ផឹកគ្រឿងស្រវឹងច្រើនពេកពេលមានគក៍ខួរក្បាលកូនអាចរួមតូច
ខែ មិថុនា 17, 2006
ក្រុមអ្នកស្រាវជ្រាវប្រចាំនៅមហាវិទ្យាល័យម៉ិកស៊ីកូបានឲ្យដឹងថា ទារកដែលស្ថិតនៅក្នុងពោះម្តាយដែលទទួលទានជាតិស្រវឹងច្រើនក្នុងអំឡុងពេលមានគក៍ តែងតែមានទំហំធ្អឹងលលាដ៏ និងខួរក្បាលតូចជាងក្មេងទូទៅ។ ក្រៅពីនេះគេរកឃើញទៀតថា ខួរក្បាលទារកដែលស្ថិតនៅក្នុងក្រុមនេះនៅត្រង់ផ្នែកខាងក្រោម (ខួរក្បាល) ដែលមានតួនាទីគ្រប់គ្រងពាក់ព័ន្ធជាមួយស្មារតី ការឆ្វើចលនា និងអារម្មណ៏ផ្សេងៗក៏មានទំហំតូចចុះដូចគ្នាផងដែរ។
ប្រធានក្រុមស្រាវជ្រាវបាននិយាយថា កត្តាទាំងអស់ខាងលើនេះ អាចនឹងបង្កការរាំងស្ទះចំពោះការវិវឌ្្ឍន៏ទាំងបញ្ញាស្មារតី និងមានជម្ងឺបៀតបៀនច្រើន។ ជាមួយរកឃើញនេះ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវថា ស្ត្រីគ្រប់មិនគួរទទួលទានជាតិគ្រឿងស្រវឹងឡើយពេលមានគក៍ បើមិនដូច្នេះនឹង បង្កគ្រោះថ្នាក់ដល់ការវិវឌ្ឍន៏ផ្នែកខួរក្បាលទារករបស់ខ្លួនក្នុងពោះជាមិនខាន។
(ដកស្រង់ចេញកាសែតរស្មីកម្ពុជា)
Entry Filed under: សុខភាព. .


ជម្រាបសួរបងប្អូនទាំងអស់គ្នា!

Trackback this post | Subscribe to the comments via RSS Feed