Archive for ខែ ឧសភា, 2006
ផ្កាយដុះកន្ទុយនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែឧសភា
អ្នក វិទ្យាសាស្ត្រចិនបាននិយាយថា ផ្កាយដុះកន្ទុយឈ្មោះ 73P/SchwassmannWach mannនឹងរំកិលខិតមកជិតផែនដីនៅពាក់កណ្តាល ខែឧសភាហើយមនុស្សលោក ទំនងនឹងអាចមើល វាឃើញដោយផ្ទាល់ភ្នែកបាន។លោកវ៉ាង ស៊ីឆៅ ដែលជាអ្នកស្រាវជ្រាវ និងអង្កេតខាងវិទ្យាសាស្ត្ររបស់ចិននិយាយថា មួយភាគធំនៃតួផ្កាយដុះកន្ទុយ 73P នេះត្រូវគេ រំពឹងថានឹងស្ថិតនៅចម្ងាយ១០លានគីឡូម៉ែត្រពីផែនដីនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០៦ ។
ផ្កាយដុះកន្ទុយត្រូវបានរកឃើញដោយមណ្ឌលអង្កេតមើលផ្កាយនៅទី ក្រុង ហាំបឺករបស់អាល្លឺម៉ង់ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៣០។ ផ្កាយបានបំបែកខ្លួនវាចេញជាបីផ្នែក នៅពេលដែលវាវិលត្រឡប់មកវិញចុងក្រោយបង្អស់ ក្នុងឆ្នាំ១៩៩៥។
លោក វ៉ាង និយាយថាតាមការអង្កេតចុងក្រោយបង្ហាញឱ្យឃើញថា ផ្កាយដុះកន្ទុយនេះ បានបំបែកខ្លួនទៅជា ៤០ផ្នែកហើយវានឹងបង្ហាញខ្លួននៅពីលើផែនដីមានទម្រង់ជា ខ្សែកធ្វើពីគ្រាប់គុជនៅពាក់កណ្តាល ខែឧសភា។
(ប្រភពៈ ស៊ីនហួរ)
Add comment ខែ ឧសភា 3, 2006


ជម្រាបសួរបងប្អូនទាំងអស់គ្នា!
