនុវត្តគ្រាន់តែដាក់ត្រាំស្លាបព្រាមួយសន្ទុះប៉ុណ្ណោះហើយលើកចេញមកវិញ ដែលតាមពិតពុំបានជួយសំលាប់មេរោគអ្វីទាំងអស់។
មិនត្រឹមតែប៉ុណ្ណោះ បើសិននាំស្លាបព្រាទៅស្រុះក្នុងទឹកក្តៅមិនពុះ គឺកាន់តែបន្ថែមបរិមាណមេរោគក្នុងឆ្នាំងដាំបាយបន្ថែមឡើងទៀត។ គ្រូពេទ្យឯកទេសមួយរូបបានណែនាំថា ការទទួលអាហារឲ្យបានល្អ គេពុំគួរអនុវត្តនូវការស្រុះស្លាបព្រារយ:ខ្លីដូច្នេះទេ គឺគួរប្រើវិធីសំអាតស្លាបព្រាបែបផ្សេងដែលមានសុវត្ថិភាពពីមេរោគ ឬស្រុះទឹកក្តៅកំពុងដាំពុះវិញ។ សម្រាប់ការស្រុះស្លាបព្រាដ៏ល្អ គេគួរដាក់ត្រាំក្នុងឆ្នាំងកំពុងដាំពុះ និងប្រើពេលត្រាំឲ្យបាន១នាទីឡើងទៅទើបអាចសំលាប់មេរោគទាំងអស់ចេញបាន។
(ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Add comment ខែ កក្កដា 13, 2006
World Cup 2006 វគ្គផ្តាច់ព្រ័ត្ររវាង Italy Vs France
ព្រឹត្តិការណ៏ដ៏អស្ចារ្យកាលពីយប់រំលងអាធ្រាតថ្ងៃទី09/06/2006 ជាការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ World Cup 2006 នៅតង់ទីមួយបារាំង លេងបានយ៉ាងល្អនឹង បានគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី 7 ស៊ុតដោយកីឡាករ Zinedine Zidane ធ្វើឲ្យបារាំងនាំមុខអ៊ីតាលី 1-0 អ៊ីតាលីបានធ្វើការវាយសំរុកតបតវិញរហូតដល់នាទីទី
19 ក៏បានបាល់ជ្រុងរួចទែតក្បាលចូលដោយខ្សែការពារ Marco Materazzi ធ្វើឲ្យអ៊ីតាលីតាមយកស្មើបារាំង 1-1 ក្រុមទាំងពីរលេងបានល្អរហូតដល់ចប់ 2 តង់នឹង បន្តរហូតដល់ម៉ោងបន្ថែម 15 នាទីពីរដងនៅតែស្មើ អាជ្ញាកណ្តាលបានឲ្យក្រុមទាំងពីរប៉េណាល់ទីចំនួនប្រាំដង ប៉ុន្តែបារាំងធ្វើមិនបានល្អដោយចាញ់អ៊ីតាលី 5-3 ខណ:នេះអ៊ីតាលីបានក្លាយជាម្ចាស់ជើងឯកជាលើកទី 4។
Add comment ខែ កក្កដា 10, 2006


ជម្រាបសួរបងប្អូនទាំងអស់គ្នា!
