នៅពេលកើតរោគទឹកនោមផ្អែមគួរបរិភោគអាហារដូចម្ត៉េច?
ខែ មិថុនា 17, 2006
មនុស្សមួយភាគធំបានយល់ថា អាហាររបស់អ្នកកើតទឹកនោមផ្អែមចាំបាច់ត្រូវតែជាអាហារពិសេសដែលខុសប្លែកពីមនុស្សទូទៅ។ គេត្រូវតែបែងចែកតុអាហារមិនអាចអោយអ្នកកើតរោគទឹកនោមផ្អែមចូលរួមអាហារជាមួយញាតិបងប្អូនបានទេ។ការយល់នេះជាការយល់មួយពុំត្រឹមត្រូវ តាមពិតអាហារដែលមនុស្សធម្មតាទទួលទានជាទូទៅ ភាគច្រើនអ្នកកើតរោគទឹកនោមផ្អែម ក៏អាចទទួលទានបានដែល គ្រាន់តែមានការកម្រិតបរិមាណប៉ុណ្ណោះ។
តើការទទួលទានយ៉ាងដូចម្តេចទៅទើបអ្នកកើតរោគទឹកនោមផ្អែមទទួលទានហើយទើបមានសុវត្ថិភាពល្អ?
-អាហារដែលអ្នក កើតរោគទឹកនោមផ្អែមគួរបរិភោគត្រឹមតែបន្តិចបន្តួចនឹងយូរៗម្តង
១-អាហារដែលមានខ្លាញ់ច្រើនដូចជាធាខ្ញៃ បាយត្រៀប។
២-អាហារដែលដាក់ខ្ទិះ ដូចជាសម្លខ្ទិះ នំដែលដាក់ខ្ទិះ។
៣-សាច់សត្វដែលមានខ្លាញ់ច្រើន ដូចជាជើងជ្រូក បាយសាច់មាន់ សាច់ជ្រូកបីជាន់។
៤-នំដែលប្រើប័រ ឬខ្លាញ់ច្រើន ដូចជានំខួបកំនើត នំខ្លាញ់។
៥-គ្រឿងក្នុងសត្វគ្រប់ប្រភេទ ស៊ុតក្រហម។
៦-អាហារដែលមានរសជាតិប្រៃខ្លាំងនិងជ្រក់ត្រាំ។
៧-ប្រភេទនំផ្អែមផ្សេងៗ។
៨-ផ្លែឈើហាលស្ងួត ដូចជាចេកហាល ទំពាំងបាយជូរស្ងួត ផ្លែទម្លាប់ស្ងួត។
៩-ផ្លែឈើកំប៉ុង ផ្លែឈើធ្វើជាដំណាប់ដូចជាមៀនកំប៉ុង សាវម៉ាវកំប៉ុង…។
១០-ផ្លែឈើដែលមានរសជាតិផ្អែមខ្លាំងដូចជាទុរេន ផ្លែមៀន ខ្នុរ ទៀប ល្មុត។
១១-ភេសជ្ជ: គ្រឿងស្រវឹង ដូចជាស្រាបៀរ ស្រាជាដើម។
-អាហារដែលគួរជៀសវាង
១-ទឹកបង្អែមផ្សេងៗ ដូចជាទឹកបង្អែមមានកំហាប់ជាតិផ្អែមខ្ពស់ ផ្លែឈើលាយស្ករ ទឹកក្រូច គ្រឿងភេសជ្ជ:លាយស្ករ។
២-អាហារដែលមានជាតិស្ករខ្ពស់ដូចជា ស្ករកៅស៊ូ ស្ករសូកូឡា ផ្លែឈើធឹងស្ករ ទឹកដោះគោខាប់។ល។
-តើអ្នកកើតរោគទឹកនោមផ្អែមគួរទទួលទានអាហារប៉ុន្មានពេល?
អ្នកកើតរោគទឹកនោមផ្អែម តែងយល់ខុសថា ការទទួលទានអាហារត្រឹមតែ១ ឬ ២លើកក្នុងមួយថ្ងៃ នឹងជួយអោយកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ។ តាមការពិតការទទួលទានតែចំពោះពេលដែលហេវអាចធ្វើឲ្យការទទួលទានច្រើនខុសពីធម្មតា ហេតុដូច្នេះត្រូវហាមចំពោះអ្នកកើតរោគទឹកនោមផ្អែម។
(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)
Entry Filed under: សុខភាព. .
3 Comments Add your own
Leave a Comment
Some HTML allowed:
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>
Trackback this post | Subscribe to the comments via RSS Feed


ជម្រាបសួរបងប្អូនទាំងអស់គ្នា!

1.
muttdangei | ខែ មីនា 18, 2007 at 12:57 ព្រឹក
gay european men sex
2.
nareth | ខែ មីនា 23, 2007 at 11:26 ព្រឹក
Sorry what do u mean?
3.
kingkong | ខែ មករា 24, 2008 at 3:25 ព្រឹក
អគុណចំពោះពត៌មានរបស់អ្នក